ព័ត៌មានជាតិ
មកស្គាល់ភូមិសាស្ត្រ ខេត្តស្ទឹងត្រែង ដែលជាខេត្តភាគឦសាន នៃប្រទេសកម្ពុជា
ខេត្តស្ទឹងត្រែង ស្ថិតនៅភាគឦសាននៃប្រទេស មានចម្ងាយ៤៥៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ មានព្រំប្រទល់ខាងជើងជាប់ខេត្តចាំប៉ាសាក់ និងខេត្តអត្តពឺនៃប្រទេសឡាវ ខាងកើតជាប់ខេត្តរតនគិរី ខាងត្បូងជាប់ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ខាងលិចជាប់នឹងខេត្តព្រះវិហារ និងខេត្តកំពង់ធំ។

ខេត្តស្ទឹងត្រែង មានផ្ទៃដី ១២.០១៦ គីឡូម៉ែត្រការេ ចែកជា ៦ក្រុង ស្រុក ៣៤ឃុំ សង្កាត់ ១២៨ភូមិ បច្ចុប្បន្នខេត្តមានប្រជាជន ១៦៤.៥៩៨នាក់ ស្រី ៨២.៣១៨នាក់ ស្មើនឹង ៣៩.៣៨៧ គ្រួសារ ក្នុងនោះប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ៩៣.៧០៤នាក់ អត្រាកំណើនប្រជាជន ៣,៨% គិតជាដង់ស៊ីតេប្រជាជន ស្មើនឹង ១៣នាក់ក្នុង១គីឡូម៉ែត្រក្រឡា ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៨៥.៣៤៩នាក់។ ប្រជាពលរដ្ឋប្រមាណ៨០ ភាគរយ ប្រកបរបរចិញ្ចឹមជីវភាព ដោយពឹងផ្អែកលើវិស័យកសិកម្ម ដែលមានស្រែ ចម្ការ ដាំដំណាំកសិឧស្សាហកម្ម ដំណាំ សាវប្បកម្ម និងការនេសាទជាដើម មុខរបរក្រៅពីវិស័យកនេះ មានវិស័យ ពាណិជ្ជកម្ម ឧស្សាហកម្ម- សិប្បកម្ម សេវាកម្ម និងមន្ត្រីរាជការសាធារណៈ ដែលជាមូលដ្ឋានក្នុងការលើកកម្ពស់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅប្រចាំថ្ងៃ។

ផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនម្នាក់គិតត្រឹមចុងឆ្នាំ២០២០ ស្មើនឹង១.៥៣០ ដុល្លារ អត្រាភាពក្រីក្រថយចុះមកត្រឹម ២៤ ភាគរយ។ ផ្ទៃដីខេត្តធំទូលាយ អនុគ្រោះលើការវិនិយោគលើវិស័យកសិកម្ម-កសិឧស្សាហកម្ម និងការពង្រីកផលិតកម្មកសិកម្ម។ ប្រភពទឹកកសិកម្ម និងប្រើប្រាស់ ពឹងផ្អែកលើសក្ដានុពល នៃទន្លេទាំងបួនក្នុងខេត្ត ប្រភពធនធានធម្មជាតិ ជីវចម្រុះ ជាមូលដ្ឋានតំបន់អេកូទេសចរណ៍ ទីជម្រកសម្រាប់ការពងកូនរបស់ពពួកត្រីមេពូជ ជាតំបន់ផ្ដល់ជីវិតនៃប្រព័ន្ធជីវចម្រុះ-ធនធានមច្ឆាជាតិដ៏សំខាន់។

ខេត្តមានទំនប់វារីអគ្គិសនីមួយ ដែលមានអនុភាព៤០០មេហ្កាវ៉ាត់ មានស្ពានឆ្លងកាត់ទន្លេចំនួន ៤កន្លែង ដែលស្ថិតនៅក្នុងទីរួមខេត្ត ២កន្លែង និងនៅផ្នែកខាងលើនៃទន្លេកុង ២កន្លែង។ មានផ្លូវជាតិសំខាន់ៗកាត់ខេត្តចំនួន៣ គឺផ្លូវជាតិលេខ៧ លេខ៩ និងលេខ៧៨ សម្រាប់បម្រើការធ្វើចរាចរណ៍ភ្ជាប់មកកាន់រាជធានីភ្នំពេញ ប្រាសាទអង្គរវត្ត តំបន់មាត់សមុទ្រ និងទៅកាន់បណ្ដាខេត្តផ្សេងៗទៀត។


សូមបញ្ជាក់ថា របាយការណ៍នេះ ត្រូវបានលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ ស្ដីពី វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តស្ទឹងត្រែង ដែលពិធីនេះរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅទីស្ដីការគណៈរដ្ឋមន្ត្រី៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ ជួសជុលជណ្តើរឡើងភ្នំត្បែង កម្ពស់ជាង ២០០ ម៉ែត្រ នាំអ្នកទស្សនា ចម្ការចេកដាច់កន្ទុយភ្នែក

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?