ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ាណែត ៖ ជោគជ័យធំៗក្នុងគ្រប់កិច្ចការ គឺកើតពីការរួមផ្សំនៃជោគជ័យតូចៗជាច្រើនវេញបញ្ចូលគ្នា
ថ្លែងក្នុងពិធីប្រគល់សញ្ញាប័ត្រជូននិស្សិតជ័យលាភី នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តក្រចេះ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍ថា ជាបទពិសោធន៍ផ្ទាល់ខ្លួន, យើងគួរកត់សម្គាល់ថា ជោគជ័យធំក្នុងគ្រប់កិច្ចការ គឺកើតពីការរួមផ្សំនៃជោគជ័យតូចៗជាច្រើនវេញបញ្ចូលគ្នា។
ជាក់ស្តែង ភាពជោគជ័យនៃការសិក្សានៅកម្រិតឧត្តមសិក្សា បានកើតចេញពីការបូកឡើងជាលំដាប់នៃជោគជ័យនៅខាងក្រោម ចាប់តាំងពីថ្នាក់បឋមសិក្សា និងមធ្យមសិក្សាទាំងពីរកម្រិតជាបន្តបន្ទាប់។ ដើម្បីទទួលបានជោគជ័យទាំងតូចទាំងធំ, យើងចាំបាច់ត្រូវ ប្រកាន់នូវទម្លាប់វិជ្ជមាន ដោយខិតខំបំពេញរាល់ភារកិច្ចឱ្យមានប្រសិទ្ធភាព, រស់រវើក, ហ្មត់ចត់, លឿនរហ័ស និងល្អជាប់ជាប្រចាំ ព្រមជាមួយនឹងផ្នត់គំនិតនៃការដាក់ខ្លួនឱ្យទាបសាមញ្ញ ដោយទទួលយកការរៀនសូត្រពីគ្រប់មជ្ឈដ្ឋានជុំវិញ ដូចទៅនឹងលក្ខណៈធម្មជាតិរបស់រុក្ខជាតិស្មៅ ដែលតែងរក្សាបាននូវភាពធនរឹងមាំក្នុងគ្រប់ស្ថានការណ៍ ហើយតស៊ូប្រឹងប្រែងលូតលាស់ក្នុងគ្រប់ឧបសគ្គដោយមិនបោះបង់។
ឯកឧត្ដមបានមានប្រសាសន៍ទៀតថា ខ្ញុំសូមចូលរួមអបអរសាទរជាមួយសមណនិស្សិត និងនិស្សិតជ័យលាភីទាំង ៨០០ អង្គ/នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ហើយត្រូវទទួលសញ្ញាបត្រនាពេលនេះ បន្ទាប់ពីបានយកចិត្តទុកដាក់រៀនសូត្រ និងពុះពារជម្នះរាល់ការលំបាកអស់រយៈពេលជាច្រើនឆ្នាំ ហើយនេះក៏ជាជំហានថ្មីមួយទៀតនៅក្នុងជីវិតចំពោះការទទួលបាននូវការបញ្ជាក់អំពីគុណវុឌ្ឍិជាផ្លូវការ ក្នុងនាមជាមូលធនមនុស្សប្រកបដោយគុណភាព ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម-សាសនា និងបម្រើការងារនៅតាមក្រសួង-សា្ថប័នរដ្ឋ, វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាលនានា។
ឯកឧត្ដមបន្តថា ខ្ញុំសូមចូលរួមត្រេកអរជាមួយមាតាបិតា អាណាព្យាបាល ដែលបានខិតខំតស៊ូទំនុកបម្រុងបុត្រធីតា ឱ្យសិក្សារៀនសូត្របានខ្ពង់ខ្ពស់ចប់ចុងចប់ដើម។ នេះពិតជាមោទកភាពដ៏ត្រចះត្រចង់សម្រាប់ក្រុមគ្រួសារទាំងមូល, ជាពិសេសចំពោះគ្រួសារមួយចំនួន ដែលឪពុកម្តាយបងប្អូនមិនមានឱកាសសិក្សារៀនសូត្រ ក្នុងអំឡុងពេលដែលប្រទេសជាតិយើងមានសង្គ្រាមបែកបាក់វឹកវរ ដែលធ្វើឱ្យបាត់បង់ឱកាសគ្រប់យ៉ាងទាំងស្រុង ហើយក៏សូមអរគុណចំពោះគណៈគ្រប់គ្រង, សាស្ត្រាចារ្យ និងបុគ្គលិកសិក្សាទាំងអស់ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ដែលបានខិតខំរៀបចំសម្របម្រួលក្នុងដំណើរការបណ្តុះបណ្តាល និងបង្ហាត់បង្រៀនដល់និស្សិតរបស់យើង សំដៅធ្វើយ៉ាងណាចែករំលែកនូវចំណេះដឹង, ជំនាញ, បទពិសោធន៍ និងដំបូន្មានល្អៗ រហូតពួកគាត់អាចសម្រេចបាននូវជោគជ័យជាទីមោទនៈ។
ឯកឧត្ដមបានមានប្រសាសន៍បន្តទៀតថា ចំណេះដឹង ជាអំណាច។ សម្រាប់បុគ្គលម្នាក់ៗ, ការអប់រំបានផ្តល់ឱ្យយើងនូវអំណាចដែលផ្តល់នូវសេរីភាព, ជម្រើស, ឥទ្ធិពលក្នុងការប្រកួតប្រជែង, ភាពម្ចាស់ការឯករាជ្យ និងឱកាសគ្រប់បែបយ៉ាង ហើយក៏ជាមូលដ្ឋានក្នុងការបន្តកសាងអភិវឌ្ឍខ្លួនទៅមុខបន្ថែមទៀត ទាំងតាមការចាប់យកជំនាញថ្មី (Reskilling) និងការធ្វើទំនើបកម្មលើជំនាញដែលមានស្រាប់ (Upskilling) ដើម្បីឆ្លើយតបទៅនឹងឱកាសថ្មីៗកាន់តែប្រសើរ ជាពិសេសការប្រកួតប្រជែងយកឱកាសការងារទាំងក្នុង និងក្រៅប្រទេស។
ក្នុងឯកឧត្ដមក៏បានមានប្រសាសន៍ទៀតថា សូមនិស្សិតទាំងអស់ បន្តខិតខំរៀនសូត្រដោយមិនឈប់ឈរពេញមួយជីវិត ទាំងការដុសខាត់ជំនាញ ឬការចាប់យកជំនាញថ្មីៗ ដើម្បីឆ្លើយតបបានទៅនឹងតម្រូវការនៃទីផ្សារពលកម្ម ជាពិសេស ក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី៤នេះ ដែលនឹងនាំមកនូវកាលានុវត្តភាពសម្រាប់កំណើន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី