Connect with us

ជីវិតកម្សាន្ដ

តារាប្រុសម្នាក់ទម្លាយពីអត្តចរិតពិតរបស់ Aum ក្រោយធ្វើការជាមួយគ្នាមួយរយៈ

បានផុស

នៅ

តារាសម្ដែងប្រុស Piya Savetpikui បន្ទាប់ពីរួមការងារជាមួយ Aum Patchrapa អស់មួយរយៈធំ​ លោកស្រាប់​តែ​ទម្លាយ​ពី​អត្តចរិត​ពិត​របស់​នាង​ភ្លាមៗ​ឥត​បង្អង់យូរ​ដោយថា នាង​ពិតជា​សក្ដិសម​ជារៀមច្បងនិងជាតារាល្បីពិតមែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាប្រុស​ដដែល​រូប​នេះ​បាន​សរសេរ​សារ​មួយ​រៀបរាប់​ពី​អត្តចរិត Aum Patchrapa ថា “គាត់ពិតជាកំពូលតារាល្អបំផុតនៅក្នុង​ឧស្សាហកម្ម ណាត់​ទៅ​ធ្វើ​ការ គាត់​មក​ទាន់​ពេលវេលា។ ហើយ​ Aum ល្បី​ប៉ុណ្ណា​ដែរ! ប៉ុន្តែ​មក​ដល់​ហើយ​នៅ​តែ​ឡើង​ហាត់​លើ​ឆាក​ទៀត។ អ្នកខ្លះល្បីដល់ថ្នាក់មានអ្នកគ្រប់គ្រងមកហាត់ជំនួស! ដែល Aum មិនដូចនោះ​ទេ។ Aum គាត់​ហ្វឹកហាត់​​ដោយ​ខ្លួនឯង នេះជាអ្វីដែលកំពូលតារាធ្វើ”។

ទោះ​យ៉ាងណា​ក៏​ដោយ​ នេះ​មិនមែន​ជា​លើកទីមួយទេដែលតារា​សម្ដែង​រៀមច្បង Aum Patchrapa ត្រូវ​បាន​អ្នក​ស្គាល់​គ្នា​ឬ​រួម​ការងារ​ជាមួយ​គ្នា​ទម្លាយ​អត្តចរិត​ពិត​ទៅ​កាន់នាងយ៉ាងដូច្នោះ។ កាលពី​លើកមុននាងក៏ធ្លាប់​មាន​ទស្សនិកជន​បង្ហាញ​ចរិតពិត ខណៈពេលដែលពួកគេ​ដើរជួបនាង​នៅខាង​ក្រៅ​កញ្ចក់ទូរទស្សន៍។

សម្រាប់ Aum Patchrapa ជាតារាស្រីដែលដើរលើវិថីសិល្បៈ អស់រយៈពេលជាងដប់ឆ្នាំ ដោយបាន​បន្សល់ទុកនូវស្នាដៃជា​ច្រើន។ សូម្បីតែពេលនេះ Aum ឈានចូលអាយុ៤ឆ្នាំហើយ ថែមទាំងមានតារាថ្មីៗ លេចមុខមិនឈប់ឈរ។ ប៉ុន្តែនាងក៏ជា​កំពូល​តារា​ស្រី ដែលត្រូវបា​នមហាជន​ថៃ ស្រលាញ់រាប់អានផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖IU ថើបថ្ពាល់ Mai Davika ជាអំណោយ ខណៈអ្នកទាំងពីរមានថ្ងៃកំណើតក្នុងថ្ងៃតែមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានជាតិ២៤ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក ត្រៀមដកទ័ព ២០ ០០០នាក់ចេញពីអឺរ៉ុប, ណាតូកំពុងបារម្ភ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

បាងកក បង្ខំចិត្តបិទសាលារៀនដល់ទៅជាង ៣៥០កន្លែង ព្រោះខ្យល់ពុល កាន់តែធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មេ​ណាតូ៖ បើ​សមាជិក​នៅ​តែ​កំណត់ ២% លើ​វិស័យ​ការពារ ណាតូ​នឹង​មិន​អាច​ការពារខ្លួន​បាន​ទេ

Sokha Hotels

ព័ត៌មានពេញនិយម