ព័ត៌មានជាតិ
ចាយទុនជិត ៥០០ លានដុល្លារ រោងចក្រពីរកន្លែងផលិតសំបកកង់រថយន្តពីកម្ពុជា នាំចេញទៅក្រៅប្រទេស
ក្រៅពីវិស័យកសិកម្ម កម្ពុជាកំពុងជំរុញការវិនិយោគលើផ្នែកឧស្សាហកម្ម។ ថ្មីៗនេះមានការវិនិយោគរោងចក្រផលិតសំបកកង់រថយន្តចំនួនពីរកន្លែងក្រោមទុនរាប់រយលានដុល្លារ ដើម្បីផលិតសម្បកកង់រថយន្តនាំចេញទៅក្រៅប្រទេស។
ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី ដែលមានមូលដ្ឋាននៅប្រទេសចិនបានចាប់ផ្ដើមដំណើរការផលិតសំបកកង់រថយន្តផលិតនៅកម្ពុជានាំចេញទៅទីផ្សារបរទេស ជាចម្បងទៅកាន់អាមេរិក និងទ្វីបអឺរ៉ុប។
ក្រុមហ៊ុនបានបណ្តាក់ទុនវិនិយោគប្រមាណ ៣០០ លានដុល្លារ បង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រោងចក្រនេះ ក្នុងមួយឆ្នាំអាចផលិតប្រភេទកង់ឡានធុនតូចបាន ៥ លានកង់ និងកង់ឡានប្រភេទធុនធំ ៩០ ម៉ឺនកង់ ដោយប្រើប្រាស់កម្លាំងកម្មករប្រហែលជា ១ ៦០០ នាក់។ នៅកម្ពុជាជារោងចក្រទីពីរ បន្ទាប់ក្រុមហ៊ុនបានវិនិយោគបង្កើតរោងចក្រទី ១ នៅក្នុងប្រទេសថៃ។
ដោយឡែកកាលពីថ្ងៃ ០៩ ឧសភា ២០២៣ រោងចក្រផលិតសំបកកង់រថយន្តមួយទៀតក៏បានបើកការដ្ឋានសាងសង់នៅតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល នៅស្រុកស្នួល ខេត្តក្រចេះ។
រោងចក្រនេះសាងសង់នៅលើផ្ទៃដីចំនួន ៤០ ហិកតា ក្រោមទុនវិនិយោគប្រមាណ ១៣៨ លានដុល្លារ ដោយគ្រោងបញ្ចប់ដំណាក់កាលទី ១ នៅក្នុងខែតុលា ឆ្នាំ២០២៣។
រោងចក្រផលិតសំបកកង់រថយន្តដ៏ធំនេះ វិនិយោគដោយក្រុមហ៊ុន ញូបាសស្តារ ខេមបូឌា ត្រាយ ខូអិលធីឌី (NEWBUSTAR (Cambodia) Trie Co.,Ltd) ឬ Double Star មកពីក្រុងឈីងតាវ ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន។
Double Star Goup គឺជាសហគ្រាសល្បីឈ្មោះក្នុងពិភពលោក និងជាក្រុមហ៊ុនចុះបញ្ជីម៉ាកយីហោកំពូលទាំង ៥០០ នៅអាស៊ីជាច្រើនឆ្នាំមកហើយ៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ