Connect with us

ព័ត៌មានជាតិ

ទីក្រុង​ឆាង​វ៉ុ​ន​ ​ផ្តល់​រថយន្ត​ពន្លត់អគ្គិភ័យ​​៣គ្រឿង​ដល់​ខេត្ត​ព្រះ​សីហនុ​

បានផុស

នៅ

ទីក្រុង​ ឆាង​វ៉ុ​ន ស្ថិតនៅ​ភូមិភាគ​ខាងត្បូង​បង្អស់​នៃ​ឧបទ្វីប​កូរ៉េ ដែលជា​ទីក្រុងសម្ព័ន្ធមេត្រីភាពជាមួយ​ខេត្ត​ព្រះសីហនុ​ នា​រសៀល​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១​នេះ បា​ននាំយក​រថយន្ត​ពន្លត់​អគ្គិភ័យ​ ចំនួន​៣គ្រឿង​ ផ្តល់​ជូន​​ស្នងការដ្ឋាន​ន​គ​រ​បាល​​​ខេត្ត​ព្រះសីហនុ ​យកទៅ​ប្រើប្រាស់រក្សា​សុវត្ថិភាព​ប្រជា​ជននៅ​ខេត្ត​ព្រះសីហនុ​។​

លោក គួច ចំរើន អភិបាល​​ព្រះសីហនុ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទីក្រុង​ឆាំង​វ៉ុ​ន(Changwon City)ជាទី​ក្រុង​មេត្រីភាព​ជាមួយ​ខេត្ត​ព្រះសីហនុ ដែល​បាន​ចែក​រំ​លែក​នូវ​សម្ភារៈប្រើប្រាស់​មធ្យោបាយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំ​នួន០៣​គ្រឿង​នេះ។ លោកថា ក្នុងនាម​ប្រជាជន និង​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ សូម​ថ្លែង​អំណរគុណនិង​ជូនពរ​ថ្នាក់ដឹកនាំ និង​ប្រជាជន​ទីក្រុង​ឆាំង​វ៉ុ​ន (Changwon City)ដែល​បាន​ផ្ដល់នូវ​អំណោយ​រថយន្ត​​​សម្រាប់​ជួយ​កាត់បន្ថយ​ហានិភ័យ​នានា​បង្ក​ឡើង​ដោយ​អគ្គិភ័យ​​​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាមួយគ្នានេះ​ លោកអភិបាលខេត្ត​ ក៏បាន​ថ្លែងអំណរគុណដល់​លោក ឡុង ឌី​ម៉​ង់​ ឯកអគ្គរាជទូត​វិសា​មញ្ញ​ និង​ពេញ​សមត្ថភាព​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ និង​ចំណាយ​ពេល​វេលា​កៀងគរ ​រក​ជំនួយ​​ជួយ​ដល់​ខេត្ត​ព្រះសីហនុ ​។ ​

បច្ចុប្បន្ន​ស្នងការ​ដ្ឋាន នគរបាល​ខេត្ត​ព្រះសីហនុ​ មានរថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន១១​គ្រឿង​។ នេះ​បើ​តាម ការប្រាប់​ឲ្យ​ដឹងពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្តព្រះសី​ហនុ ៕​

អត្ថបទ ៖ កោះពស់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម