ព័ត៌មានអន្ដរជាតិ
អាមេរិក និងណាតូ កំពុងព្យាយាមបង្វែរតំបន់អាស៊ីកណ្ដាល ទៅជាទីតាំងឈរជើងដើម្បីគំរាមកំហែង រុស្ស៊ី
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Galuzin បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក និងអង្គការណាតូ កំពុងព្យាយាមប្រែក្លាយតំបន់អាស៊ីកណ្តាល ទៅជាទីតាំងឈរជើងសម្រាប់ការគំរាមកំហែងដល់ព្រំដែនភាគខាងត្បូងរបស់រុស្ស៊ី ។
អ្នកការទូតរូបនេះបាននិយាយថា សហរដ្ឋអាមេរិក និងអង្គការណាតូកំពុងព្យាយាមចូលរួមជាមួយបណ្តាប្រទេសអាស៊ីកណ្តាលនៅក្នុងកម្មវិធីភាពជាដៃគូ និងហ្វឹកហ្វឺនដើម្បីបន្តធ្វើសមយុទ្ធរួមគ្នានៅក្នុងតំបន់ ក៏ដូចជាការដាក់ពង្រាយហេដ្ឋារចនាសម្ព័ន្ធយោធារបស់ពួកគេជាដើម ។
លោក Galuzin បាននិយាយនៅឯកិច្ចពិភាក្សា Valdai Discussion Club ថា “កិច្ចខិតខំប្រឹងប្រែងទាំងនេះច្បាស់ជាមានគោលបំណងក្នុងការទប់ស្កាត់ប្រទេសរុស្ស៊ី ដោយបំបែកតំបន់ភាគច្រើនចេញពីប្រទេសរបស់យើង ហើយប្រែក្លាយវាបន្តិចម្តងៗទៅជាទីកន្លែងសម្រាប់ការគំរាមកំហែងដល់ព្រំដែនភាគខាងត្បូងរបស់យើង” ។
ទោះជាយ៉ាងណាក៏ដោយ ជាការឆ្លើយតប រុស្ស៊ីក៏ត្រៀមនឹងដាក់ពង្រាយអាវុធនៅគ្រប់ទីកន្លែងលើទឹកដីរបស់ខ្លួនតាមដែលចិត្តចង់ ក៏ដូចជាបង្កើនការផលិតអាវុធផងដែរ បន្ទាប់ពីដកខ្លួនចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធរបស់អឺរ៉ុប (CFE) ជាមួយអង្គការណាតូ ។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានផ្អាកការចូលរួមក្នុងសន្ធិសញ្ញា CFE កាលពីឆ្នាំ ២០០៧ ដោយចោទប្រកាន់អង្គការណាតូ រំលោភលើបទប្បញ្ញត្តិនៃសន្ធិសញ្ញានេះម្តងហើយម្តងទៀត និងបានលើកឡើងពីការបដិសេធរបស់ប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ ក្នុងការផ្តល់សច្ចាប័នលើកំណែថ្មីនៃកិច្ចព្រមព្រៀង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី ចង់ដាក់អាវុធនៅកន្លែងណាក៏បាន លើដីរបស់ខ្លួន ក្រោយចាកចេញពីសន្ធិសញ្ញា ជាមួយណាតូ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ