Connect with us

ព័ត៌មានជាតិ

ផ្អាកលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃ មុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧

បានផុស

នៅ

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ចេញ​សារាចរណែនាំ ឲ្យ​ផ្អាក​ការ​លក់ដូរ និង​ពិសា​គ្រឿង​ស្រវឹង​មួយថ្ងៃ មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៧ ឆ្នាំ ២០២៣។ នេះ​បើ​យោង​តាម​ផេក​ផ្លូវការ​របស់​ក្រសួង​ទេសចរណ៍ ដែល​ដែល​បាន​ផុស​នៅ​ថ្ងៃ​ទី ១៦ ខែ​ឧសភា ឆ្នាំ ២០២៣ នេះ។

សារាចរណែនាំ​ខាង​លើ​បាន​សរសេរ​ថា យោង​តាម​សេចក្ដីណែនាំ​លេខ ០២ សណន ចុះ​ថ្ងៃ​ទី ០២ ខែ​ឧសភា ឆ្នាំ ២០២៣ របស់​រាជរដ្ឋាភិបាល ស្ដីពី​ការ​ផ្អាក​ការ​លក់ដូរ និង​ពិសា​គ្រឿង​ស្រវឹង​មួយថ្ងៃ មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៧ ឆ្នាំ ២០២៣ គឺ ថ្ងៃ​ទី ២២ និង​ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ ២០២៣។

ក្នុង​នោះ ដោយ​អនុលោម​តាម​ច្បាប់ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ដើម្បី​ឲ្យ​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៧ ឆ្នាំ ២០២៣ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​យើង​បាន​កំណត់​រៀបចំ​ធ្វើ​នា​ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ ២០២៣ ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គ្មាន​អំពើ​ហិង្សា គ្មាន​ការ​គំរាមកំហែង គ្មាន​ការ​បំភិតបំភ័យ និង​គ្មាន​បាតុភាព​នានា ដែល​អាច​កើតមានឡើង​ដោយសារ​តែ​ការ​ពិសា​គ្រឿង​ស្រវឹង​នោះ ក្រសួងទេសចរណ៍ សូម​ធ្វើ​ការណែនាំ​ដូច​ខាង​ក្រោម ៖

១.ម្ចាស់ ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម​ខារ៉ាអូខេ (KTV) ក្លឹប​កម្សាន្ត រង្គសាល​-​ឌីស្កូតែក និង​បៀរហ្គាឌិន នៅ​ទូទាំង​រាជធានី-ខេត្ត ត្រូវ​ផ្អាក​សកម្មភាព​អាជីវកម្ម​រយៈពេល ០២ (ពីរ​) ថ្ងៃ គឺ​ថ្ងៃ​ទី ២២ និង​ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ ២០២៣។

២.ម្ចាស់ ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ទាំងអស់​ដែល​ផ្ដល់​សេវាកម្ម​ម្ហូបអាហារ ត្រូវ​ផ្អាក​សកម្មភាព​ការ​លក់ដូរ​គ្រឿង​ស្រវឹង​រយៈពេល ០២ (ពីរ) ថ្ងៃ គឺ ថ្ងៃ​ទី ២២ និង​ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ ២០២៣។

៣.ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី-ខេត្ត ត្រូវ​ចុះ​ធ្វើការ​ផ្សព្វផ្សាយ និង​អប់រំ​ណែនាំ​ដល់​ម្ចាស់ ឬ​អ្នក​គ្រប់គ្រង​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ខាងលើ​ឲ្យ​អនុវត្ត​តាម​សារាចរ​ណែនាំ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព និង​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ដើម្បី​រួមចំណែក​ទប់ស្កាត់​អំពើ​ហិង្សា ការ​គំរាមកំហែង ការ​បំភិត​បំភ័យ គ្រោះថ្នាក់​ចរាចរណ៍ គ្រោះថ្នាក់​សង្គម និង​បាតុភាព​នានា ដែល​អាច​បណ្ដាល​មកពី​ការ​ពិសា​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ៕

អត្ថបទ ៖ ពិសី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ណែនាំសិក្ខាកាមវគ្គសុក្រឹតការ ចងចាំពីតួនាទីភារកិច្ច ដើម្បីការពារប្រយោជន៍កម្មករនិយោជិត និងនិយោជក

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា បញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិក (e-Visa) នៅដើមឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តុលាការចិន កាត់ទោសប្រហារជីវិត បុរស​ដែល​បើក​រថយន្ត​បុករះមនុស្សស្លាប់៣៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម