ព័ត៌មានជាតិ
សម្តេច ស ខេង៖ សន្តិភាពសព្វថ្ងៃ ជាចំណែកមួយនៃពលិកម្មយ៉ាងធំធេងរបស់កម្លាំងនគរបាលជាតិ
ក្នុងឱកាសខួបអនុស្សារីយ៍លើកទី៧៨ឆ្នាំ របស់នគរបាលជាតិ ថ្ងៃទី១៦ ខែឧសភានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារជូនពរថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ ព្រមទាំងបានរំលេចថា សន្តិភាពដែលកម្ពុជាកំពុងមាន គឺជាការរួមចំណែក និងពលិកម្មយ៉ាងធំធេងរបស់កងកម្លាំងនគរបាលជាតិ។
ក្រោមការដឹកនាំដ៏មានសក្តានុពលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើឱ្យប្រទេសរួចផុតពីសង្គ្រាម និងអាចស្វែងរកសន្តិភាពយ៉ាងពេញលេញ។ សន្តិភាពដែលបានមកនេះ បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ អាចមានមុខមាត់លើឆាកអន្តរជាតិ ដែលជាការរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ជាមួយនឹងសមិទ្ធផលដ៏មហាអសា្ចរ្យនេះ សម្តេច ស ខេង យល់ថា កងកម្លាំងនគរបាលជាតិ ក៏បានរួមចំណែក និងពលិកម្មយ៉ាងធំធេងចំពោះជាតិផងដែរ។ ពេញមួយឆ្នាំកន្លងទៅនេះ កងកម្លាំងនគរបាលជាតិបានធ្វើការយ៉ាងជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីកាពារអធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព មិត្តភាព និងបង្ក្រាបបទល្មើសផ្សេងៗយ៉ាងសកម្មដើម្បីជាតិមាតុភូមិ។
សម្តេចស ខេង បានអះអាងថា៖ “កងកម្លាំងនគរបាលជាតិក៏បានបំពេញតួនាទីជាសេវាករបម្រើនូវសេវាតម្រូវការចាំបាច់ និងសំណូមពររបស់ប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបានក្លាយជាចលករប្រកបដោយថាមពលក្នុងការជំរុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព””។ បន្ថែមពីនោះ កងកម្លាំងនគរបាលជាតិ ក៏បានជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗយ៉ាងសកម្មប្រកបដោយឆន្ទៈមោះមុត និងភាពអង់អាច។ នេះបើតាមការលើកឡើងរបស់សម្តេច ស ខេង។
សម្តេចឧបនាយករដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ថា ស្នាដៃដែលលេចធ្លោក្នុងឆ្នាំ២០២២កន្លងទៅរបស់កងកម្លាំងនគរបាលជាតិ គឺកិច្ចខិតខំប្រឹងប្រែងការពារ និងចាត់វិធានការផ្សេងៗ និងការពារសុវត្ថិភាពក្នុងព្រឹត្តិការណ៍ធំៗដែលកម្ពុជាជាម្ចាស់ផ្ទះរៀបចំ។ ព្រឹត្តិការណ៍ទាំងនោះ មានដូចជា ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ សន្និសីទអាស៊ានណាប៉ូលលើកទី៤០ មហាសន្និបាតសភាអាស៊ីលើកទី៤៣ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជាជាម្ចាស់ផ្ទះ។ ចំពោះឆ្នាំ២០២៣ កម្ពុជាជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម កម្លាំងនគរបាលជាតិក៏បានបំពេញបេសកកម្មរបស់ខ្លួនបានល្អ។ ចំពោះព្រឹត្តិការណ៍បន្តទៀតដែលកម្ពុជានឹងរៀបចំដូចជា កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងការបោះឆ្នោតតំណាងរាស្ត្រដែលប្រព្រឹត្តនាពេលខាងមុខ ឱ្យដំណើរការយ៉ាងរលូន ដោយភាពស្ងប់ស្ងាត់ គ្មានអំពើហិង្សា គំរាមកំហែង ឬ ការបំភិតបំភ័យនានា។
ក្នុងនាមជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្តេច ស ខេង សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា កងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់នឹងបន្តអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែប្រសើរ ប្រកបដោយឆន្ទៈខ្ពស់ ដើម្បីបម្រើពលរដ្ឋ និងជាតិប្រកបដោយគុណធម៌ និងសេចក្តីថ្លៃថ្នូរ ជាប្រយោជន៍សម្រាប់ជាតិ៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់