Connect with us

ព័ត៌មានជាតិ

កូនចៅ ចៅទួត សម័យតេជោសន្តិភាព បួងសួង​ទូលថ្វាយព្រលឹងនៃបារមីស័ក្ដិសិទ្ធិ​អតីតអង្គព្រះមហាក្សត្រ និងបុព្វបុរសដូនតាជ្រាបថា ខ្មែរធ្វើបានហើយ

បានផុស

នៅ

វិចារណកថាៈ  ​ដោយលោក ​ម៉ិច​ សុខន (SOKHAN MECH .Mr ) ​ ម្ចាស់ក្រុមហ៊ុន ​សុខកាណ្ឌីកាហ្រ្គីន ខូ អឹល ធី ឌី និងជាអ្នកបង្កើតពហុបច្ចេកវិទ្យា ​វិទ្យាសាស្ត្រ ត្រល់ខេម ​សំរាប់ជួយសម្រួលការបញ្ជូនសំណាក ក្នុងមន្ទីរពេទ្យនានាតែ១គត់នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពន្លឺភ្លើងជះចូលក្នុងលំហអាកាសពីផែនដីនាពេលរាត្រីនៃផ្នែកខ្លះរបស់ពិភពលោកមិនដូចគ្នាទេ។ ការដង្ហៅរកសន្តិភាពពេលវាបានកំពុងតែបាត់បង់នៅក្នុងតំបន់ខ្លះនៃពិភពលោកទទួលបានអណ្តាតភ្លើងភ្លឺដោយសព្វាវុធម៉ីស៊ីលរាល់រាត្រីតែម្តងដើម្បីជួយបន្ថែមពន្លឺដល់កាម៉េរាក្រុមអ្នកចុះថតយករូបភាពនៃសង្គ្រាមសោកសៅជាតិសាសន៍មួយព្រោះគ្មានថាមពលអគ្គីសនី។ ចំណែកពន្លឺភ្លើងដែលពីឡុតយន្តហោះ ​អាកាសយានិកមើលឃើញដោយកែវយិតតេលេស្កុបនាពេលរាត្រីនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍នាពេលនេះគឺជាអណ្តាតភ្លើងព្រះអគ្គិជយ័កីឡារស៊ីហ្គេម២០២៣ភ្លឺថ្លាលាយពហុពណ៌នៅលើដែនដីសន្តិភាពនៃប្រាងប្រាសាទអង្គរ គឺព្រះរាជាណាចក្រកម្ពុជានាសមយ័តេជោសែន។

ស្ថានភាពនយោបាយពិភពលោកប្លាស់ប្តូររីឯអាកាសធាតុលែងធ្វើចិត្តអោយត្រជាក់មិនបាន ក៏កើនកំដៅ សំពាធនៃផលប៉ះពាល់ដោយវិបត្តិសង្គ្រាមជំរុញអោយមនុស្សលោកជ្រើសរើសយកបច្ចេកវិទ្យាបញ្ញាសប្បនិម្មិតAIជាជំនួយការយ៉ាងស្មោះត្រង់ទៅវិញហើយ។ម៉្យាងទៀតដល់ពេលវេលាផ្កាយរណបចារកម្មនិងប្រពន្ធ័ផ្សព្វផ្សាយទាំងឡាយលោកខាងលិចផ្តើមDeleteរូបភាពសខ្មៅច្រំដែលៗពីអតីតកាលរបស់កម្ពុជារួចSaveយករូបភាពស្រស់បំព្រងចំរុះពណ៌ធម្មជាតិក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ​ស៊ីហ្គេមឆ្នាំ២០២៣ ជាមួយអត្ថនយ័កីឡារស់ក្នុងសន្តិភាព ជំនួសវិញលើទឹកដីអច្ឆរិយៈដ៏បវរនៃយើងទាំងអស់គ្នា។

ភាពក្តុកក្តួលស្រក់ទឹកភ្នែកនាពេលនេះ គឺជារឿងរំភើបផ្លូវចិត្តនឹកស្មានមិនដល់ ដែលកូនខ្មែរគ្រប់រូបរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយដោយសារអតីតកាលព្រះរាជាណាចក្រកម្ពុជាដែលធ្លាប់តែរងនូវសង្រ្គាមរ៉ាំរ៉ៃបែកបាក់ វាលពិឃាតប្រល័យពូជសាសន៍ ស្លាប់ព្រាត់គ្រួសារ កូនកំព្រា ស្រ្តីមេម៉ាយជនពិការ ហេដ្ឋារចនាសម្ពន្ធ័ខ្ទេចខ្ទីគ្មានសល់។ ភាពញញឹម​សើច សប្បាយលាយទឹកភ្នែកនាពហុកីឡដ្ឋានជាតិមរតកតេជោដើម្បីចូលរួមអបអសាទរការផ្តើមប្រគួតកីឡា និងបិទបញ្ចប់នៅទីនោះសំរាប់ព្រឹត្តិការណ៌ស៊ីហ្គេមក្នុងឆ្នាំ២០២៣ពិតជាអស្ចារ្យរកអ្វីមកប្រៀបមិនបានដោយសារតែក្តីស្រម៉ៃដែលសុបិន្តស្ទើរតែរាល់រាត្រី៦៤ឆ្នាំមកនេះបានក្លាយជាការពិតហើយ។ នាពេលរាត្រីពន្លឺភ្លើងជះចេញចាចចូលទៅក្នុងលំហរអាកាសចំឡែកបំផុតនាពេលនេះជាពន្លឺនៃព្រះអគ្គីកីឡាពរជយ័នៃមាតុភូមិដែនដីសុវណ្ណនិងសុខសន្តិភាពដែលកូន ចៅ ចៅទួត បានកំពុងចូលរួមទស្សនាឬប្រកួតដណ្តើមពានមេដាយរវាងកីឡាករពហុជាតិសាសន៍នៅក្នុងអាស៊ីអាគ្នេយ៍នៃចំណងសម្ព័ន្ធភាពមិត្តភាពយូរអង្វែង។

កុលបុត្រឆ្នើមនៃកម្លាំងយុវជនស្ម័គ្រចិត្តជាង៦ពាន់ បានបន្សល់នូវស្នាមញញឹម និងជួយជំរុញបង្កើនការស្គាល់ពីកម្ពុជាកាន់តែច្រើននៅក្នុងបណ្តាប្រទេសអាស៊ាន និងសកលលោកក្នុងព្រឹត្តិការណ៍ស៊ីហ្គេមស៊ីហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ពិតជារៀបចំបានល្អឥតខ្ចោះ និងកាន់តែទទួលបានការស្រឡាញ់ចូលចិត្តយ៉ាងខ្លាំង មិនថាតែកីឡាករ កីឡាការិនី ដែលបានចូលរួមនោះទេ គឺមនុស្សទូទាំងពិភពលោកបានកំពុង ចាប់អារម្មណ៍ នឹងស្រឡាញ់ពេញចិត្តដល់ប្រទេសកម្ពុជាយើង។ នេះជាអ្វីដែលយើងចង់បាន សង្ឃឹមថាកីឡាករ កីឡាការិនី រួមទាំងបងប្អូនប្រជាជាតិខ្មែរ រក្សាទទួកបានសេចក្តីថ្លៃថ្នូរ គោរពឱ្យតម្លៃ ដើម្បីមុខមាត់ប្រទេសជាតិកាន់តែរីកសុះសាយ លើឆាកអន្តរជាតិបន្តទៀត។កីឡាការិនីនៃវិញ្ញាសារអត្តពលកម្ម​ជម្រើសជាតិ​កម្ពុជាដែលត្រូវប្រកួត​ដណ្តើម​ក្នុង​វិញ្ញាសា​រត់​ចម្ងាយ​៥.០០០​ម៉ែត្របានចាប់យក​បេះដូងមនុស្សរាប់លាននាក់ជុំវិញពិភពលោកតាមរយះបណ្តាញសង្គមនិងប្រពន្ធ័ផ្សព្វផ្សាយធំៗមកពីប្រទេស២៣បានចូលរួមយកព័ត៌មាន និងមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណជាង២៥០០នាក់បានចុះឈ្មោះថតព្រឹត្តការណ៍ស៊ីហ្គេមនេះដោយកាំមេរាសំបូរគ្រប់បែបនាពហុកីឡដ្ឋានជាតិមរតកតេជោ នៃរាជធានីភ្នំពេញជាមួយការប្រារព្ធពិធីបង្ហូតទង់ជាតិរបស់ប្រតិភូកីឡាទាំង ១១ប្រទេស ដើម្បីបង្ហាញពីវត្តមានរបស់ប្រទេសនានា និងស្វាគមន៍ប្រតិភូកីឡា ដែលចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅកម្ពុជា។

ព្រឹត្តិការណ៍ស៊ីហ្គេមអបអរសាទរ ថ្ងៃបើកនិងបិទជាផ្លូវការនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ថ្ងៃទី០៥​និង​០៧ ខែសភា ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ស៊ីហ្គេមគឺជាកាត្វកិច្ច សម្រាប់សមាជិកអាស៊ាន។ ខ្ញុំចូលរួមត្រេកអរជាអនេកដោយឃើញកីឡាករ កីឡាការិនី របស់យើង និង បរទេស ចេះសាមគ្គីគ្នាជា ភេតរភាព ស្រឡាញ់រាប់អានគ្នាល្អយ៉ាងនេះ វាពិតជាមោទនភាពណាស់សំរាប់យើងជាខ្មែរ សូមចំណងមិត្តភាពនេះរក្សាបន្តទៅទៀតជា អមតៈ ហើយយកស៊ីហ្គេមលើកទី ៣២ នេះជាគំរូជានិរន្តចំណាប់អារម្មណ៍ កីឡាករកម្ពុជា និងកីឡាការិនីបរទេស ពាក់ព័ន្ធការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើផ្ទះអ្នកសារព័ត៌មានបរទេសនានាបានសសេរកោតសរសើរម្ចាស់ផ្ទះកម្ពុជា ដែលរៀបចំយ៉ាងល្អ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

សមិ្មទ្ធិផលដ៏ធំធេងកំពុងតែខ្ពស់ត្រដែតលើឆាកជាតិនិងអន្តរជាតិនៃកិត្តិសព្ទ័កម្ពុជានាបច្ចុប្បន្នបានមកដោយសារផ្លែផ្ការនៃសន្តិភាពដែលជាស្នាដៃនៃក្រុមវិរកុលបុត្រតស៊ូរំដោះជាតិទាំងឡាយជាពិសេសគឺសម្តេចនាយករដ្ឋមន្ត្រី​ ហ៊ុន សែន តែ១​គត់ ដែលបានលះបង់អស់មួយជីវិតដើម្បីជាតិ និងមាតុភូមិកម្ពុជាយើង។យើងខ្ញុំំជាកូន ​ចៅ​ ចៅទួត សូមបួងសួង​ទូលថ្វាយ​ព្រលឹងនៃបរមីសក្តិសិទ្ធិ​អតីតអង្គព្រះមហាក្សត្យនិងបុព្វបុរសដូនតាជួយថែរក្សាការពារសម្តេចនាយករដ្ឋមន្ត្រី និងក្រុមវិរកុលបុត្រតស៊ូរំដោះជាតិទាំងឡាយអោយមានសុខភាពល្អ និងអាយុវែងយឺនយូរជាម្លប់សន្តិភាពអភិវឌ្ឍន៏ជានិរន្តន៏ទៅមុខជារៀងរហូត៕​

អត្ថបទ៖ ​ម៉ិច ​សុខន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

ពិព័រណ៍រូបភាពស្តីពីសកម្មភាពដោះមីន និងសង្គ្រាមនៅកម្ពុជា ដាក់តាំងបង្ហាញនៅជប៉ុន

ដួង សុខគា
ជីវិតកម្សាន្ដ១១ នាទីutes មុន

លោក ដួង សុខគា ឆ្ងល់នឹងមនុស្សឥឡូវ! មិនថាខ្មែរឬបរទេស ខ្លះមាត់ផុយណាស់ ចូលចិត្តដៀលថាអ្នកដទៃដូចគុំគ្នាពីណា

ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋសភាកម្ពុជា-ហុងគ្រី​ ចាប់ដៃគ្នាពង្រឹងការទូតសភា ដើម្បីលើកកម្ពស់វប្បធម៌សន្ទនា

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

​ចិន​ស្នើ​ថៃ​​​ចំៗ​ សហការ​ស៊ីជម្រៅ​លើ​​ផ្លូវ​រថភ្លើង​ល្បឿន​លឿន សេដ្ឋកិច្ចឌីជីថល រថយន្តអគ្គីសនី និងបទ​ល្មើស​បច្ចេកវិទ្យា​

ប៉ាណាម៉ា
ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ប៉ាណាម៉ាច្រានចោលការអះអាងរបស់អាមេរិក ជុំវិញការមិនយកប្រាក់នាវាអាមេរិកសម្រាប់ការឆ្លងព្រែកជីកប៉ាណាម៉ា

Sokha Hotels

ព័ត៌មានពេញនិយម