Connect with us

KPT+

ម្ចាស់មេដាយមាសស៊ីហ្គេម ប៊ីយ៉ាការ៉ុម ស្រួង ភាវី ប្រាប់សកម្មភាព ទីតាំងសប្បុរធម៌ ថ្ងៃស្អែក

បានផុស

នៅ

ម្ចាស់មេដាយមាស ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ ស៊ីហ្គេម លើកទី៣២ ផ្នែក ប៊ីយ៉ាការ៉ុម កីឡាការិនី ស្រួង ភាវី នៅរសៀលនេះ បានប្រាប់ពីសកម្មភាពសប្បុរសធម៌របស់ក្រុមខ្លូន ព្រមទាំងទីតាំងរៀបចំកម្មវិធីនៅព្រឹកស្អែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាការិនី ស្រួង ភាវី លើកឡើងថា៖ “ជម្រាបសួរបង​ប្អូនជនរួមជាតិទាំងអស់គ្នា! ថ្ងៃនេះនាងខ្ញុំមានដំណឹងល្អអំពីការងារសប្បុរសធម៌មួយនៅភ្នំពេញ ដោយអង្គការសមាគមសប្បុរសធម៌នាងខ្ញុំ​ រួមសហការជាមួយ សមាគម VMove Club និង សមាជិកឧត្តមគតិកូនខ្មែរ ធ្វើនូវកម្មវិធីសប្បុរសធម៌ ជួបជុំញ៉ាំអាហារសាមគ្គីគុណធម៌ដល់ប្អូនៗកុមារពិការកាយសម្បទាចំនួន ​១០០នាក់ ដោយក្ដីស្រឡាញ់ នៅថ្ងៃទី១៨ ឧសភា ២០២៣ ស្អែកនេះ”។​

កីឡាការិនី ស្រួង ភាវី បានឱ្យដឹងថា បងប្អូន​ទាំងអស់គ្នា​អាចចូលរួម​ជាមួយនាងបានដោយសេរី​ និងដើម្បីផ្ដល់ក្ដីស្រឡាញ់ចំពោះកុមារពិការបាន នៅអាសយដ្ឋាននៅជាន់ទី៣ មុខសាលប្រជុំធំ អាគារផ្សារទំនើប KC (ខេសុី) ជិតវត្តតាំងកសាង ចូលតាមច្រកក្លោងទ្វារវត្តតាំងកសាង ផ្លូវព្រលានយន្តហោះភ្នំពេញ ចម្ងាយ ២គីឡូម៉ែត្រ ទល់មុខ​បុរី អរគីដេ វេលាម៉ោង ១១ថ្ងៃត្រង់។​

កីឡាការិនី ស្រួង ភាវី លើកឡើងបន្ថែមថា៖ “បងប្អូន​ដែលចូលរួមនឹងបានឃើញសកម្មភាព បញ្ចេញ​សមត្ថភាពរបស់ប្អូនៗពិការ បង្ហាញដល់យើងទស្សនាទាំងអស់គ្នា។ សូមអរគុណ ដោយក្ដីស្រឡាញ់​ពីនាងខ្ញុំ ស្រួង ភាវី!”។

គួរបញ្ជាក់ថា កីឡាការិនីជម្រើសជាតិ​ដ៏​មានទេពកោសស្យ ផ្នែក​​ប៊ីយ៉ាការ៉ុម ស្រួង ភាវី បាន​សម្រេចបរិច្ចាគថវិកាលើកទឹកចិត្ត ដែលទទួលបានពីការឈ្នះ​បានមេដាយ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា ចូលទៅ​ក្នុង​មូលនិធិ​សប្បុរសធម៌​ទាំងអស់ ដើម្បីជួយ​ដល់​ជនក្រីក្រនៅ​​ក្នុង​​ប្រទេស​កម្ពុជា ជាពិសេសកុមារដែល​ត្រូវ​ការ​ជំនួយ​ជា​ចាំបាច់ ​ក្នុង​ការ​ស្វែង​រក​ការ​រៀន​សូត្រ​​ក្រេប​យក​ចំណេះ​ដឹង​ទៅថ្ងៃ​​អនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម