កីឡា
សសយក កោតសរសើរចំពោះការលះបង់របស់កីឡាករ កីឡាការិនីក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម២០២៣នេះ
សហភាពសហព័ន្ធយុវជនកម្ពុជា បានកោតសរសើរ និងថ្លែងអំណរគុណដល់អត្តពលលិកជម្រើសជាតិកម្ពុជាទាំងអស់ ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់ ហាត់សម ទាំងមុនការប្រកួត និងកំឡុងការប្រកួតតំណាងជាតិកម្ពុជានៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួននៅព្រឹកថ្ងៃអង្គារនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានលើកទឹកចិត្តដល់អត្តពលិកជម្រើសជាតិកម្ពុជាទាំងអស់ដោយបានលើកឡើងថា ការប្រកួតតែងមានឈ្នះ មានចាញ់ ប៉ុន្តែ កីឡាករ កីឡាការិនីកម្ពុជា តែងតែព្យាយាមយកជ័យជន្នះជូនកម្ពុជា ពុះពារ ខិតខំប្រឹងប្រែងពង្រឹងស្មារតី អភិវឌ្ឍសមត្ថភាព ដោយមិនបោះបង់ក្តីស្រមៃ និងក្តីសង្ឃឹមក្នុងការកសាងកិត្តិនាមជូនប្រទេសជាតិឡើយ។

យ៉ាងណាមិញ ចំពោះកិច្ចខំប្រឹងប្រែង និងការលះបង់ប្រកបដោយស្មាតីអង់អាចរបស់កីឡាករ កីឡាការិនី បានសរបញ្ជាក់យ៉ាងច្បាស់ពីឆន្ទៈដ៏មោះមុត សាមគ្គីភាពក្នុងស្មារតីជាខ្មែរតែមួយ ក្នុងការដណ្តើមជ័យជន្នះជូនជាតិមាតុភូមិ ក៏ដូចជាបង្ហាញកិត្យានុភាពជាតិ ឲ្យពិភពលោកបានស្គាល់នូវការលេចមុខមាត់ថ្មីរបស់កម្ពុជា ក្រោមការអភិវឌ្ឍ និងសុខសន្តិភាព។ លើសពីនេះថែមទៀត អាកប្បកិរិយារបស់អត្ថពលិកកម្ពុជា បានបង្ហាញពីភាពថ្លៃថ្លូរនៃអរិយធម៌ និងវប្បធម៌ដ៏ត្រចេះត្រចង់របស់កម្ពុជា តាមរយៈការចែករំលែកក្តីស្រឡាញ់ ការយកអាសារ យល់ទុក្ខធុរៈ ការយោគយល់អធ្យាស្រ័យ និងការគោរពចំពោះជាតិសាសន៏ដទៃកំឡុងពេលប្រកួត។ នេះបើតាមសហភាពសហព័ន្ធយុវជនកម្ពុជា។

គួរបញ្ជាក់ថា នៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កម្ពុជាទទួលបានមេដាយសរុបចំនួន ២៥២គ្រឿងក្នុងនោះ មាស៧០គ្រឿង ប្រាក់៦៨គ្រឿង និងសំរិទ្ធ១១៣គ្រឿង។ នេះបើគិតត្រឹមព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ