ជីវិតកម្សាន្ដ
ផលិតករខ្មែរព្រួយបារម្ភ! វិស័យភាពយន្តជាតិអាចដួលជាថ្មី ខណៈភាពយន្តបរទេសសម្រុកហូរចូល
លោក លៀក លីដា ដែលគេស្គាល់ថាជាផលិតករភាពយន្ត និងម្ចាស់ផលិតកម្ម LD បានបង្ហាញក្តីព្រួយបារម្ភលើវិស័យភាពយន្តជាតិ អាចនឹងដួលសាជាថ្មី បើសិនជាក្រសួង ឬស្ថាប័នពាក់ព័ន្ធ មិនចេញវិធានការទប់ស្កាត់ ឬកាត់បន្ថយចំនួនភាពយន្តបរទេសទេ។
ការលើកឡើងរបស់លោក ហៀក លីដា ពេលនេះ បន្ទាប់ពីសង្កេតឃើញថា មួយរយៈពេលចុងក្រោយនេះ វិស័យភាពយន្តរបស់ខ្មែរ ហាក់មានការធ្លាក់ចុះចំនួនអ្នកគាំទ្រ ខណៈភាពយន្តបរទេសបាននាំចូលច្រើនសម្រាប់ចាក់ផ្សាយតាមរោងកុននានាក្នុងប្រទេស។ ជុំវិញក្តីព្រួយបារម្ភនេះ លោក លៀក លីដា ក៏បានស្នើដល់ក្រសួង គួរពិចារណាកាត់បន្ថយការនាំចូលភាពយន្តបរទេស ដើម្បីសង្គ្រោះភាពយន្តក្នុងស្រុក។
ក្នុងនោះផលិតករលោក លៀក លីដា ក៏បានព្រមានពីការធ្លាក់ចុះវិស័យភាពយន្តជាតិដូច្នេះថា «មួយខែយ៉ាងតិច ២៤ រឿង ដែលនឹងត្រូវចាក់បញ្ចាំង ហើយមានរឿងខ្មែរតែ ២ រឿងទេ គិតម៉េចឡូវ តើវិស័យភាពយន្តជាតិរីកចម្រើនទៅបានយ៉ាងម៉េចបងប្អូន?។ តួសម្ដែង អ្នកផលិត មន្ត្រីពាក់ព័ន្ធ គួរជួយស្រែក និងរកវិធីទប់ស្កាត់ ប្រយ័ត្នវិស័យមួយនេះងាប់សាជាថ្មី ហើយរឿងអីរឿងយ៉ាងនេះ ដាក់ៗ មិនអាសូរវិស័យភាពយន្តជាតិអ្វីបន្តិចសោះ»។
លោក លៀក លីដា បញ្ជាក់ថា «ឲ្យខ្ញុំផលិតរឿងផ្គត់ផ្គង់អីទៀត បើច្រើនម្លឹងៗ ក្នុងនាមខ្ញុំជាប្រធានសមាគមផលិតករភាពយន្តកម្ពុជា សូមបង្ហាញក្តីបារម្ភពីសុខភាពរបស់វិស័យមួយនេះ ដែលកំពុងធ្លាក់ចុះទៅវិញបន្តិចម្តងៗ ដោយមិនដឹងខ្លួន»។ លោកថា «ជាង ១០ ឆ្នាំ ដែលមាត់បងៗនិយាយថា ជួយ និងគាំទ្រវិស័យភាពយន្តខ្មែរ មើលទៅ មើលខ្លួនឯងទៅ ២៤ រឿង ក្នុងមួយខែ រឿងខ្មែរ ២ រឿង បើរឿងខ្មែរមិនលើកថ្ងៃបញ្ចាំងខ្លួនឯងទេងាប់»។
ជាការកត់សម្គាល់សម្រាប់ក្តីព្រួយបារម្ភនេះមិនមែនទើបតែលើកទី ១ នោះទេ កន្លងមកលោក លៀក លីដា តែងតែចេញមកបង្ហាញពីបញ្ហានេះ ក៏ដូចជាស្នើដល់ក្រសួងពាក់ព័ន្ធ គួរពិនិត្យ និងគិតគូរអំពីបញ្ហាខាងលើនេះ ដើម្បីលើកស្ទួយ និងសង្គ្រោះដល់វិស័យភាពយន្តក្នុងស្រុកឲ្យកាន់តែមានការរីកចម្រើន និងទទួលបានការគាំទ្រខ្លាំងថែមទៀត៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍២០ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ