ព័ត៌មានអន្ដរជាតិ
ចិន លក់បំណុលរតនាគារ អាមេរិក ដើម្បីយកលុយបង្កើនទុនបម្រុងមាស
ស្របពេលដែលបញ្ហាបំណុលអតិបរមារបស់អាមេរិកកំពុងតែស្វែងរកដំណោះស្រាយ រួមទាំងនិន្នាការប្រាក់ដុល្លារ កំពុងតែឈានទៅរកការធ្លាក់ចុះផងដែរនោះ នាំឲ្យប្រទេសចិនជំរុញការលក់បំណុលរតនាគារអាមេរិកដែលខ្លួនមាន ហើយយកលុយនោះទៅបង្កើនទុនបម្រុងមាសជំនួសវិញ ។

ការព្យាយាមលក់បំណុលអាមេរិកដែលចិនមាននៅពេលនេះគឺ ចំពេលអាមេរិកមានអត្រាការប្រាក់ដុល្លារខ្ពស់ និងស្ថានភាពអន្តរជាតិមិនសូវជាស្រួលប៉ុន្មានផង ដោយវាងាយនឹងបង្កជាបញ្ហា ទើបរដ្ឋាភិបាលលចិនសម្រេចយកលុយទាំងនោះទៅទិញមាសបង្កើនទុនបម្រុងទុកវិញ ។
តាមទិន្នន័យរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកដែលបានចេញផ្សាយនៅក្នុងខែមីនាបង្ហាញថា ការកាន់កាប់បំណុលរតនាគាររបស់ចិនបានធ្លាក់ចុះដល់ ៨៥៩.៤ ពាន់លានដុល្លារក្នុងខែមករា ឆ្នាំ២០២៣ ដែលធ្លាក់ចុះរយៈពេល ៦ ខែជាប់គ្នា ។

ដោយឡែក ចំពោះប្រទេសយក្សសេដ្ឋកិច្ចអាស៊ីមួយនេះ បច្ចុប្បន្នមានមាសចំនួន ៦៦.៧៦ លានអោន ស្មើ ២,០៨៦ តោន ដោយកើនឡើង ២៦ ម៉ឺនអោនកាលពីខែមុន ។ តាមរយៈតួលេខផ្លូវការដែលបង្ហាញកាលពីមុនបានឲ្យដឹងថា ចន្លោះខែកញ្ញា ឆ្នាំ២០១៩ ដល់តុលា ឆ្នាំ២០២២ ទុនបម្រុងមាសរបស់ប្រទេសចិននៅតែមិនផ្លាស់ប្តូរ ហើយមានតែខែវិច្ឆិកា ឆ្នាំ ២០២២ ប៉ុណ្ណោះដែលក្រុងប៉េកាំងចាប់ផ្តើមបង្កើនមាសរបស់ខ្លួន ។
គួរបញ្ជាក់ថា មាសគឺជាទុនបម្រុងមានសុវត្ថិភាពបំផុត និងជាជម្រើសល្អសម្រាប់វិនិយោគិន ហើយក្រៅពីចិន ប្រទេសផ្សេងៗទៀតក៏ព្យាយាមបង្កើនទុនបម្រុងមាសផងដែរ ។ តាមទិន្នន័យពីក្រុមប្រឹក្សាមាសពិភពលោកបានបង្ហាញថា នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៣ ធនាគារកណ្តាលពិភពលោកបានបង្កើនការកាន់កាប់មាសសរុបចំនួន ២២៨ តោន ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព ៖ Sputnik

-
សន្តិសុខសង្គម៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ