ជីវិតកម្សាន្ដ
បវរកញ្ញា ៣ រូប ត្រូវក្រុមហ៊ុនប្រកាសទារយកឆៀង និងមកុដ ក្រោយលាលែងតំណែង
ផ្ទុះរឿងដ៏ភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាថ្មី ខណៈបវរកញ្ញារបស់ខ្មែរ ៣ រូប ត្រូវបានក្រុមហ៊ុនមហាហង្ស ប្រកាសឲ្យយកឆៀង និងមកុដ ប្រគល់មកក្រុមហ៊ុនវិញ ក្រោយលាលែងតំណែង Miss Grand Cambodia 2022 ច្រើនខែមកហើយនោះ។

ស្រីស្អាតទាំង ៣ រូបនេះ រួមមាន ១.កញ្ញា ហង្ស សូរិយ៉ាន់ អតីតបវរកញ្ញាលំដាប់រងទី ១ ការប្រកួត Miss Grand Cambodia 2022, ២.បវរកញ្ញាតំណាងខេត្តរតនគិរី កញ្ញា កែវ ស្រីលី និង ៣.បវរកញ្ញាតំណាងឲ្យខ្មែរសុរិន្ទ រៀន រក្សា។ នេះបើយោងតាមការបញ្ជាក់នៅលើផេក Miss&Mister Mohahang ដែលបានបង្ហោះលើផេកផ្លូវការនៅរសៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ នេះ។

នៅលើផេកដដែលបានលើកឡើងថា «គាត់ទាំងបីនាក់នេះបានលាលែងតំណែង Miss Grand Cambodia 2022 មកច្រើនខែហើយ តែឆៀង មកុដ ពាន មិនទាន់យកមកប្រគល់ឲ្យក្រុមហ៊ុនវិញទេ មិនថែមទាំងប៉ុណ្ណឹងទេ Miss Hang Soriyan នៅតែបន្តយកមកុដទៅពាក់ចូលរួមកម្មវិធីផ្សេងទៀតផង»។

ប្រភពបានបន្តថា «ក្រុមហ៊ុនអត់បានដកតំណែងពួកគាត់ទាំងបីនោះទេ។ ពួកគាត់លាតំណែងដោយខ្លួនឯង។ ក្រុមច្បាប់ នៃក្រុមហ៊ុនក្នុងកុងត្រា ពេលលាតំណែង ត្រូវប្រគល់ឆៀង និងមកុដមកជូនក្រុមហ៊ុនវិញ។ ក្រុមហ៊ុនទុកពេលឲ្យជិតកន្លះឆ្នាំហើយ ក្រោយពួកគាត់សូមលាតំណែងឲ្យយករបស់ជូនក្រុមហ៊ុនវិញ។ ពួកយើងឆាតទៅរហូតដល់មិនចូល Seen ថែមទាំង Block ក្រុមហ៊ុនទៀត សូមអ្នកទាំងអស់គ្នាបញ្ចេញមតិដោយសេចក្ដីថ្លៃថ្នូរផងចុះ។ ក្រុមហ៊ុនគ្រាន់តែធ្វើតាមច្បាប់នោះទេ មកុដរបស់យើងយកមកវិញ គឺមិនមែនសម្រាប់ប្រើបន្តអ្វីនោះទេ ហើយមកុដរបស់ក្រុមហ៊ុនមិនមានលក់នៅតាមផ្សារដូចដែលអ្នកទាំងអស់គ្នាបញ្ចេញមតិនោះដែរ ការគិតមិនល្អដោយមិនបានដឹងរឿងច្បាស់នាំឲ្យការComment មកមិនល្អដូចគ្នា»។

ប្រភពខាងលើបន្ថែមដែរថា «មិនថាក្រុមហ៊ុនបវរកញ្ញាទេ សូម្បីក្រុមហ៊ុនអ្នកទាំងអស់គ្នាធ្វើការ ពេលឈប់ក៏ត្រូវយកអីវ៉ាន់ និងរបស់សងក្រុមហ៊ុនវិញដែរ។ មិនមែនក្រុមហ៊ុនមិនទុកពេលឲ្យទេ ជិតកន្លះឆ្នាំហើយ ឆាតមិន Seen ហើយ Block ក្រុមហ៊ុនចោលទៀត។ សូមបញ្ចេញមតិដោយភាពថ្លៃថ្នូរ និងត្រឹមត្រូវ ឬដោយសារប្អូនៗមួយចំនួនតូចនៅរៀននៅឡើយ មិនទាន់ដឹងច្បាប់ពេលចូលធ្វើការ នៃក្រុមហ៊ុន»៕
អត្ថបទ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច