ព័ត៌មានអន្ដរជាតិ
អតីតមេដឹកនាំពិភពលោក អំពាវនាវដល់ G7 កុំអនុញ្ញាតឲ្យសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ ក្លាយជាជនរងគ្រោះរបស់មហាអំណាច
លិខិតមួយដែលចុះហត្ថលេខាដោយអតីតប្រមុខរដ្ឋ រដ្ឋមន្ត្រីខុទ្ទកាល័យ អ្នកការទូត និងអ្នកវិទ្យាសាស្ត្រជាង២៥០នាក់ បានជំរុញឲ្យក្រុមប្រទេស G7 កុំអនុញ្ញាតឲ្យកិច្ចចរចាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ក្លាយជាជនរងគ្រោះចំពោះការប្រឈមមុខដាក់គ្នានៃមហាអំណាចនាពេលបច្ចុប្បន្នឲ្យសោះ។

លិខិតនេះមានហត្ថលេខាសរុបចំនួន២៥៦ មកពី៥០ប្រទេសផ្សេងៗគ្នា រួមទាំងអតីតប្រមុខរដ្ឋចំនួន៦នាក់, អតីតរដ្ឋមន្ត្រីការបរទេស និងការពារជាតិចំនួន២៦នាក់, អតីតឯកអគ្គរដ្ឋទូតចំនួន៣០នាក់ និងអ្នកវិទ្យាសាស្ត្រ អ្នកជំនាញ អ្នកធ្វើយុទ្ធនាការប្រឆាំងនុយក្លេអ៊ែរជាច្រើនទៀតផងដែរ។
លិខិតដែលរៀបចំរួមគ្នាដោយអង្គការមិនស្វែងរកប្រាក់ចំណេញចំនួនពីរ គឺបណ្តាញភាពជាអ្នកដឹកនាំអឺរ៉ុប និងបណ្តាញភាពជាអ្នកដឹកនាំអាស៊ីប៉ាស៊ីហ្វិក បាននិយាយថា “ពិភពលោក ត្រូវការការគ្រប់គ្រងអាវុធនុយក្លេអ៊ែរយ៉ាងចាំបាច់។ នៅក្នុងពេលវេលាដ៏ខ្មៅងងឹតបំផុតនៃសង្គ្រាមត្រជាក់, សហភាពសូវៀត និងសហរដ្ឋអាមេរិក មានឆន្ទៈក្នុងកិច្ចពិភាក្សា និងយល់ព្រមលើវិធានការកាត់បន្ថយហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ។ សេចក្តីថ្លែងការណ៍នេះ សូមគាំទ្រការវិលត្រលប់ទៅរកវិធីការទូតនោះវិញ និងការពារការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ដែលជារឿងចាំបាច់ជាសកល”។

មុនកិច្ចប្រជុំកំពូល G7 នៅជប៉ុន, ប្រទេសហត្ថលេខី បានអំពាវនាវឲ្យមហាអំណាចនុយក្លេអ៊ែរចំនួន៥នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានដូចជា រុស្ស៊ី សហរដ្ឋអាមេរិក ចិន បារាំង និងចក្រភពអង់គ្លេស ត្រូវធានាថា ការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ នឹងមិនត្រូវក្លាយជាជនរងគ្រោះនៃ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយឡើយ។
យោងតាមលិខិត, ការដួលរលំនៃ New START ដែលជាសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរនៅសេសសល់តែមួយគត់ រវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី នឹងគំរាមកំហែងដល់ការប្រកួតប្រជែងសព្វាវុធ ហើយបង្កអស្ថិរភាពនិងធ្វើឲ្យកាន់តែលំបាក ក្នុងការនាំយកប្រទេសចិន បារាំង និងចក្រភពអង់គ្លេស ឲ្យចូលរួមក្នុងការរៀបចំពហុភាគី។
លិខិតដដែល បានអំពាវនាវឲ្យរុស្ស៊ីនិងសហរដ្ឋអាមេរិក ត្រូវបែងចែកឲ្យដាច់រវាងបញ្ហាជម្លោះរបស់ពួកគេនៅអ៊ុយក្រែន និងការបន្តកាតព្វកិច្ចពេញលេញរបស់ពួកគេក្រោមសន្ធិសញ្ញានេះ ហើយប្តេជ្ញាថានឹងមានការចរចាដោយស្មោះត្រង់ យកអ្វីមកជំនួស New START មុនពេលវាផុតកំណត់នៅឆ្នាំ២០២៦។
គួរបញ្ជាក់ជាថ្មី, ប្រទេសរុស្ស៊ីបានផ្អាកការចូលរួមរបស់ខ្លួននៅក្នុងសន្ធិសញ្ញា New START ក្នុងខែកុម្ភៈ ដោយលើកឡើងពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន លើមូលដ្ឋានទ័ពអាកាសរបស់ខ្លួន និងការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអ៊ុយក្រែន ក្នុងគោលបំណងធ្វើឲ្យរុស្ស៊ីបរាជ័យ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ