Connect with us

ព័ត៌មានជាតិ

ក្រសួង​ស្ថាប័ន​ចំនួន​៦​ប្រកាស​ជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​ចំនួន​២២២​កន្លែង​សម្រាប់​ឆ្នាំ​២០២១

បានផុស

នៅ

​ក្រសួង​ស្ថាប័ន​ចំនួន​៦​ បាន​ប្រកាស​ជ្រើសរើស​និស្សិត​ និង​មន្ត្រីរាជការ​ស៊ីវិល​ចំនួន​២២២​កន្លែង​ឲ្យ​ចូល​បម្រើ​ការងារ​ក្របខណ្ឌ​សម្រាប់​ឆ្នាំ​២០២១​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អែ​វ ប៊ុន​ថុល ប្រធាន​គណៈកម្មការ​រៀប​ចំ​ការ​ប្រឡង​នៃ​ក្រសួង​មុខងារសាធារណៈ​បាន​ឲ្យ​ដឹងថា ​ក្រសួង​ស្ថាប័ន​ចំនួន​៦ ​ដែល​ជ្រើសរើស​ក្របខណ្ឌ​នោះ ​រួមមាន​ក្រសួង​មុខងារ​សាធារណៈ​ជ្រើសរើស​៨​កន្លែង ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​និង​ព្រឹទ្ធសភា​និង​អធិការកិច្ច​ចំនួន​៥​កន្លែង ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ ចំនួន​១៣៣​កន្លែង ក្រសួង​ធនធាន​ទឹក​និង​ឧ​ត្តុ​និយម​ចំនួន​២៨​កន្លែង ក្រសួងពាណិជ្ជកម្ម​ចំនួន​៣៦​កន្លែង និង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ចំនួន​១២​កន្លែង​។ ​លោក​បាន​បន្ត​ថា​ ចំពោះ​ការ​ទទួល​ពាក្យ​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០២១ ​តទៅ​និង​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃ​ទី​៥​ ខែមីនា ​ឆ្នាំ​២០២១​។

​​គួរ​បញ្ជាក់​ថា ​ឆ្នាំ​២០២១​រដ្ឋាភិបាល​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​ចំនួន​៦១០៦​នាក់​ ក្នុង​នោះ​ក្រសួង​ចំនួន​ពីរ​ត្រូវការ​ច្រើន​ជាង​គេ​រួមមាន​ក្រសួងសុខាភិបាល​ ត្រូវការ​១៣០០​នាក់​និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ត្រូវការ​ចំនួន​៣៦០០​នាក់​។ ​ការជ្រើសរើស​ក្របខណ្ឌ​ថ្មី​ឆ្នាំ​២០២១​នេះ​ គ្រប់​ក្រសួង​ស្ថាប័ន​ត្រូវ​អនុវត្ត​ផ្អែក​ត្រឹម​ចំនួន​ផែនការ​ ក្នុង​ឆ្នាំ​២០២០​ ដែល​បាន​ផ្អាក​កន្លងមក​តែប៉ុណ្ណោះ​លើកលែង​ក្រសួង​ស្ថាប័ន​ចំនួន​៣​រួមមាន ​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម​និង​សំណង់ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​រាជបណ្ឌិត្យសភាកម្ពុជា​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ដែល​បាន​អនុវត្ត​ជ្រើសរើស​រួចហើយ​មិន​អាច​ជ្រើសរើស​ក្របខ័ណ្ឌ​ថ្មី​បន្ថែម​ក្នុង​ឆ្នាំ​២០២១​ឡើយ​៕

អត្ថបទ៖ ​សំអឿន​

សូមចុចអាន៖ ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

​ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១០ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១២ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម៦ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម