ព័ត៌មានអន្ដរជាតិ
អង់គ្លេស បញ្ជូនទ័ពជាង ១៥០០នាក់ ទៅមាត់ទ្វាររុស្ស៊ី ដើម្បីកំញើញលោក ពូទីន
ក្រសួងការពារជាតិអង់គ្លេសនិយាយថា ទាហានរបស់ខ្លួនជាង១៥០០នាក់ នឹងចូលរួមជាមួយកងទ័ពរាប់ពាន់នាក់ទៀត មកពីបណ្តាប្រទេសពាក់ព័ន្ធ ក្នុងសមយុទ្ធណាតូដ៏សំខាន់នៅប្រទេសអេស្តូនី ដែលស្ថិតនៅជាប់រុស្ស៊ី។
“ព្យុះនិទាឃរដូវ” គឺជាសមយុទ្ធយោធាប្រចាំឆ្នាំដ៏ធំបំផុត មានការចូលរួមពីសំណាក់ក្រុមប្រយុទ្ធក្នុងសមរភូមិរបស់អង្គការណាតូ ដែលដឹកនាំដោយចក្រភពអង់គ្លេស។
យោធាប្រហែល១៤០០០នាក់ នឹងចូលរួមមកពីប្រទេសចំនួន១១របស់អង្គការណាតូ ខណៈនេះជាលើកដំបូងហើយ ដែលចក្រភពអង់គ្លេស ដាក់ពង្រាយកងទ័ពទ្រង់ទ្រាយធំបែបនេះ ទៅកាន់ប្រទេសអេស្តូនី។
ក្នុងសមយុទ្ធនេះ កងទ័ពជើងគោកនឹងធ្វើតេស្តលើសេណារីយ៉ូសមរភូមិ រួមទាំងការវាយលុកលើលេណដ្ឋាន បេសកកម្មឈ្លបយកការណ៍ និងយុទ្ធសាស្ត្រថ្មើរជើងផងដែរ។
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace និយាយថា “ទាហានអង់គ្លេសរាប់ពាន់នាក់ មកពីទូទាំងកងកម្លាំងប្រដាប់អាវុធ នឹងហ្វឹកហាត់ម្តងទៀតជាមួយបុគ្គលិកមកពីប្រទេសចំនួន១១របស់អង្គការណាតូ ដោយបង្ហាញពីភាពរឹងមាំនៃអន្តរប្រតិបត្តិការរបស់យើងជាមួយបណ្តាប្រទេសជាដៃគូ និងការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះសម្ព័ន្ធភាពណាតូ”។
លោកសង្កត់ធ្ងន់ថា “ស្របពេលកងទ័ពរុស្ស៊ី បន្តការលុកលុយខុសច្បាប់របស់ពួកគេទៅលើអ៊ុយក្រែនដោយគំរាមកំហែងដល់ស្ថិរភាពនៅអឺរ៉ុបនោះ, ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តរបស់យើង នឹងបន្តគាំទ្រអ៊ុយក្រែន ហើយការពារតម្លៃរួម និងសេរីភាពរបស់យើង”។
គួរបញ្ជាក់ថា “ព្យុះនិទាឃរដូវ” គឺជាសមយុទ្ធយោធាប្រចាំឆ្នាំដ៏ធំបំផុតមួយ ដែលមានរយៈពេល២សប្តាហ៍ ហើយសមយុទ្ធឆ្នាំនេះ នឹងចាប់ផ្តើមនៅចុងខែឧសភា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ណាតូ ប្រកាសធ្វើសមយុទ្ធដែនអាកាស ទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្រ្ត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ