Connect with us

ជីវិតកម្សាន្ដ

គន្លឹះថែរក្សាស្បែក ៤ ជំហានរបស់ Song Hye Kyo សុទ្ធតែជាវិធីសាមញ្ញបំផុត

បានផុស

នៅ

ប្រសិនបើអ្នកជាទស្សនិកជនដែលស្រលាញ់វិស័យភាពយន្តកូរ៉េ ប្រាកដជាដឹងពី Song Hye Kyo ថាជាតារាស្រីបែបណាមិនខានទេ។​ ជាពិសេស​ក្រោយ​ពី​ប្រឡូក​ក្នុង​សិល្បៈ​ជាច្រើន​ឆ្នាំ​មក​ដល់​អាយុ ៤២ ឆ្នាំ​ហើយ ប៉ុន្តែ​រាល់​ពេល​លេច​មុខ​ នាង​នៅ​តែ​រក្សា​តំណែង​តួឯក​បាន​ដដែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះ សម្រស់របស់ Song Hye Kyo ក៏ជាប្រធានបទដែលត្រូវបាន​ពិភាក្សាជា​ញឹកញាប់​ផងដែរ។ មិន​ថា​នាង​សម្ដែង​ជា​តួ​អ្វី​ក៏​តារា​ស្រី Song Hye Kyo នៅ​តែ​បញ្ចេញ​រូប​សម្រស់​ស្រស់​ស្អាត​មិនចាញ់ក្មេងស្រករក្រោយ។ អ្វី​ដែល​ពិសេស​បំផុត​នោះ​គឺ​ស្បែក​តែងតែ​ស​ភ្លឺ​ថ្លា គ្មាន​សញ្ញា​នៃ​ភាព​ចាស់ណាមួយលេចឡើង។

ដើម្បី​ថែរក្សា​ស្បែក​ឲ្យ​ភ្លឺ​រលោង Song Hye Kyo អនុវត្ត​គោលការណ៍ ៤ យ៉ាង​ខាងក្រោម​នេះ៖

ការ​សម្អាត​ស្បែក នេះគឺជាជំហានដ៏សំខាន់មួយមិនត្រឹមតែសម្រាប់ Song Hye Kyo ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏សម្រាប់មនុស្សគ្រប់គ្នាដែលត្រូវយកចិត្តទុកដាក់ផងដែរ ប្រសិនបើពួកគេចង់​បាន​ស្បែក​ដែល​មាន​សុខភាព​ល្អ គ្មានមុន ។

ប្រើប្រាស់បន្លែក្នុងរបបអាហារចៀសវាង​អាហារដែលមានជាតិពុល របបអាហាររបស់ Song Hye Kyo មាន​បន្លែ និងផ្លែឈើជាច្រើន ជួយ​សម្រក​ទម្ងន់ រក្សា​រាង​បាន​យ៉ាង​ងាយស្រួល។

ប្រើទឹកដោះគោស្រស់ និងទឹកដោះគោជូរគ្មាន​ជាតិផ្អែម លាងមុខរបស់អ្នក ហើយបិទ​ម៉ាសដើម្បីផ្តល់សំណើម​ដល់​ស្បែក។

ប្រើ​ទឹកឃ្មុំ ស៊ុត​ស ដើម្បីឲ្យ​ស្បែក​ភ្លឺថ្លា ជាមួយ Song Hye Kyo នេះគឺជាផលិតផលរបាំង​ធម្មជាតិ​ទាំង​ស្រុង រក្សាទុក ប្រើពីរដងក្នុងមួយ​សប្តាហ៍​មុនពេលចូលគេង ដើម្បីជួយឲ្យ​ស្បែក​រលោង និង​ភ្លឺ។ ល្បាយនេះងាយស្រួលធ្វើនៅផ្ទះ ដែលអ្នកអាចរៀនបានភ្លាមៗ។

ក្រោយបានដឹងពី​គន្លឹះថែរក្សាស្បែករបស់តារាសម្ដែង Song Hye Kyo ហើយ យើងខ្ញុំជឿថាលោកអ្នកប្រាកដជាទទួលបានស្បែកស្អាតដូចនាងមិនខាន។ ជាពិសេសប្រសិនបើអនុវត្តតាមតួឯកស្រីក្នុងរឿង The Glory នោះពិតណាស់ផ្ទៃមុខនឹងក្មេងជាវ័យមិនខាននោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖BTS ត្រៀមនឹងចេញសៀវភៅផ្ទាល់ខ្លួន និយាយអំពីប្រវត្តិរបស់ពួកគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម