Connect with us

ព័ត៌មានអន្ដរជាតិ

បញ្ជាប្រតិបត្តិទាំង១៧ដែលលោក Joe Biden ចុះហត្ថលេខានៅថ្ងៃចូលកាន់តំណែងដំបូង

បានផុស

នៅ

នៅថ្ងៃដំបូងនៃការកាន់តំណែង លោកប្រធានាធិបតី Joe Biden បានចុះហត្ថលេខាលើសកម្មភាពប្រតិបត្តិជាច្រើន ដែលមានបញ្ជាមួយចំនួនផ្ទុយពីការសម្រេចចិត្តរបស់អតីតប្រធានាធិបតី Donald Trump។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពប្រតិបត្តិជាច្រើននឹងជាការផ្លាស់ប្តូរដល់ការឆ្លើយតបរបស់សហរដ្ឋអាមេរិក ចំពោះជំងឺកូវីដ១៩និងព្យាយាមបន្ធូរបន្ថយភាពតានតឹងផ្នែកហិរញ្ញវត្ថុមួយចំនួន ទៅលើជនជាតិអាមេរិកដែលរងគ្រោះដោយជំងឺរាតត្បាត។ សកម្មភាពប្រតិបត្តិផ្សេងទៀតបានកំណត់ទិសដៅដោយផ្ទាល់និងលុបចោលសកម្មភាពរបស់លោក Trump លើបញ្ហាបរិស្ថាន អន្តោប្រវេសន៍ ជំរឿនប្រជាជនអាមេរិកនិងការផ្លាស់ប្តូរបទប្បញ្ញត្តិ។

ខាងក្រោមនេះគឺជាបទបញ្ជាប្រតិបត្តិចំនួន១៥ និងសកម្មភាពប្រតិបត្តិចំនួនពីរដំបូងរបស់លោក Biden ដែលគេរំពឹងថានឹងចុះហត្ថលេខានៅថ្ងៃព្រហស្បតិ៍នេះ៖

១. ចាប់ផ្តើមយុទ្ធនាការពាក់ម៉ាស់រយៈពេល១០០ថ្ងៃ

លោកអំពាវនាវឲ្យពាក់ម៉ាស់ទូទាំងប្រទេសនិងអនុវត្តវិធានការគម្លាតសង្គម នៅក្នុងអគារសហព័ន្ធនៅលើទឹកដីសហព័ន្ធ និងដោយនិយោជិកនិងអ្នកម៉ៅការសហព័ន្ធ។

២. រៀបចំរចនាសម្ព័ន្ធការសម្របសម្រួលរបស់រដ្ឋាភិបាលចំពោះជំងឺកូវីដ១៩ឡើងវិញ

សេតវិមានរបស់លោក Biden កំពុងនាំយកមកវិញនូវជំហរកាលពីយុគសម័យលោក Obama ដែលត្រូវបានគេហៅថា “ក្រុមប្រឹក្សាសន្តិសុខសុខភាពនិងជីវឧស្ម័នសកល” ដែលត្រូវបានរៀបចំឡើងជាមួយបុគ្គលិកបន្ថែមនៅក្នុង ក្រុមប្រឹក្សាសន្តិសុខជាតិបន្ទាប់ពីការរីករាលដាលនៃជំងឺអេបូឡាកាលពីឆ្នាំ២០១៤។ លោក Biden ក៏នឹងអនុវត្តជាផ្លូវការផងដែរនូវ “អ្នកសម្របសម្រួលការឆ្លើយតបជំងឺកូវីដ១៩” ដែលនឹងរាយការណ៍ទៅលោកប្រធានាធិបតីអំពីវ៉ាក់សាំង ការធ្វើតេស្តនិងផលិតកម្មឧបករណ៍ការពារផ្ទាល់ខ្លួន ការផ្គត់ផ្គង់និងការចែកចាយ។

៣. ចូលរួមជាមួយអង្គការសុខភាពពិភពលោក (WHO) វិញ

បន្ទាប់ពីរដ្ឋបាលលោក Trump ចាកចេញ លោក Biden កំពុងរៀបចំនាំសហរដ្ឋអាមេរិកឡើងវិញក្នុងនាមជាមេដឹកនាំសកម្មនៅ WHO។

៤. ផ្អាកការបណ្តេញចេញនិងការទាញយកសិទ្ធិជាម្ចាស់ដី

ដើម្បីធ្វើដូចនេះ លោក Biden នឹងអំពាវនាវដល់មជ្ឍមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឲ្យអនុវត្តឡើងវិញនិងពន្យារការទាញយកសិទ្ធិជាម្ចាស់ដី រហូតដល់យ៉ាងហោចណាស់ថ្ងៃទី៣១ខែមីនា។ ប្រធានាធិបតីថ្មីរូបនេះក៏នឹងអំពាវនាវដល់មន្ទីរកសិកម្ម លំនៅដ្ឋាននិងអភិវឌ្ឍន៍ទីក្រុងនិង កិច្ចការអតីតយុទ្ធជនឲ្យផ្អាកការទាញយកសិទ្ធិជាម្ចាស់ដីសម្រាប់ប្រាក់កម្ចីដែលគាំទ្រដោយសហព័ន្ធផងដែរ។

៥. បន្តផ្អាកលើការបង់ប្រាក់កម្ចីសិស្សនិស្សិតរហូតដល់ថ្ងៃទី៣០ខែកញ្ញា

ទីប្រឹក្សាលោក Biden បន្តអះអាងថា លោក Biden នៅតែប្រកាន់ខ្ជាប់ដល់ការសន្យាយុទ្ធនាការរបស់លោក ក្នុងការលុបចោលការផ្តល់ប្រាក់កម្ចីសិស្សនិស្សិត១០,០០០ដុល្លារ ប៉ុន្តែនេះនឹងត្រូវការពេលវេលាព្រោះវាត្រូវឆ្លងកាត់សភា។

៦. ចូលរួមកិច្ចព្រមព្រៀងអាកាសធាតុប៉ារីសវិញ

ការចរចាអាកាសធាតុទីក្រុងប៉ារីសបានធ្វើឡើងក្រោមរដ្ឋបាលលោក Obama ហើយត្រូវបានដឹកនាំដោយលោក John Kerry នៅពេលគាត់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស។ វានឹងចំណាយពេល៣០ថ្ងៃដើម្បីចូលជាធរមាន។

៧. បញ្ចប់បំពង់បង្ហូរប្រេង Keystone XL និងដកការអភិវឌ្ឍប្រេងនិងឧស្ម័ននៅវិមានសត្វព្រៃជាតិ

ដើម្បីធ្វើរឿងនេះ ទីប្រឹក្សាអាកាសធាតុរបស់លោក Biden គឺលោកស្រី Gina McCarthy បានពន្យល់ថា រដ្ឋបាលលោក Biden នឹងបោះបង់ឬលុបចោលសេចក្តីប្រកាស អនុស្សារណៈឬលិខិតអនុញ្ញាតរបស់ប្រធានាធិបតីជាង១០០ ដែលចុះហត្ថលេខាដោយរដ្ឋបាលលោក Trump ដែលរដ្ឋបាលថ្មីនេះយល់ថា ជាការបង្កអន្តរាយដល់បរិស្ថាន។

៨. សកម្មភាពដើម្បីលើកកម្ពស់សមភាពជាតិសាសន៍តាមរយៈរដ្ឋាភិបាលសហព័ន្ធ

ទីប្រឹក្សាគោលនយោបាយក្នុងស្រុកលោកស្រី Susan Rice បានពន្យល់ថា លោកប្រធានាធិបតី Biden ចង់ឲ្យទីភ្នាក់ងារសហព័ន្ធទាំងអស់ពិនិត្យមើល សមធម៌នៅក្នុងកម្មវិធីនិងសកម្មភាពរបស់ពួកគេ។ ឧទាហរណ៍៖ ជាមួយសកម្មភាពប្រតិបត្តិនេះ ការិយាល័យគ្រប់គ្រងនិងថវិកានឹងវិភាគថាតើ ថវិកាសហព័ន្ធត្រូវបានចែកចាយដោយស្មើភាពគ្នានៅក្នុងសហគមន៍ពណ៌សម្បុរនិងកន្លែងដែលត្រូវការចាំបាច់ដទៃទៀតដែរឬក៏អត់។

៩. រាប់អ្នកដែលមិនមែនជាពលរដ្ឋនៅក្នុងជំរឿនរបស់សហរដ្ឋអាមេរិកម្តងទៀត

នេះគឺផ្ទុយពីបញ្ជារបស់លោកប្រធានាធិបតី Trump កាលពីខែកក្កដាឆ្នាំ២០២០ ដែលកុំឲ្យរាប់បញ្ចូលជនជាតិអាមេរិកគ្មានឯកសារ ដែលវានឹងប៉ះពាល់ដល់ការបែងចែកប្រាក់និងតំណាងរបស់សហព័ន្ធ។ លោក Biden នឹងធានាថា ការិយាល័យជំរឿនមានពេលវេលាដើម្បីរាប់ចំនួនប្រជាជនត្រឹមត្រូវសម្រាប់រដ្ឋនីមួយៗ ហើយបន្ទាប់មកគាត់នឹងបង្ហាញជូនសភានូវការបែងចែកដែលត្រឹមត្រូវ ដូច្នេះធនធានសហព័ន្ធនឹងបែងចែកដោយមានប្រសិទ្ធិភាពនិងយុត្តិធម៌សម្រាប់ទសវត្សរ៍បន្ទាប់។

១០. ពង្រឹងការការពារការរើសអើងនៅកន្លែងធ្វើការដោយផ្អែកលើនិន្នាការភេទនិងអត្តសញ្ញាណយេនឌ័រ

នៅតាមទីភ្នាក់ងារនានា បញ្ជានេះនឹងពង្រីកការការពារសហព័ន្ធប្រឆាំងនឹងការរើសអើងភេទ រាប់បញ្ចូលទាំងជនជាតិអាមេរិកដែលស្រលាញ់ភេទដូចគ្នាផងដែរ។

១១. ការពារកម្មវិធី “Dreamers” សម្រាប់ជនជាតិអាមេរិកវ័យក្មេងដែលគ្មានឯកសារ

នៅក្នុងបទបញ្ជាប្រតិបត្តិនេះ លោក Biden បានអំពាវនាវឲ្យសភាផ្តល់ឋានៈជាអចិន្រ្តៃយ៍និងលទ្ធភាពឲ្យទទួលបានភាពជាពលរដ្ឋដល់ Dreamers ដែលជាមនុស្សវ័យក្មេងគ្មានឯកសារជិតមួយលាននាក់ដែលត្រូវបាននាំមកប្រទេសនេះក្នុងនាមជាកុមារហើយត្រូវបានការពារពីការនិរទេសដោយលោកប្រធានាធិបតី Obama។ រដ្ឋបាលលោក Trump បានជំទាស់នឹងច្បាប់នេះប៉ុន្តែតុលាការកំពូលបានគាំទ្រ។

១២. បញ្ចប់នូវអ្វីដែលគេហៅថា “បម្រាមធ្វើដំណើររបស់ជនមូស្លីម”

ក្នុងឆ្នាំ២០១៧ អាមេរិកបានរឹតត្បិតការធ្វើដំណើរនិងការធ្វើអន្តោប្រវេសន៍មកពីប្រទេសស៊ីរី អ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ូដង់ លីប៊ី សូម៉ាលីនិងយេមែនមុនពេលបន្ថែមអេរីទ្រា នីហ្សេរីយ៉ា មីយ៉ាន់ម៉ា កៀហ្ស៊ីស៊ីស្ថាននិងតង់ហ្សានីនៅក្នុងឆ្នាំ២០២០។ ក្រសួងការបរទេសក៏ត្រូវបានណែនាំឲ្យចាប់ផ្តើមពាក្យសុំទិដ្ឋាការឡើងវិញសម្រាប់ប្រទេសទាំងនេះ។

១៣. ផ្លាស់ប្តូរអាទិភាពនៃការចាប់ខ្លួនដោយទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍និងគយ (ICE)

បទបញ្ជាប្រតិបត្តិនេះនឹងលុបចោលការផ្លាស់ប្តូរដែលលោក Trump បានធ្វើក្នុងសប្តាហ៍ទី១នៃតំណែងជាប្រធានាធិបតីកាលពីឆ្នាំ២០១៧ ដើម្បីធ្វើឲ្យការអនុវត្តច្បាប់អន្តោប្រវេសន៍ក្នុងប្រទេសកាន់តែតឹងរ៉ឹងជាងមុន។ ពេលនេះសេតវិមានបានថ្លែងថា ក្រសួងសន្តិសុខមាតុភូមិដោយសហការជាមួយទីភ្នាក់ងារដទៃទៀត នឹងកំណត់គោលនយោបាយអនុវត្តច្បាប់អន្តោប្រវេសន៍ស៊ីវិលដែលការពារប្រជាជនអាមេរិកបានល្អបំផុតនិងស្របតាមគុណតម្លៃនិងអាទិភាព។

១៤. បញ្ឈប់ការសាងសង់ជញ្ជាំងព្រំដែន

លោក Biden នឹងបញ្ចប់សេចក្តីប្រកាសអាសន្នថ្នាក់ជាតិដែលលើកឡើងដោយរដ្ឋបាលលោក Trump ដើម្បីបង្វែរប្រាក់ទៅអគារជញ្ជាំងនៅភាគខាងត្បូង។

១៥. បន្តការពារក្រុម Liberia នៅក្នុងប្រទេស

ជនជាតិ Liberia ដែលរស់នៅក្នុងសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ នឹងអាចនៅបានយូរជាងនេះ។ ការចាកចេញរបស់ពួកគេនឹងត្រូវបានបន្ថែមមួយឆ្នាំទៀត រហូតដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២២។

១៦. ផ្អាកបទប្បញ្ញត្តិរបស់រដ្ឋបាលលោក Trump នៅនាទីចុងក្រោយ

តាមលក្ខណៈបច្ចេកទេស អគ្គសេនាធិការសេតវិមានលោក Ron Klain នឹងទទួលបន្ទុកឲ្យអនុវត្តរឿងនេះហើយអនុស្សរណៈរបស់ប្រធានាធិបតី នឹងចែងជាផ្លូវការនូវបទប្បញ្ញត្តិដែលត្រូវផ្អាក។

១៧. បង្កើតគោលលទ្ធិសីលធម៌សាខាប្រតិបត្តិ

លោក Biden ចង់ឲ្យរាល់ការតែងតាំងសាខាប្រតិបត្តិ ចុះហត្ថលេខាលើកិច្ចសន្យាខាងក្រមសីលធម៌។ បទបញ្ជាប្រតិបត្តិនេះបានបញ្ជាក់ថា កិច្ចសន្យានេះក៏ទាមទារផងដែរឲ្យនិយោជិកសហព័ន្ធសន្យាថា នឹងលើកកម្ពស់ឯករាជ្យភាពរបស់ក្រសួងយុត្តិធម៌៕

ប្រែសម្រួលដោយ៖ Vann Vann 

ប្រភព៖ CBS News

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៥ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ២ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម