Connect with us

ព័ត៌មានជាតិ

ការដ្ឋានផ្លូវជាតិលេខ ៤៨ កោះកុង សម្រេចបានជាង ២៥ ភាគរយហើយ

បានផុស

នៅ

គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ ៤៨ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង សម្រេច​បាន​ជាង ២៥ ភាគរយ​ហើយ បើ​គិត​ត្រឹម​បំណាច់​ខែ​មេសា ឆ្នាំ ២០២៣ កន្លងទៅ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី អ៊ី នារីនេត អភិបាល​រង​ខេត្ត​កោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាល​ខេត្ត​កោះកុង ដឹកនាំ​ដោយ​លោកស្រី មិថុនា ភូថង អភិបាល​ខេត្ត លោកស្រី អ៊ី នារីនេត អភិបាល​រង​ខេត្ត និង​ក្រុមការងារ​សាងសង់ បាន​ពិនិត្យ និង​បង្ហាញ​ពី​លទ្ធផល​សម្រេច​បាន​ពី​គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ ៤៨។

ថ្លែង​ក្រោយ​បញ្ចប់​ទស្សនកិច្ច​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​ទីតាំង​សំខាន់ នៃ​កំណាត់​ផ្លូវជាតិ​លេខ ៤៨ លោកស្រី អ៊ី នារីនេត អភិបាល​រង​ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃ​ទី ១៤ ខែ​ឧសភា ឆ្នាំ ២០២៣ ថា ផ្លូវជាតិ​លេខ ៤៨ នេះ បាន​ចាប់ផ្ដើម​ដំណើរការ​សាងសង់​តាំងពី​ខែ​មករា ឆ្នាំ ២០២២ ម្ល៉េះ ដូច្នេះ​ចង់​ដឹង​ពី​វឌ្ឍនៈ​របស់​គម្រោង លោកស្រី មិថុនា ភូថង ក៏​ចុះ​ពិនិត្យ​ទីតាំង​ធំ​ចំនួន ៥ កន្លែង ចាប់ពី​ស្រុក​ស្រែអំបិល រហូតដល់​ចំណុច​អូរ​ស្រណោះ ក្រុង​ខេមរភូមិន្ទ។

លោកស្រី​អភិបាល​រង​ខេត្ត បន្ថែម​ទៀត​ថា គិត​ត្រឹម​ខែ​មេសា កន្លងទៅ ក្រុម​ការងារ​ស្ថាបនា​សម្រេច​បាន ២៥.៥៧ ភាគរយ​ហើយ លើ​ការ​អនុវត្ត​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ ៤៨ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង ដោយ​បច្ចុប្បន្ន​កំពុង​ពន្លឿន​ការងារ​បន្ថែម​តំបន់​ផ្លូវ​កោង ឬ​ចុះ​ចំណោត​ខ្លាំង​ដែល​ជា​បញ្ហា​ប្រឈម​ដូចជា ៖ តំបន់​ផ្លូវ​កោង​ហួស​រង្វង់​ព្រឹទ្ធាចារ្យ សាយ ភូថង និង​តំបន់​ចុះ​ចំណោត​តាតៃ​ក្រោម។

រដ្ឋបាល​ខេត្ត​កោះកុង ក៏បាន​ថ្លែង​អំណរ​អរគុណ​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​ក្រុម​ការងារ​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ ៤៨ ទោះបីជា​អំឡុង​ពេលនេះ​ជា​រដូវវស្សា​ចូល​មកដល់​ក៏ដោយ ក៏​អាជ្ញាធរ​ជឿជាក់​ថា គម្រោង​ស្ថាបនា​ផ្លូវ​ដ៏​មាន​សារៈសំខាន់​នេះ នឹង​អនុវត្ត​ជោគជ័យ​ទៅ​តាម​ផែនការ​កំណត់។

កំណាត់​ផ្លូវជាតិ​លេខ ៤៨ សព្វថ្ងៃ មាន​ស្ថានភាព​បត់បែន និង​ឡើង​ចុះ​ចំណោត​ច្រើន ដោយ​ទីតាំង​ខ្លះ​ត្រូវ​ប្រើ​ពេល​វេលា​ជីក​កាយ​ជ្រលង​ថ្ម​ធំៗ ទីតាំង​ខ្លះ​តម្រូវ​ឲ្យ​មាន​ការ​វាង​ចំណោត​កោង​ខ្លាំង និង​ជាពិសេស​រដូវវស្សា​ពិបាក​សាងសង់ ទើប​ធ្វើ​ឲ្យ​ដំណើរការ​ហាក់​យឺតយ៉ាវ​បន្តិច។

គម្រោង​សាងសង់​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ ៤៨ ប្រវែង ១៤៨ គីឡូម៉ែត្រ ពី​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ ៤ អូរជ្រៅ​-​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង ចំណាយអស់ ៧៨ លានដុល្លារអាមេរិក ត្រូវ​បាន​ចាប់ផ្ដើម​ដំណើរការ កាលពី​ថ្ងៃ​ទី ៣ ខែ​មករា ឆ្នាំ ២០២២។

ផ្លូវជាតិ​លេខ ៤៨ នេះ គឺជា​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សំខាន់​មួយ​របស់​ប៉ូល​សេដ្ឋកិច្ច​ទី​ពីរ រួមមាន ខេត្ត​ព្រះសីហនុ ខេត្ត​កែប ខេត្ត​កំពត និង​ខេត្ត​កោះកុង ដែល​ជា​តំបន់​ឧស្សាហកម្ម ទេសចរណ៍​ធម្មជាតិ និង​តំបន់​មាត់សមុទ្រ។

តាមរយៈ​ផ្លូវជាតិ​លេខ ៤៨ ដ៏​មាន​សក្ដានុពល​នេះ ក៏​នឹង​ជួយ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់​ជាប់​ព្រំប្រទល់​ជាមួយ​ប្រទេសជិតខាង ដោយ​រំពឹង​បាន​នូវ​ការ​ទាក់ទាញ​វិនិយោគិន និង​ជំរុញ​ការ​នាំ​ចេញ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៤ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ១៩ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា២១ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ២៦ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម