Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ចង់យកពន្ធពិសេសលើក្រុមហ៊ុនផលិតហ្គេមអនឡាញ ដើម្បី​កុំឲ្យយុវវ័យញៀនលេងពេក

បានផុស

នៅ

ក្រសួងហិរញវត្ថុវៀតណាម ចង់យកពន្ធពិសេសលើអ្នកផលិតហ្គេមអនឡាញ ដោយសារតែហានិភ័យនៃការញៀនលេងហ្គេម និងផលប៉ះពាល់​អវិជ្ជមានដល់សុខភាព ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីពិគ្រោះជាមួយសាធារណជន និងស្ថាប័នរដ្ឋាភិបាលផ្សេងទៀត, ក្រសួងហិរញ្ញវត្ថុទទួលបានសំឡេងគាំទ្រ ៩០ ភាគរយសម្រាប់សំណើយកពន្ធមួយនេះ ខណៈ​ ១០ ភាគរយទៀត​បានបដិសេដ និងស្នើឲ្យរិះរកវិធានការផ្សេង ។

ចំពោះក្រសួងសុខាភិបាលវៀតណាម និងវិទ្យាស្ថានជាតិសុខភាពផ្លូវចិត្តនៅមន្ទីរពេទ្យ Bach Mai ក៏គាំទ្រ​ចំពោះការយកពន្ធនេះផងដែរ ដោយអះអាងថា ការលេងហ្គេមអនឡាញអាចជះឥទ្ធិពលអវិជ្ជមានដល់ស្ថានភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកលេងហ្គេម ជាពិសេសយុវវ័យតែម្តង ។

ដោយឡែក ចំពោះក្រសួងមួយចំនួនទៀត រួមមានក្រសួងព័ត៌មាន និងទំនាក់ទំនង , ក្រុមហ៊ុនបង្កើតហ្គេមអនឡាញ VNG, សមាគមកីឡាកម្សាន្ត និងអេឡិចត្រូនិកវៀតណាមជាដើម គឺមិនគាំទ្រចំណាត់ការនេះឡើយ ព្រោះ​អាចនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ពោលពន្ធទាំងនេះនឹងជំរុញឲ្យក្រុមហ៊ុនហ្គេមអនឡាញក្នុងប្រទេសមិនសប្បាយចិត្ត ក៏ដូចជាអាចប្តូរទីតាំងផលិតទៅកាន់ប្រទេសផ្សេង ។

តាមរយៈតួលេខ អ្នកញៀនហ្គេម​នៅវៀតណាម​គឺមានជាង ៨.៥ ភាគរយ ក្នុងចំណោមនោះមា​ន ១២ ភាគរយទទួលរងជំងឺធ្លាក់ទឹកចិត្ត, ១៣.៥ ភាគរយមានការថប់បារម្ភ និង ១៧ ភាគរយមានជំងឺស្ត្រេស ។ ទន្ទឹម​នឹងនេះ អ្នកញៀនហ្គេម គឺមានទំនាក់ទំនងទាបមែនទែនជាមួយអ្នកដទៃដល់ ២២ ភាគរយ ខណៈ ១៨ ភាគរយមិនសូវមានទំនាក់ទំនងក្នុងសង្គម ហើយអ្នកលេង ១៦ ភាគរយទៀតមានបញ្ហាក្នុងការគេង ។

បើយោងតាមក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា ការផលិតហ្គេមអនឡាញនៅក្នុងប្រទេសវៀតណាម បានជួយបង្កើនប្រាក់ចំណូលជាង ៣២៣ លានដុលា្លរក្នុងឆ្នាំ ២០១៩ ហើយបានកើនឡើងដល់ ៥១១ លានដុល្លារ​កាលពីឆ្នាំមុន ៕

ប្រែសម្រួល ៖ នាង រតនៈ

ប្រភព ៖ VN Express

ចុចអាន ៖ វៀតណាម ជួបគ្រោះរាំងស្ងួតធ្ងន់ ខណៈអាងស្តុកទឹកដ៏ធំប្រេះដីបែកក្រហែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម