Connect with us

ព័ត៌មានជាតិ

កម្ពុជា បិទបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេម ដោយ​ក្តី​មោទនៈ និងពោរពេញដោយក្តីសង្ឃឹម

បានផុស

នៅ

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ជាផ្លូវការហើយនៅយប់ថ្ងៃពុធនេះក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលផ្សេងទៀត ព្រមទាំង ការចូលរួមដោយផ្ទាល់ពីពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ទម្រាំបានរៀបចំ និងបិទព្រឹត្តិការ​ណ៍ស៊ីហ្គេមដ៏អស្ចារ្យនៅពេលនេះ គឺកម្ពុជាបានរង់ចាំដល់ទៅ៦៤ឆ្នាំឯណោះ។ តែយ៉ាងណា កម្ពុជា បានរៀបចំដោយជោគជ័យ ជាទីមោទនៈសម្រាប់ប្រជាជាតិ និងពោរពេញដោយក្តីសង្ឃឹម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

និយាយពីព្រឹត្តិការណ៍ស៊ីហ្គេម អាចនិយាយបានថា សឹងតែប្រជាពលរដ្ឋគ្រប់ច្រកល្ហកនៅទូទាំងប្រទេសកម្ពុជាទៅហើយ បានដឹង និងបានតាមដានតាំងពីដើមរហូតចប់។ នេះ ដោយសារតែរាជរដ្ឋាភិបាលកម្ពុជា បាន បើកទូលាយឲ្យមានការផ្សព្វផ្សាយនៅគ្រប់ទិសទី ដើម្បីឲ្យប្រជាពលរដ្ឋបានទស្សនា ក៏ដូចជា​អាចចូលរួមដោយផ្ទាល់ និងដោយប្រយោល។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលកម្ពុជា ក៏មិនថ្លៃសូម្បីតែមួយកក់មួយសេនសម្រាប់ការផ្សាយបន្តផ្ទាល់របស់បណ្តាញផ្សព្វផ្សាយអន្តរជាតិអំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ។

នៅថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម បានបង្ហាញនូវទស្សនីយភាពដ៏អស្ចារ្យៗជាច្រើនដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា។ ទស្សនីយភាព មានតាំងពីប្រវត្តិនៃការកកើតឡើងនៃប្រទេសកម្ពុជា សិល្បៈ ក្បាច់គុនខ្មែរពីបុរមបុរាណ ភាពរុងរឿងរបស់កម្ពុជាក្នុងអតីតកាល និងការអភិវឌ្ឍ រីកចម្រើននៅក្នុងសន្តិភាពនាពេលបច្ចុប្បន្ននេះជាដើម។

ជាមួយទស្សនីយភាពដ៏អស្ចារ្យនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងភាពរំភើបយ៉ាងក្រៃលែង និងអារម្មណ៍ក្តុកក្តួលអួលដើមករនៅក្នុងពេលប្រកាសបើកជាផ្លូវការនូវព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ ចំណែក ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈវិញ ខ្លះញញឹមយ៉ាងមានមោទនភាព ខ្លះសើចយ៉ាងសប្បាយរីករាយ ហើយខ្លះទៀតក៏រំភើបរហូតដល់ស្រក់ទឹកភ្នែក ព្រោះតែមិននឹកស្មានថា កម្ពុជាអាចរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម បានយ៉ាងមហាអស្ចារ្យបែបនេះ។ ពួកគេបានបង្ហាញពីសាមគ្គីភាព និងភាតរភាពក្នុងនាមប្រជាពលរដ្ឋកម្ពុជា។

រីឯ កីឡាករ កីឡាការិនីចូលរួមប្រកួតវិញ បានសម្តែងនូវមោទនភាពដែលខ្លួនអាចបានចូលរួម​ប្រកួតតំណាងឲ្យប្រទេសកម្ពុជា តំណាងឲ្យជាតិរបស់ខ្លួន។ ពួកគេ បានខិតខំប្រកួតដោយគោរពទៅតាមក្រិត្យក្រម វិន័យ និងច្បាប់នៃការប្រកួត មិនបំពាន និងមិនបង្កបញ្ហាអនាធិបតេយ្យណាមួយឡើយ។ ទោះចាញ់ ឬឈ្នះ ពួកគេតែងតាំងបង្ហូរទឹកភ្នែកនៅចំពោះមុខទស្សនិកជនកម្ពុជាដែលបានទៅគាំទ្រពួកគេដោយផ្ទាល់។ ជាការកត់សម្គាល់ ទាំងអត្តពលិក និងប្រជាពលរដ្ឋកម្ពុជាដែលគាំទ្រវិស័យកីឡា គឺបានបង្ហាញពីអាកប្បកិរិយាសក្តិសមជាអ្នកកីឡា និងសក្តិសមជាអ្នកគាំទ្រណាស់។

ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមដ៏អស្ចារ្យ គឺជារឿងប្រវត្តិសាស្ត្រមួយហើយសម្រាប់ប្រជាជាតិកម្ពុជា ប៉ុន្តែ ការឈ្នះមេដាយស៊ីហ្គេម ក៏ជារឿងប្រវត្តិសាស្រ្តមួយផងដែរ។ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នេះ អត្តពលិកកម្ពុជា ដណ្តើមបានមេដាយជូនជាតិ ចំនួន ២៨២ មេដាយ ក្នុងនោះ មេដាយមាសចំនួន ៨១ មេដាយប្រាក់ចំនួន ៧៤ និងមេដាយសំរឹទ្ធ ១២៧។ សមិទ្ធផលនេះ គឺកម្ពុជាឈរលំដាប់ទី៤ ខាងមេដាយមាស និងឈរលំដាប់ទី៣ខាងមេដាយច្រើន បន្ទាប់ពីវៀតណាម ថៃ និងឥណ្ឌូនេស៊ី។ ត្រង់ចំណុចនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកថា នេះ គឺជាសមិទ្ធផលរបស់ប្រជាជាតិទាំងមូលដែលប្រឹងងើបឈរឡើងក្នុងការកសាងជាតិ និយាយជារួម និងក្នុងវិស័យកីឡា និយាយដោយឡែក។ ទាំងនេះ គឺជាមោទនភាពដ៏ធំសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។

ជាមួយនឹងមោទនភាព កម្ពុជា ក៏មានក្តីសង្ឃឹមដ៏ធំចំពោះការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះផងដែរ។ ក្តីសង្ឃឹមរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា គឺចង់ឃើញថា ពិភពលោកទាំងមូលស្គាល់កម្ពុជាកាន់តែច្បា​ស់ លែងស្រពិចស្រពិល ឬលែងមើលឃើញកម្ពុជាជាប្រទេសក្នុងអតីតកាលតទៅទៀត។ ពោល គឺស្គាល់កម្ពុជា ជាកម្ពុជាក្នុងពេលនេះ កម្ពុជាដែលពោរពេញដោយសន្តិភាព និងការអភិវឌ្ឍ កម្ពុជាដែលជាប្រទេសតូច តែបេះដូងធំ មានទឹកចិត្តទូលំទូលាយ។ ជាក់ស្តែង យើងឃើញហើយថា រដ្ឋាភិបាលកម្ពុជា មិនគិតថ្លៃទៅលើការផ្សព្វផ្សាយបន្តចេញពីកម្ពុជា និងផ្តល់ជូនការធ្វើដំណើរ ការស្នាក់នៅ និងការហូបចុក ដោយមិនគិតថ្លៃថែមទៀតដល់អត្តពលិកបរទេសរាប់រយនាក់ដែលមកប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា។

បន្ថែមពីលើទឹកចិត្តមួយនេះ ក្រុមការងារស្ម័គ្រចិត្តដែលជាយុវជន យុវតីកម្ពុជា បានជួយសម្របសម្រួលសព្វគ្រប់បែបយ៉ាង ដើម្បីបង្កភាពងាយស្រួលដល់ពួកគេទៀតផង។ ដោយភាពរួសរាយរាក់ទាក់ និងបង្កភាពសប្បាយរីករាយមិនរើសអើងដល់អត្តពលិកបរទេស ក្រុមការងារស្ម័គ្រចិត្តកម្ពុជា តែងតែបង្កើតនូវភាពស្និតស្នាល និងបរិយាកាសរីករាយប្រៀបដូចជាបងប្អូននឹងគ្នា។ ជាការតបស្នងមកវិញ ប្រតិភូ និងអត្តពលិកបរទេស ក៏បានលេងសើចសប្បាយជាមួយក្រុមការងារស្ម័គ្រចិត្តកម្ពុជា ហើយសរសើរកម្ពុជាមិនដាច់ពីមាត់ថា បានទទួលពួកគេយ៉ាងកក់ក្តៅបំផុត។ អត្តពលិកខ្លះ បានបង្ហូរទឹកភ្នែកថែមទៀតផងពេលពួកគេអស់ភារកិច្ច ហើយត្រូវវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។ យើងបានសង្កេតឃើញថា ពាក្យ«អរគុណកម្ពុជា» និងពាក្យ«ស្រឡាញ់កម្ពុជា» បានផុសអណ្តែតយ៉ាងព្រាតព្រាងលើបណ្តាញសង្គមរបស់អត្តពលិកបរទេសដែលមកប្រកួតនៅកម្ពុជា។

ទាំងអស់នេះ គឺបង្ហាញពីការរៀបចំបានយ៉ាងល្អរបស់កម្ពុជា។ កម្ពុជា តាមរយៈការរៀបចំបានយ៉ាងល្អនៃព្រឹត្តិការណ៍កី​ឡា​ស៊ីហ្គេមបាននេះ បានរំពឹងថា អ្នកទេសចរទាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងៗទៀតនៅជុំវិញពិភពលោក នឹងស្គាល់កម្ពុជា ហើយមកលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ ជារួមទៅ ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ គឺជាមោទនភាពជាតិផង និងផ្តល់ក្តីសង្ឃឹមផងដល់ប្រជាជាតិកម្ពុជា៕

ដោយ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤ នាទីutes មុន

រឿង​អស្ចារ្យ​មួយ​ទៀត! ក្រុម​នារីកម្ពុជា ទទួល​បានកៅអី ASEAN Women’s Championship 2025

សេដ្ឋកិច្ច៧ នាទីutes មុន

ក្រុមហ៊ុន Windey Energy របស់ចិន ចាប់អារម្មណ៍ដាក់ទុន​វិនិ​យោគ​លើវិស័យថាមពលស្អាតនៅកម្ពុជា

ព័ត៌មានជាតិ៩ នាទីutes មុន

អ្នកជាប់ឃុំ១៩៨នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តស្វាយរៀង ទៅខេត្តត្បូងឃ្មុំ ដើម្បីរំដោះភាពចង្អៀតណែន

ព័ត៌មានជាតិ១១ នាទីutes មុន

CEO ស្រ្តីវ័យក្មេង ឡេង ដាវី នឹងធ្វើជាវាគ្មិនជជែកពិភាក្សាលើការវិវត្តន៍នៃឧស្សាហកម្មថ្មនៅ​វៀតណាម

ជីវិតកម្សាន្ដ១៦ នាទីutes មុន

តារាសម្ដែង ស៊ី ណាវ៉ាត់ត្រា បានកូនឆ្នាំម្សាញ់តាមបំណង តែបារម្ភម្តាយកំពុងមានជំងឺនៅពេទ្យ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៧ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ៤ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម