ព័ត៌មានជាតិ
លោកទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជាកំពុងឆ្ពោះទៅរកការកសាងសេដ្ឋកិច្ចដែលធន់នឹងធាតុអាកាស
លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ និងជាអនុប្រធានទី១ អជ្ញាធរមីន នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣នេះ បានធ្វើសេចក្តីថ្លែងការណ៍នៅក្នុងអង្គសន្និបាតប្រចាំឆ្នាំលើកទី៧៩ របស់ UN ESCAPស្តីអំពីបទពិសោធន៍និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពន្លឿនសកម្មភាពធាតុអាកាសទាំងខាងក្នុងនិងខាងក្រៅកម្ពុជា សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងអំពីឥទ្ធិពលដ៏អាក្រក់នៃឧស្ម័នផ្ទះកញ្ចក់មកលើផែនដី និងមនុស្សរាប់លាននាក់ ជាពិសេសនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។
កម្ពុជាមិនខុសពីប្រទេសនានាក្នុងពិភពលោកផងដែរ ដោយកម្ពុជានឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ដែលបានជះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

លោកទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលឆ្នាំ២០២០ ស្តីពី “មហិច្ចតាអាកាសធាតុរបស់អង្គការសហប្រជាជាតិ ”សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសេចក្តីថ្លែងការណ៍ បង្ហាញអំពីការប្តេជ្ញាចិត្ត និងឆន្ទៈនយោបាយរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ។
កម្ពុជាបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ទាំងកម្រិតជាតិ និងកម្រិតសាកលលោក ដើម្បីដោះស្រាយការប្រែប្រួលអាសកាសធាតុ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងនោះកម្ពុជា បានកំណត់នូវគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ បង្កើនការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ និងលើកកម្ពស់នគរូបនីយកម្មប្រកបដោយចីរភាព និងមានភាពធន់។

នៅកម្រិតជាតិ កម្ពុជាបានបង្កើតការចូលរួមចំណែករបស់ជាតិ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយបានបញ្ចូលគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ត្រឹម ២៧% ត្រឹមឆ្នាំ ២០៣០ និងបានដាក់ចេញនូវគោលដៅបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០% ត្រឹមឆ្នាំ២០៥០។
កម្ពុជាក៏កំពុងធ្វើការឆ្ពោះទៅរកការកសាងសេដ្ឋកិច្ចដែលធន់នឹងធាតុអាកាសផងដែរ ដោយកម្ពុជាបានបង្កើតផែនការបន្ស៊ាំជាតិ ដើម្បីបង្ហាញទិសដល់កិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញភាពធន់លើគ្រប់វិស័យនៅក្នុងសេដ្ឋកិច្ច ក្នុងនោះកម្ពុជាបាននិងកំពុងធ្វើឱ្យប្រសើរឡើងនូវបច្ចេកទេសកសិកម្មពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងលើកកម្ពស់ការអនុវត្តទេសចរណ៍ប្រកបដោយចីរភាព។
បន្ថែមលើនេះ កម្ពុជាទទួលបានដំណើរការយ៉ាងល្អ ក្នុងការបង្កើនថាមពលវារីអគ្គិសនី ដោយបច្ចុប្បន្នថាមពលវារីអគ្គិសនីចូលរួមចំណែកប្រមាណ ៤០% នៅក្នុងថាមពលសរុបរបស់កម្ពុជា ហើយមានទំនប់វារីអគ្គិសនីមួយចំនួនផ្សេងទៀតកំពុងត្រូវបានសាសង់ ឬនឹងត្រូវបានសាងសង់នៅពេលដ៏ខ្លីខាងមុខ។
កម្ពុជា សេចក្តីសង្ឃឹមដ៏មុតមាំចំពោះការពង្រឹងពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ ដើម្បីពង្រឹងសាមគ្គីភាពអន្តរជាតិសម្រាប់សហគមន៍សាកលលោក ដើម្បីសម្រេចបានការពន្លឿនសកម្មភាពធាតុអាកាសសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ជំរុញនូវសន្តិភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ