សន្តិសុខសង្គម
ឃាត់ខ្លួនស្ត្រីអ្នកជំនួញម្នាក់ ករណីចេញសែកស្អុយជាង ៣០ ម៉ឺនដុល្លារ
ស្ត្រីអ្នកជំនួញម្នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួនទៅតាមបណ្ដឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធនឹងករណីចេញសែកស្អុយ ជាង ៣០ ម៉ឺនដុល្លារ។
ហេតុការណ៍ឃាត់ខ្លួនធ្វើឡើងកាលពីល្ងាចថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣ ក្នុងភូមិសាស្ត្រក្រុងសៀមរាប ខណៈកំពុងធ្វើដំណើរតាមផ្លូវ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ញាណ សំបូរ ភេទស្រី អាយុ ៣៦ ឆ្នាំ មុខរបររកស៊ី បច្ចុប្បន្នស្នាក់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។ ឃាត់ខ្លួនពាក់ព័ន្ធករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន កាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២២ ត្រង់ចំណុចភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។
សមត្ថកិច្ចបានបញ្ជាក់ថា អំឡុងឆ្នាំ ២០២២ ជនសង្ស័យឈ្មោះ ញាណ សំបូរ បានទំនាក់ទំនងយកភេសជ្ជៈជាច្រើនពីក្រុមហ៊ុនរបស់ជនរងគ្រោះ ឈ្មោះ ថោង គយហេង ភេទប្រុស អាយុ ៤១ ឆ្នាំ ទៅលក់បន្ត សរុបជាទឹកប្រាក់ ស្មើនឹងចំនួន ៥ ម៉ឺនដុល្លារ (ប្រាំម៉ឺនដុល្លារ)។ បន្ទាប់មក ជនសង្ស័យឈ្មោះ ញាណ សំបូរ បានចេញមូលប្បទានប័ត្រ ០១ សន្លឹក លេខ:៦៥៧៨០៤ របស់ធនាគារស្ថាបនា មានទឹកប្រាក់ ៥ ម៉ឺនដុល្លារ (ប្រាំម៉ឺនដុល្លារ) ដោយកំណត់កាលបរិច្ឆេទ ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២២ ឲ្យឈ្មោះ សេង សុគីម ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ ទៅបើកយកប្រាក់វិញគ្រប់ចំនួន។ ប៉ុន្តែដល់ថ្ងៃកំណត់ ជនរងគ្រោះ បានយកមូលប្បទានប័ត្រខាងលើទៅបើកប្រាក់ តែត្រូវបានបុគ្គលិកធនាគារ ចេញលិខិតបញ្ជាក់ថា មូលប្បទានប័ត្រខាងលើនេះ គ្មានសាច់ប្រាក់នោះទេ ហើយជនសង្ស័យឈ្មោះ ញាណ សំបូរ ចេះតែព្យាយាមគេចវេះរហូតមកដល់ពេលនេះ។
តាមចម្លើយរបស់ជនសង្ស័យឈ្មោះ ញាណ សំបូរ បានឆ្លើយសារភាពថា គាត់ពិតជាបានចេញមូលប្បទានប័ត្រខាងលើនេះទៅជនរងគ្រោះ ដែលមានទឹកប្រាប់ចំនួន ៥ ម៉ឺន (ប្រាំម៉ឺនដុល្លារ) ពិតប្រាកដមែន។ ប្រាក់ខាងលើនេះ គាត់បង្វិលពីជនរងគ្រោះមកទិញដី ដោយកំណត់កាលបរិច្ឆេទ ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២២ ឲ្យជនរងគ្រោះ ទៅបើកយកប្រាក់វិញគ្រប់ចំនួន។ តែដល់ថ្ងៃកំណត់ គាត់មិនមានប្រាក់ដាក់បញ្ចូលក្នុងមូលប្បទានប័ត្រខាងលើនេះឲ្យជនរងគ្រោះនោះទេ ហើយរហូតមកដល់ពេលនេះ គាត់ក៏មិនទាន់មានប្រាក់សម្រាប់ទូទាត់ឲ្យជនរងគ្រោះវិញនោះដែរ។
បើតាមប្រភព ករណី«មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» នេះ មានក្រដាសសែកចំនួន ៤ សន្លឹក ទឹកប្រាក់ជាង ៣០ ម៉ឺនដុល្លារ ប៉ុន្តែសែកមិនមានលុយទាំងអស់។
បច្ចុប្បន្នកម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យខាងលើទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ ៖ កុសល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម២៤ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)