Connect with us

ជីវិតកម្សាន្ដ

Mai Davika បញ្ចេញឈុតលើទឹកដីកូរ៉េ បែររងការរិះគន់ពីមហាជនថា ស្គមដូចមនុស្សអត់អាហារ

បានផុស

នៅ

ត្បិតថាសម្រស់តារាសម្ដែងស្រី Mai Davika តែងតែលេចធ្លោលើឆាកអន្តរជាតិក្ដី ប៉ុន្តែនាង​នៅតែរង​ការរិះគន់​ឥត​ឈប់ឈរ​ពី​សំណាក់​អ្នកលេង​អ៊ីនធឺណិត​ទាក់ទង​នឹង​ការ​សម្រក់​ទម្ងន់​ហួសហេតុដូចមនុស្សអត់អាហារទទួលទាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលថ្មីៗនេះ តារា​សម្ដែង​និង​ម៉ូដែល Mai ត្រូវ​មហាជន​សម្រុក​រិះគន់​ជា​ថ្មី​ម្ដង​ទៀត​ ខណៈ​ពេល​ដែល​នាង​បង្ហោះ​រូបភាព​ចេញ​ពី​ទឹកដីគីមឈីតាមរយៈ​សំលៀកបំពាក់​ពី​ម៉ាកយីហោ​លំដាប់​ពិភពលោក Gucci ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​វិមាន Gyeongbokgung ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង។

យ៉ាងណាមិញ​បន្ទាប់​ពី​អ្នក​និយម​លេង​អ៊ីនធឺណិត​បាន​ឃើញ​រូបភាព​របស់​តារា​ស្រី​រូប​នេះរួច​ ​គ្រប់គ្នា​ចូល​មក​បញ្ចេញ​យោបល់​ពី​រាង​របស់ Mai ខុសៗគ្នាថា ​នាងដូច​មនុស្ស​កង្វះ​អាហារូបត្ថម្ភ ស្គមរហូតឃើញតែឆ្អឹងលែងមានសាច់ឈាមដូចមនុស្សហើយ។

ត្បិតថាមានអ្នកបញ្ចេញមតិមិនគិតអារម្មណ៍តួឯកស្រីក្នុងរឿង “Pee Mak” ពីសំណាក់អ្នកលេង​អ៊ីនធឺណិត​តែក្នុងនោះមានអ្នកខ្លះ​ចូល​មក​បញ្ចេញ​មតិ ហើយ​តបត​វិញ​ដោយ​និយាយថា ស្គមពិត ប៉ុន្តែរឹងមាំ!​ ហើយមានសុខភាពល្អ​ជាងអ្នកខ្លះដែរ។ ជាមួយគ្នានេះដែរ ក៏មានអ្នកលើកទឹកចិត្តនាងថាកុំឲ្យគិតច្រើនពេកជាមួយការបញ្ចេញមតិបែបអវិជ្ជមាន។​ ហើយថាបើនាងចូលចិត្តអីធ្វើហ្នឹងទៅ ប្រសើរជាងដើរជេរស្ដីប្រមាថគេដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បង្ហាញខ្លួនក្នុងកម្មវិធី Cannes តារាសម្ដែង​Chompoo​ មិនធ្វើឲ្យទស្សនិកជនខកចិត្តទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម