ព័ត៌មានអន្ដរជាតិ
អតីតមេទ័ពអង់គ្លេស ព្រមានថា អ៊ុយក្រែន ត្រូវតែឈ្នះរុស្ស៊ីឲ្យបាននៅឆ្នាំនេះ បើមិនដូច្នោះទេ លោកខាងលិចនឹងលែងគាំទ្រ
អតីតមេទ័ពអង់គ្លេស លោក Sir Richard Dannatt បានព្រមានថា ប្រទេសអ៊ុយក្រែន ត្រូវតែយកឈ្នះរុស្ស៊ីឲ្យបាននៅឆ្នាំនេះ បើមិនដូច្នោះទេ នឹងការបាត់បង់ការគាំទ្រពីលោកខាងលិច។

ថ្លែងតាមវិទ្យុ Times កាលពីថ្ងៃចន្ទ ទី១៥ ខែឧសភា អតីតមេទ័ពរូបនេះនិយាយថា យោធារុស្ស៊ី អាចនឹងដួលរលំ ក្នុងការវាយបករបស់អ៊ុយក្រែន នៅចុងឆ្នាំនេះ។
លោកបន្តថា “ការវាយបកដ៏ធំដែលយើងទាំងអស់គ្នារំពឹងទុក និងអ៊ុយក្រែនកំពុងរៀបចំ គឺមិនទាន់ចាប់ផ្តើមនៅឡើយទេ ប៉ុន្តែប្រហែលជាមិននៅសល់ពេលយូរប៉ុន្មានទៀតទេ។ ប្រសិនបើអ៊ុយក្រែន ទទួលបានជោគជ័យតាមគោលបំណងក្នុងការរំដោះទឹកដីពីរុស្ស៊ីនោះ នេះគឺជាឆ្នាំដែលពួកគេត្រូវតែធ្វើឲ្យបាន” ។
លោក Sir Richard បន្ថែមថា “ប៉ុន្តែវាមានគ្រោះថ្នាក់ដែលការគាំទ្ររបស់លោកខាងលិចនឹងថមថយ។ វាក៏មានគ្រោះថ្នាក់ផងដែរដែលលោក វ្ល៉ាឌីមៀរ ពូទីននឹងយកឱកាសដើម្បីធ្វើអ្វីមួយ ដូច្នេះវាពិតជាសំខាន់ណាស់ដែលអ៊ុយក្រែន ត្រូវបើកការវាយលុកនេះឲ្យមានប្រសិទ្ធភាពចំពេលដ៏ត្រឹមត្រូវ”។

ការអត្ថាធិប្បាយរបស់លោក Richard កើតឡើងចំពេលយោធាអ៊ុយក្រែន បានសាទរការវាយលុកនាពេលថ្មីៗនេះជុំវិញទីក្រុង Bakhmut ថាជាការវាយបកដ៏ជោគជ័យលើកដំបូងរបស់ខ្លួន ក្នុងសមរភូមិជាមួយកងកម្លាំងរុស្ស៊ី ដែលកំពុងប្រយុទ្ធដើម្បីគ្រប់គ្រងទីក្រុងភាគខាងកើត។
ប៉ុន្តែទីក្រុងកៀវក៏បាននិយាយផងដែរថា ស្ថានភាពនៅ Bakhmut មានការលំបាក ហើយគូសបញ្ជាក់ថា ទីក្រុងមូស្គូមិនបានផ្លាស់ប្តូរគោលដៅរបស់ខ្លួនក្នុងការដណ្តើមយកទីក្រុងនេះទេ ហើយកំពុងបញ្ជូនកងទ័ពវាយលុកទៅកាន់ជាយក្រុង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អង់គ្លេស បញ្ជូនទ័ពជាង ១៥០០នាក់ ទៅមាត់ទ្វាររុស្ស៊ី ដើម្បីកំញើញលោក ពូទីន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត