ជីវិតកម្សាន្ដ
ឆ្លងកាត់រឿងរ៉ាវជាច្រើន ! យក់ ឋិតរដ្ឋា សង្ឃឹមថាជីវិតអាចរឹងមាំប្រសើរឡើងវិញ
អ្នកនាង យក់ ឋិតរដ្ឋា ដែលជាតារាចម្រៀងចាស់វស្សាមានឈ្មោះល្បីយូរឆ្នាំមកហើយនោះ គេកត់សម្គាល់ថា មួយរយៈពេលមុននេះ នាងហាក់ជួបនូវរឿងរ៉ាវព្យុះភ្លៀងបោកបក់មកលើជីវិត និងគ្រួសារ ជាបន្តបន្ទាប់។ បញ្ហានោះបានធ្វើឲ្យនាង និងស្វាមី មានការមិនសប្បាយចិត្តឡើយ។

ជាការពិតណាស់ រឿងរ៉ាវទាំងនោះបានកើតឡើងមានភាពបន្តកន្ទុយស្ទើរតែធ្វើឲ្យតារាចម្រៀងអ្នកនាង យក់ ឋិតរដ្ឋា បាក់ទឹកចិត្តម្តងៗទៅហើយ។ ប៉ុន្តែដោយសារមានការគាំទ្រពីមហាជន ហើយ ក៏មានស្វាមីដ៏ល្អនៅក្បែរតែងលើកទឹកចិត្ត និងការពាររាល់កិត្តិយសប្រពន្ធថែមទៀត ទើបធ្វើឲ្យ យក់ ឋិតរដ្ឋា មានកម្លាំងចិត្តដើម្បីតតាំងជាមួយបញ្ហាទាំងនេះដោយមិនចុះចាញ់ឡើយ។

បន្ទាប់ពីឆ្លងកាត់រឿងរ៉ាវទាំងនោះ អ្នកនាង យក់ ឋិតរដ្ឋា បានបង្ហាញក្តីសង្ឃឹមថា ជីវិតអាចរឹងមាំប្រសើរឡើងវិញ ក្រោយឆ្លងកាត់រឿងរ៉ាវជាច្រើន។ អ្នកនាងបានលើកឡើងថា «មួយរយៈនេះ ខ្ញុំពិតជាជួបរឿងរ៉ាវជាច្រើន តែខ្ញុំសង្ឃឹមថា តទៅមុខទៀត ខ្ញុំនឹងរឹងមាំជាងនេះ ហើយអ្វីៗ នឹងប្រសើរឡើង សូមអរគុណសម្រាប់ការស្រលាញ់របស់បងប្អូនទាំងអស់គ្នា បើទោះបីជា រដ្ឋា ក្លាយជាអ្វី ក៏នៅតែគាំទ្រខ្ញុំរហូត»។

តារាចម្រៀងជើងចាស់អ្នកនាង យក់ ឋិតរដ្ឋា កន្លងមកត្រូវបានគេចាំថា បន្ទាប់ពីនាងសាងឈ្មោះល្បីលើវិថីសិល្បៈមួយរយៈមកនោះ តារាស្រីរូបនេះ ក៏បានដកខ្លួនចេញពីអាជីពចម្រៀងជាច្រើនឆ្នាំ ដោយទៅសម្ងំបើកអាជីពរកស៊ីផ្ទាល់ខ្លួនស្ទើរភ្លេចសិល្បៈទៅហើយ។ ប៉ុន្តែយ៉ាងណាមិញ ក្រោយរសាត់ឆ្ងាយពីសិល្បៈអស់មួយសន្ទុះធំ អ្នកនាង យក់ ឋិតរដ្ឋា ក៏លេចវត្តមានឡើងវិញជាមួយការប្រកាសវិលចូលវិស័យចម្រៀងដែលខ្លួនធ្លាប់បោះបង់យូរឆ្នាំកន្លងទៅហើយ។ ទន្ទឹមគ្នានោះដែរ យក់ ឋិតរដ្ឋា ក៏បានស្នើដល់មហាជន បន្តជួយផ្ដល់ជាកម្លាំងចិត្ត និងគាំទ្រវត្តមានរបស់នាង តាមរយៈឆាកតន្ត្រី ឬបទចម្រៀងថ្មីៗ ខ្លួនផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា




-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត