Connect with us

ព័ត៌មានជាតិ

ផែ​​ក្រុង​​ព្រះសីហនុមាន​ជម្រៅទឹកត្រឹម​ ៨,៥០ ម៉ែត្រ​ មុន​ពង្រីក​​សមត្ថភាព​ដល់​ជម្រៅ ១៤.៥០ ម៉ែត្រ

បានផុស

នៅ

កំពង់ផែ​ទឹកជ្រៅ​ខេត្ត​ព្រះសីហនុ បច្ចុប្បន្ន​នេះ​មិន​អាច​ឲ្យ​នាវា​ដឹក​ទំនិញ​ឆ្លង​ទ្វីប​ប្រើប្រាស់​បាន​នោះ​ទេ​ ដោយសារ​មាន​ជម្រៅ​ទឹក​រាក់​ត្រឹម​តែ ៨.៥០ ម៉ែត្រ។

មុន​ពេលដែល​​រដ្ឋាភិបាលប្រកាស​​បើក​ការដ្ឋាន​សាងសង់​ពង្រីក​ដល់​ជម្រៅ​​ ១៤,៥០ ម៉ែត្រ សមត្ថភាព​ផ្ទុក​កុងទីន័រ​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​មាន​ត្រឹម ៧៥០ ០០០ TEUs ​ក្នុង​មួយ​ឆ្នាំ (សមមូល​កុងតឺន័រ ២០ ហ្វីត)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើកឡើង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ចំណត​ផែ​កុងតឺន័រ​ថ្មី​ នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ទី ១ ខែ​ឧសភា ២០២៣ ប្រមុខ​រដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ការ​ពង្រីក​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ទៅ​ជា​កំពង់ផែ​ទឹកជ្រៅ នឹង​ធ្វើឱ្យ​ចំនួន​នាវា​ធំៗ​ចូល​ចត​មានការ​កើន​ឡើង​ ហើយ​ធ្វើឱ្យ​តម្លៃ​នៃ​ការ​ចូល​ចត​របស់​នាវា​នឹង​មាន​តម្លៃ​ថោក​ជាង​មុន​។

ប្រមុខ​រាជរដ្ឋាភិបាល​អះអាងបន្ត​​ថា ​ការកសាង​ផែទឹកជ្រៅកាត់បន្ថយថ្លៃប្រតិបត្តិការលើការ​ធ្វើពាណិជ្ជកម្ម និងធ្វើឱ្យកម្ពុជា ​មាន​លទ្ធភាព​ទទួលនាវា​ពី ១៨ ភាគរយ ​ទៅដល់​ជាង ៩០ ភាគរយ។

កំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ មានផែនការ​អភិវឌ្ឍចំណត​កំពង់ផែ​ជា​បី​ដំណាក់កាល​ដោយ​នៅ​ឆ្នាំ​២០២៦ ចំណត​ផែ​កុងទីន័រថ្មី ជំហានទី១ ប្រវែង ៣៥០ ម៉ែត្រ ជម្រៅ​ទឹក ១៤,៥ ម៉ែត្រ មាន​សមត្ថភាព​ផ្ទុក​កុងទីន័រ​ឡើង​ដល់ ១,៤៥ លាន TEU ក្នុង​មួយឆ្នាំ។ ចំណត​ផែកុងទីន័រ​ថ្មីជំហានទី២ នឹង​ដាក់​អនុវត្តនៅឆ្នាំ២០២៨ និង​ចំណតផែកុងទីន័រថ្មី ជំហានទី៣ នៅឆ្នាំ២០២៩ ​ធ្វើឱ្យ​សមត្ថភាព​ផ្ទុក​កុងទីន័រឡើង​ដល់ជាង ​២,៦៧លាន TEU ​ក្នុងមួយឆ្នាំ។

តាមរយៈ​ផែនការអភិវឌ្ឍចំណតកំពង់ផែថ្មីនេះ ​នឹងអនុញ្ញាត​ឱ្យនាវាដឹកទំនិញទូទាំងពិភពលោក​ចូល​ចត​បាន ដោយ​ពុំចាំបាច់​ឆ្លង​កាត់​នៅកំពង់ផែផ្សេងៗ​ ដោយលែងមានឧបសគ្គជម្រៅទឹក ជា​ពិសេស​កាត់​បន្ថយ​ចំណាយថវិកា​ និង​ពេលវេលា​ដឹកជញ្ជូន​តាមសមុទ្រ និងបង្កើន​ភាពប្រកួត​ប្រជែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

សន្តិសុខសង្គម២៤ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

Sokha Hotels

ព័ត៌មានពេញនិយម