ជីវិតកម្សាន្ដ
ភរិយា Justin Bieber ប្រាប់គន្លឹះនៃការថែរក្សាស្បែកមុខប្រចាំថ្ងៃ ៥ ចំណុច
អ្នកស្រី Hailey Bieber ទទួលបានពាក្យសរសើរជាច្រើនចំពោះស្បែកមុខភ្លឺរលោងដោយមិនចាំបាច់ផាត់មុខរបស់នាង ។ ថ្មីៗនេះ Hailey បានចែករំលែកគន្លឹះនៃការថែរក្សាស្បែកមុខប្រចាំថ្ងៃជាមួយទស្សនាវដ្ដី Vogue ដូចខាងក្រោម ៖
១. ទន់ភ្លន់ជាមួយស្បែករបស់អ្នក
“ខ្ញុំធ្លាប់គិតថា ការធ្វើឲ្យស្បែកស្ងួត ហើយប្រើរបស់ខ្លាំងៗអាចជួយមិនឲ្យខ្ញុំចេញមុន ប៉ុន្តែឥលូវខ្ញុំទើបនឹងដឹងថា អ្នកត្រូវទន់ភ្លន់ជាមួយស្បែកបំផុត ថែវាឲ្យដូចស្បែកទារក ។ អ្នកត្រូវទន់ភ្លន់ជាមួយវារហូតដល់ជំហានប្រើប្រាស់ផលិតផលខ្លាំងៗ ។”
២. ប្រើកាន់តែតិច ទទួលបានកាន់តែច្រើន
“ប្រើកាន់តែតិច ទទួលបានកាន់តែច្រើន ការប្រើផលិតផលច្រើនៗលើមុខមិនមែនជាទម្លាប់ល្អបំផុតសម្រាប់ស្បែកទេ អ្នកត្រូវការផលិតផលមានប្រសិទ្ធភាពតែ ៣-៤ មុខប៉ុណ្ណោះ សម្រាប់ផ្ដល់សំណើមដែលផ្ទុកគ្រឿងផ្សំមានប្រសិទ្ធភាព ។ ពេលខ្ញុំចាប់ផ្ដើមដើរម៉ូដនៅអាយុ ១៧ ឆ្នាំ ខ្ញុំធ្វើដំណើររហូត ចាប់ពីពេលនោះមក ខ្ញុំធ្វើការជាមួយមនុស្សជាច្រើនក្នុងផ្នែកសម្រស់រួមមានអ្នកផាត់មុខ អ្នកកែសម្ផស្ស និងអ្នកថែរក្សាសម្រស់ ដូច្នេះខ្ញុំក៏ចេះថែរក្សាស្បែកមុខឲ្យម៉ត់រលោង ។ របស់ដែលខ្ញុំមិនអាចខ្វះបានមាន ៣ មុខគឺ ឡេផ្ដល់សំណើម សេរ៉ូមផ្ដល់សំណើម និងក្រែមផ្ដល់សំណើម ។”
៣. ផ្ដល់សំណើម
“ការផ្ដល់សំណើមគឺជាគន្លឹះ ខ្ញុំជាមនុស្សមិនសូវផឹកទឹក ប៉ុន្តែខ្ញុំព្យាយាមរក្សាជាតិទឹកឲ្យបានគ្រប់គ្រាន់តាមដែលអាចធ្វើបាន ។ កំហុសដ៏ធំបំផុតដែលខ្ញុំសង្កេតឃើញគឺ អ្នកមានស្បែកខ្លាញ់គិតថាខ្លួនឯងមិនចាំបាច់ផ្ដល់សំណើម ។ អ្នកណាក៏ត្រូវការផ្ដល់សំណើមដែរ គ្រាន់តែត្រូវរកផលិតផលសមស្របសម្រាប់ស្បែកប៉ុណ្ណោះ ។”
៤. រកអ្វីដែលល្អបំផុតសម្រាប់ខ្លួនឯង
“ស្បែកគឺជាការឆ្លុះបញ្ចាំងពីអារម្មណ៍របស់អ្នក ហើយការស្ដាប់ខ្លួនឯងថាចូលចិត្តអ្វី មិនចូលចិត្តអ្វី គឺជាចំណុចសំខាន់ ។ ខ្ញុំគ្មានរបបអាហារតឹងរ៉ឹងទេ ប៉ុន្តែខ្ញុំផ្ដល់ភាពសំខាន់លើការញ៉ាំដើម្បីប្រភេទឈាម ។ សំដៅទៅលើការដឹងអ្វីដែលមានប្រសិទ្ធភាពសម្រាប់ខ្លួនឯង ព្រោះគ្រប់គ្នាសុទ្ធតែខុសៗគ្នា ហើយពួកយើងមិនអាចប្រៀបធៀបគ្នាឡើយ ។ ដរាបណាអ្នកអាចរកឃើញទម្លាប់ដែលផ្ដល់ប្រសិទ្ធភាពសម្រាប់ខ្លួនឯង និងធ្វើឲ្យខ្លួនឯងសប្បាយចិត្ត ស្បែករបស់អ្នកនឹងភ្លឺតាមអារម្មណ៍ល្អៗទាំងនោះ ។”
៥. ប្រើ Peptide
“ក្រែមព្យាបាលមាន Peptide គឺជារបស់ដែលខ្ញុំស្រួលដាក់តាមខ្លួន ។ Peptide Glazing Fluid របស់ខ្ញុំគឺងាយសម្រប ព្រោះវាអាចលាយជាមួយម្សៅទ្រនាប់របស់ខ្ញុំបាន ជួនកាលខ្ញុំប្រើវាដើម្បី Highlight ស្បែកមុខទាំងព្រឹកនិងយប់តែម្ដង ។ ថ្មីៗនេះ គ្រីមជួសជុលរបាំងស្បែកមុខរបស់ខ្ញុំបានធ្វើឡើងតម្រូវតាមអាកាសធាតុប្រែប្រួលទៀតផង វាល្អឥតខ្ចោះ គ្រីមតុល្យភាពដែលដើរតួនាទីល្អបំផុតជាមួយផលិតផលផ្សេងៗ ។”
សូមបញ្ជាក់ដែរថា Hailey មានប្រេនផលិតផលថែរក្សាស្បែកផ្ទាល់ខ្លួនឈ្មោះ “Rhode” ដែលមានតម្លៃសមរម្យ និងផ្ដោតសំខាន់ទៅលើការថែរក្សាស្បែកមុខជាជាងព្យាបាល ៕
ប្រែសម្រួល ៖ វារី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ