ព័ត៌មានជាតិ
លោក ព្រាប កុល នឹងទទួលបន្ទុកលើការងារ វិនិយោគ កំណែទម្រង់ និងកិច្ចការបរទេស
ក្រោយទទួលបានការតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ព្រាប កុល នឹងត្រូវទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើការងារវិនិយោគ កំណែទម្រង់ និងកិច្ចការបរទេស។ នេះបើតាមការបញ្ជាក់របស់លោក ព្រាប កុល ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃអង្គារ៍នេះ។
លោក ព្រាប កុល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រោយជំនួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អស់រយៈពេលជាង៤ម៉ោង សម្ដេចបានយល់ស្រប និងអនុញ្ញាតឲ្យខ្ញុំធ្វើកិច្ចការតាមជំនាញ បទពិសោធន៍ និងទេពកោសល្យដែលមាន ជាពិសេស ការងារពាក់ព័ន្ធនឹងការវិនិយោគ កិច្ចការបរទេស និងការកំណែទម្រង់លើកិច្ចការមួយចំនួន»។
លោក បានបញ្ជាក់បន្ថែមថា លោកក៏នឹងធ្វើការពាក់ព័ន្ធទៅនឹងផ្នែកស្នូលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិមួយចំនួន ដូចជាអភិបាលកិច្ចល្អ និងការចូលរួមផ្តល់មតិយោបល់ ឬធាតុចូលក្នុងការតាត់តែងគោលនយោបាយនានា ដោយធ្វើការផ្ទាល់ជាមួយនាយករដ្ឋមន្ត្រី និងជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតតាមតម្រូវការជាក់ស្ដែង។
តាមរយៈភារកិច្ចទាំងនេះ លោក ព្រាប កុល បានមើលឃើញថា ពិតជាមានសារៈសំខាន់ណាស់សម្រាប់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិផង និងសម្រាប់កិច្ចការរដ្ឋបាលសាធារណៈផង ដែលអាចផ្តល់ផលប្រយោជន៍ដល់សង្គមកម្ពុជាទាំងមូល។ ត្រង់ន័យនេះ លោកបានថ្លែងថា នេះជាពេលវេលាសមស្របមួយ ដែលលោកត្រូវសម្រេចចិត្តចូលរួមបម្រើជាតិ តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចបន្តប្រើប្រាស់ចំណេះដឹង ជំនាញឯកទេស និងទេពកោសល្យ ខណៈដែលលោកនៅមានថាមពល និងស្របតាមបរិការណ៍សង្គម-សេដ្ឋកិច្ច ក៏ដូចជាអន្តរជាតិ។
លោក ព្រាប កុល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្ដល់នូវសេចក្តីទុកចិត្ត និងផ្ដល់ឱកាសដល់លោកបានចូលរួមបម្រើជាតិ តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ហើយលោក សង្ឃឹម និងជឿជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្ដល់ការគាំទ្រ និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីឲ្យលោកមានលទ្ធភាពចូលរួមបំពេញការងារទាំងនេះមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ