ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យខិតខំដោះស្រាយបញ្ហាទឹក ដើម្បីឲ្យប្រជាកសិករបង្កើនការដាំដុះ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញមន្ត្រីពាក់ព័ន្ធខិតខំដោះស្រាយបញ្ហាទឹក ដើម្បីឲ្យប្រជាកសិករបង្កើនការដាំដុះ ដោយធ្វើយ៉ាងណាឲ្យដីធ្វើស្រែមួយហិកតា អាចចិញ្ចឹមនុស្សបាន ២០នាក់ ឬលើសពីនេះ។
ការជំរុញរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាកសិកររបស់យើង កាលពីពេលមុន ប្រសិនបើក្នុងមួយគ្រួសារមានសមាជិក ៥នាក់ ត្រូវមានដីធ្វើស្រែមួយហិកតា ហើយបើសមាជិក ១០នាក់ ត្រូវមានដីស្រីពីរហិកតា។ ប៉ុន្តែទស្សនៈនេះ ត្រូវផ្លាស់ប្ដូរខ្លះៗហើយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ពិតមែនហើយ វាមិនទាន់អស់ទាំងស្រុងទេ វាត្រូវការ ប្រជាជននៅខ្វះដី ត្រូវការដីធ្លីបន្ថែម ប៉ុន្តែយើងត្រូវដោះស្រាយបញ្ហានេះ តាមរយៈបន្តការដោះស្រាយទឹក បង្កើនរដូវដាំដុះ ដីមួយហិកតាដដែល ដែលធ្លាប់ចិញ្ចឹមបានមនុស្ស ៥នាក់ ត្រូវធ្វើដីមួយហិកតាដដែល ឲ្យចិញ្ចឹមនុស្សបាន ២០នាក់ ឬលើសពីនេះ តាមរយៈនៃការដោះស្រាយទឹក ដើម្បីឲ្យពួកគាត់ធ្លាប់ធ្វើតែម្ដង អាចធ្វើបាន ២ង ឬ ៣ដង»៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់