Connect with us

កីឡា

២​ថ្ងៃចុង​ក្រោយ កីឡាកម្ពុជា​២​ប្រភេទ​នេះ​សង្ឃឹមបានមេដាយមាស

បានផុស

នៅ

ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​សល់​ត្រឹម​តែ​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​បញ្ចប់​ការ​ប្រកួត​គ្រប់​ប្រភេទ​កីឡា​ទាំង​៣៧ និង​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា​បិទ​បញ្ចប់​ការ​ប្រកួត​ជា​ផ្លូវ​ការ​តែ​ម្តង។

តារាង​ចំណាត់​ថ្នាក់​មេដាយ​បច្ចុប្បន្ន​ ម្ចាស់​ផ្ទះ​កម្ពុជា​ឈរ​លេខ​៤ជា​មួយ​​មេដាយ​មាស​៦៥ ប្រាក់​៦១ និង​សំរឹទ្ធ​១០៤ ខណៈ​លេខ​១​វៀតណាម លេខ​២ថៃ និង​លេខ​៣​ឥណ្ឌូណេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឥណ្ឌូណេស៊ី​​​មាន​មេដាយ​មាស៦៨​គ្រឿង បន្ទាប់​ពី​បានឈ្នះ​មេដាយ​មាស​ច្រើន​គ្រឿង​កាល​ពីម្សិល​មិញ​​ដែល​ធ្វើ​ឲ្យ​នាំ​មុខ​កម្ពុជា​រហូត​ដល់​៣​គ្រឿង​ ដូច្នេះ​ម្ចាស់​ផ្ទះ​ត្រូវ​ប្រឹង​ប្រែង​ស្វែង​រក​មេដាយ​មាស​បន្ថែម​ដើម្បី​ប្រជែង​ចំណាត់​ថ្នាក់​លេខ​៣​ ឬ​រក្សា​ចំណាត់​ថ្នាក់​លេខ​៤​ឲ្យ​គង់។

នៅ​សល់​​តែ​២​ថ្ងៃ​ទៀត​ គ្រប់​ប្រភេទ​កីឡា​នឹង​ត្រូវ​បាន​បញ្ចប់ ខណៈកម្ពុជា​ក៏​នៅ​មាន​កីឡា​ជា​ច្រើន​ទៀត​ត្រូវ​បន្ត​ប្រកួត​ស្វែង​រក​មេដាយ​មាស​ទៀត។ យ៉ាង​ណា មាន​កីឡា២​ប្រភេទ​អាច​ជា​ក្តី​សង្ឃឹម​សម្រាប់​កម្ពុជា​ទទួល​បាន​មេដាយ​មាស។

កីឡា​បាល់បោះ

ថ្ងៃ​ទី​១៥ ខែ​ឧសភានេះ ក្រុម​បាល់បោះ​កម្ពុជា​ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​បាល់បោះ​ជម្រើស​ជាតិ​ថៃ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ វគ្គ​សន្សំ​ពិន្ទុ​កន្លង​ទៅ​ការ​ប្រកួត​វិញ្ញាសា​៥ទល់​​៥​នេះ កម្ពុជា​បាន​ឈ្នះទាំង​៣​ប្រកួត​គឺ​ហ្វីលីពីន ម៉ាឡេស៊ី និង សិង្ហបុរី ដើម្បី​ឈរ​លើ​កំពូល​តារាង​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ កាល​ប្រកួត​វិញ្ញាសា​៣​ទល់​៣ ក្រុម​កម្ពុជា​បាន​យក​ឈ្នះ​ថៃ ដូច្នេះ​វិញ្ញាសា​៥​ទល់​៥​នេះ កម្ពុជា​សង្ឃឹម​ឈ្នះ​ថៃ​ទៀត​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ។ សូម​បញ្ជាក់​ថា​ បាល់បោះ​កម្ពុជា​បាន​ឈ្នះ​មេដាយ​មាស១​គ្រឿង​ហើយ​លើ​វិញ្ញាសា​៣​ទល់​៣។

កីឡាឃីក​បុក​ស៊ីង

ឈឿង ល្វៃ បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​មេដាយ​មាស បន្ទាប់​ពី​បាន​ឈ្នះ​កីឡាករ​វៀតណាម​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កាល​ពី​ម្សិល​មិញ។ ​ថ្ងៃ​ទី​១៥​ ខែ​ឧសភា​នេះ អត្តពលិក​ឃីក​បុក​ស៊ីង​កម្ពុជា​​៨​រូប​​ត្រូវ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ចាប់​ផ្តើម​ពី​ម៉ោង​១០​ព្រឹក​នៅ​សង្វៀន​អគារ​ដំរី ក្នុង​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។ ដូច្នេះ​កម្ពុជា​សង្ឃឹម​​លើ​អត្តពលិក​ឃីកបុកស៊ីង​ច្រើន​រូប​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ដើម្បី​ឱកាស​បង្កើន​មេដាយ​មាស​ដល់​តារាង​ចំណាត់​ថ្នាក់។

ជា​មួយ​គ្នា​នេះ កម្ពុជា​ក៏​នៅ​មាន​កីឡាករ និង​កីឡាការិនី​ខ្លះ​ទៀត​សម្រាប់​ការ​ប្រកួត​កីឡា​តេក្វាន់ដូ។​ជាក់​ស្តែង​កីឡាការិនី​ខ្មែរ-អាមេរិក Casandre Nicols Tubbs ត្រូវ​ប្រកួត​ថ្ងៃ​នេះ​ បន្ទាប់​ពី​រៀមច្បង ស៊ន សៀវម៉ី បាន​ប្រកួត​ឈ្នះ​មេដាយ​មាស​កាល​ពី​ម្សិល​មិញ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី៖ សន្និសីទសេដ្ឋកិច្ចការងារថ្នាក់ជាតិ ឆ្នាំ២០២៤ នឹងផ្តល់ធាតុចូលសំខាន់ ខណៈកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩

ព័ត៌មានជាតិ២ ម៉ោង មុន

វិទ្យាស្ថាន NPIC ផ្ដល់​ជំនាញ​ខាង​អគ្គិសនី​ស្រប​តាម​ស្ដង់ដារ​អន្តរជាតិ ដើម្បី​ឆ្លើយតប​តាម​តម្រូវការទីការងារលើសកលលោក

កីឡា២ ម៉ោង មុន

កម្ពុជា ចាញ់ សិង្ហបុរី ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​តិច​​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ

នយោបាយ៤ ម៉ោង មុន

អ្នកជំនាញ ស្នើឱ្យអ្នកវិភាគឈរលើវិទ្យាសាស្ត្រជាជាងវិភាគបែបស៊ីអារម្មណ៍ គ្មានមូលដ្ឋានច្បាស់លាស់

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ចូលរួមរៀបចំការប្រគំតន្ត្រីដ៏ធំអស្ចារ្យ និងប្រដាល់គុនខ្មែរ ដើម្បីអបអរសាទរបុណ្យសមុទ្រ លើកទី១១ រយៈពេល៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ចរាចរណ៍១៤ ម៉ោង មុន

អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣​បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

សន្តិសុខសង្គម១០ ម៉ោង មុន

បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម