សុខភាព
អាហារសម្រន់ ៤ មុខ ជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព
ប្រភេទអាហារសម្រន់ដ៏ត្រឹមត្រូវពិតជាអាចជួយអ្នកសម្រកទម្ងន់ អាហារសម្រន់ដែលមានសុខភាពល្អធានាថានៅពេលអ្នកញ៉ាំជួយរក្សាការរំលាយអាហារដែលដុតបំផ្លាញជាតិខ្លាញ់របស់អ្នកឱ្យលឿន។
ខាងក្រោមនេះគឺជាអាហារសម្រន់ ៤ មុខជួយសម្រកទម្ងន់៖
១. យ៉ាអួរជាមួយផ្លែ raspberries និងទឹកឃ្មុំ
បីមុខនេះរួមបញ្ចូលគ្នាសម្បូរទៅដោយជាតិសរសៃ ខ្លាញ់ដែលមានសុខភាពល្អ និងប្រូតេអ៊ីន នឹងធ្វើឱ្យអ្នកឆាប់ឆ្អែត។លើសពីនេះ វីតាមីន C ដែលមាននៅក្នុងផ្លែ Raspberry អាចបង្កើនសមត្ថភាពរាងកាយរបស់អ្នកក្នុងការដុតបំផ្លាញជាតិខ្លាញ់។ ទឹកឃ្មុំមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្តល់អត្ថប្រយោជន៍ដល់សុខភាពរាប់មិនអស់ទៀតផង ។
២. ទំពាំងបាយជូ និងគ្រាប់ Walnut
ដូចផ្លែឈើដទៃទៀតដែរ ទំពាំងបាយជូគឺល្អសម្រាប់សុខភាព ទឹកនិងជាតិសរសៃពីពាំងបាយជូ អាចជួយឱ្យពោះវៀនមានសុខភាពល្អ។ ទំពាំងបាយជូពណ៌ស្វាយក៏មានសារធាតុពណ៌មួយហៅថា anthocyanin ដែលមានឥទ្ធិពលក្នុងការសម្រកទម្ងន់ (សារធាតុពណ៌នេះក៏អាចត្រូវបានរកឃើញនៅក្នុង អាហារផ្សេងទៀតដូចជា mulberries, blueberries, និង strawberries)។ ជាមួយគ្នាគ្រាប់ Walnut
មួយក្តាប់តូចសម្បូរទៅដោយថាមពលនៃជាតិស្ករធម្មជាតិ ជាតិសរសៃ ខ្លាញ់ដែលមានសុខ ភាពល្អ និងប្រូតេអ៊ីន។ ការរួមបញ្ចូលគ្នានេះផ្តល់នូវសារធាតុចិញ្ចឹមដែលផ្តល់ថាមពលយូរ ។
៣. ស្រូវសាលី និងផ្លែ blueberries
ស្រូវសាលីមិនត្រឹមសម្រាប់តែជាអាហារពេលព្រឹកនោះទេ វាមានរសជាតិឆ្ងាញ់ហើយអ្នកអាចយកវាធ្វើជាអាហារសម្រន់ ។ ស្រូវសាលីសម្បូរទៅដោយជាតិសរសៃ ពួកវាជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ហើយក៏អាចជួយឱ្យអ្នកស្រកទម្ងន់ ទម្ងន់ខ្លួន និងសមាមាត្រចង្កេះដល់ត្រគាកផងដែរ។ទន្ទឹមនឹងនេះ ផ្លែប៊្លូបឺរី បន្ថែមភាពផ្អែម (និងវីតាមីន C) ដោយគ្មានជាតិស្ករបន្ថែម ខណៈពេលដែលផ្លែឈើនេះអាចចូលរួមតែផ្នែកខ្លះក្នុងការជួយអ្នកសម្រកទម្ងន់ អ្នកនៅតែចង់បន្ថែមផ្លែប៊្លូបឺរីទៅក្នុង អាហារសម្រន់របស់អ្នកសម្រាប់ក៏បាន។
៤. សណ្តែកដី និងចេក
បាចប៊័រសណ្តែកដីមួយស្លាបព្រាលើចេក ក្នុងនោះមានកាបូអ៊ីដ្រាតនឹងផ្តល់ឱ្យអ្នកនូវអារម្មណ៍រហ័សនឹងផ្តល់ឱ្យអ្នកនូវការបង្កើនថាមពលបានរយៈពេលជាច្រើនម៉ោង។ ចេកសម្បូរទៅដោយប៉ូតាស្យូម ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់ដែលកោសិកាទាំងអស់នៅក្នុងរាងកាយរបស់អ្នកត្រូវការ ការញ៉ាំ ចេកមួយផ្លែនឹងមិនបំពេញតម្រូវការប៉ូតាស្យូមប្រចាំថ្ងៃរបស់អ្នក ប៉ុន្តែវានឹងធ្វើឱ្យអ្នកមិនបារម្ភអំពី ការឡើងទម្ងន់នោះទេ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖អត្ថប្រយោជន៍ ៣ យ៉ាងនៃកាហ្វេ ជួយការពារជំងឺខ្លាញ់រុំថ្លើម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ