Connect with us

ព័ត៌មានអន្ដរជាតិ

លោក ប្រាយុទ្ធ ៖ ខ្ញុំនៅតែជានាយករដ្ឋមន្ត្រី ថៃ

បានផុស

នៅ

នាយក​រដ្ឋមន្ត្រី​ផុត​អាណត្តិរបស់ថៃលោក ប្រាយុទ្ធ ចាន់អូចា បាន​លើកឡើង​កាល​ពី​ថ្ងៃ​អង្គារ​ថា លោក​នៅ​តែ​កាន់កាប់ការងារជានាយករដ្ឋមន្ត្រី ​រហូត​ដល់​រដ្ឋាភិបាល​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការ​​អត្ថាធិប្បាយ​នៅ​ឯវិមាន​រដ្ឋាភិបាល ​បន្ទាប់​ពីលោកអញ្ជើញ​ធ្វើ​ជា​អធិបតី​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រចាំ​សប្តាហ៍, លោក ប្រាយុទ្ធ បាននិយាយថា ​“ខ្ញុំ​នឹង​ធ្វើ​ការ​ជា​នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ និង​ជា​មេដឹកនាំ​រដ្ឋាភិបាល​រហូត​ដល់​មាន​រដ្ឋាភិបាល​ថ្មី​មួយ​ត្រូវ​បាន​បង្កើត​ឡើង ហើយលោកសូមអរគុណដល់ប្រជាពលរដ្ឋដែលគាំទ្រគាត់ និងរដ្ឋាភិបាលរបស់គាត់ក្នុងរយៈពេល ៨ ឆ្នាំកន្លងមកនេះ” ។

លោកឧត្តមសេនីយ៍រូបនេះបានបន្ថែមថា លោកអរគុណប្រជាពលរដ្ឋដែលបានចេញទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទោះបីជាលោកចាញ់ឆ្នោតក៏ដោយ សូមប្រជាជននៅក្នុងប្រទេសថៃគួរតែរក្សាការរួបរួមគ្នា ព្រោះថាប្រទេសជាតិអាចអភិវឌ្ឍទៅបាន លុះត្រាតែមានការស្រឡាញ់គ្នា និងឯកភាពគ្នា” ។

លោក​ ប្រាយុទ្ធ បានបញ្ជាក់ទៀត​ថា គណបក្សថៃរួបរួមជាតិ(UTNP) របស់​លោក​​ទទួលបាន​ការគាំទ្រ​យ៉ាង​ល្អ​ពី​ប្រជាជន ​បើ​ទោះ​បី​ជា​ចាញ់​ឆ្នោតលើគណបក្សចលនាឆ្ពោះទៅមុខ (MFP) ក៏ដោយ ហើយបក្សរបស់លោកនឹងប្រកាន់ខ្ជាប់នូវគោលការណ៍របស់ខ្លួនសម្រាប់ជាតិ សាសនា និងរាជាធិបតេយ្យ ពោលមិនទទួលយកតួនាទីអ្វីនៅក្នុងជួររដ្ឋាភិបាលថ្មីនោះទេ ។

គួរបញ្ជាក់ថា គណបក្សថៃរួបរួមជាតិ(UTNP) របស់លោក ប្រាយុទ្ធ ​ឈរ​នៅ​លេខ​រៀង​ទី​៥ ដោយទទួលបានត្រឹមតែ ៣៦ អាសនៈប៉ុណ្ណោះ​ក្នុង​សភា​តំណាងរាស្រ្តចំនួន ៥០០ អាសនៈ ខណៈគណបក្សចលនាឆ្ពោះទៅមុខ (MFP) ទទួលបានរហូតដល់ ១៥១ អាសនៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

ចុចអាន ៖ តើលោក ប្រាយុទ្ធ និយាយផ្ដាំផ្ញើអ្វីខ្លះ បន្ទាប់ពីចាញ់ឆ្នោត?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

ពលរដ្ឋនៅខេត្តក្រចេះ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្ដល់មធ្យោបាយធ្វើដំណើរអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១៧ នាទី មុន

គណៈប្រតិភូរដ្ឋបាល ចែករំលែកបទពិសោធលើប្រធានបទ”តើធ្វើដូចម្ដេច ដើម្បីពង្រឹង ការអនុវត្តការរៀបចំទីក្រុង និងការរស់នៅក្នុងទីក្រុងដោយសុខដុមរមនីយកម្ម”

ជីវិតកម្សាន្ដ១៧ នាទី មុន

ករុណា ពេជ្រ វិលមករំលឹកអនុស្សាវរីយ៍ជាង ១០ឆ្នាំមុន ជាមួយការនិពន្ធកែច្នៃថ្មី ពីបទ «អ្នកកំដរ និង អស់ឱកាស»

ព័ត៌មានជាតិ២១ នាទី មុន

កម្រកើតឡើង! ក្នុងកឋិនកាល រដ្ឋាភិបាល នឹងដង្ហែរអង្គកឋិនទានទៅកាន់វត្តខ្មែរក្រោម

ព័ត៌មានជាតិ២៧ នាទី មុន

ទ័ពជើងគោកប្រទេសអាស៊ាន-កូរ៉េ ប្ដេជ្ញាពង្រឹងភាពជាដៃគូដើម្បីសន្តិសុខក្នុងតំបន់

Sokha Hotels

ព័ត៌មានពេញនិយម