ព័ត៌មានជាតិ
អគារថ្មីតម្លៃ ១៦លានដុល្លារ គ្រោងសាងសង់បម្រើដល់វិស័យសុខាភិបាល នៅក្នុងមន្ទីរពេទ្យកុមារជាតិ
អគារមន្ទីរពេទ្យថ្មីកម្ពស់៥ជាន់ មានតម្លៃ១៦លានដុល្លារ នៅក្នុងបរិវេណមន្ទីរពេទ្យកុមារជាតិជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ គ្រោងនឹងសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីជួយសម្រួលដល់ការព្យាបាលជំងឺជូនដល់កុមារកាន់តែប្រសើរឡើងថែមទៀត។

លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ឧសភានេះថា អគារមន្ទីរពេទ្យថ្មីនេះ មានកម្ពស់៥ជាន់មានទំហំជាង៨៣០០ម៉ែត្រការ៉េដោយចំណាយថវិកាប្រមាណ ១៦លានដុល្លារ ជាជំនួយរបស់រដ្ឋាភិបាលកូរ៉េ។
លោកសាស្ត្រាចារ្យបានបន្តថា នេះជាអគារមន្ទីរពេទ្យទី២ហើយ ដែលរដ្ឋាភិបាលកូរ៉េជួយសាងសង់ដល់មន្ទីរពេទ្យកុមារជាតិ ខណៈអគារទី១ មានកម្ពស់៣ជាន់ ដោយបានសាងសង់នៅឆ្នាំ២០០៧ មានឈ្មោះថា អគារមិត្តភាពកម្ពុជា កូរ៉េ បានដាក់ដំណើរការនៅឆ្នាំ២០០៩។

បន្ទាប់មកទៀត ដោយសារតម្រូវការរបស់មន្ទីរពេទ្យមានចំនួនអ្នកជំងឺកើនឡើងជាប្រចាំកូរ៉េបានធ្វើការជួសជុល និងពង្រីកឡើងវិញ នៅឆ្នាំ២០១៣ និងដាក់ដំណើរការនៅឆ្នាំ២០១៦។
លោកសាស្ត្រាចារ្យបានបន្តទៀតថា« ឥឡូវនេះ គម្រោងនេះយើងបានបញ្ចប់ការសិក្សាលម្អិតនឹងបានអនុម័តថវិការួចរាល់ហើយដែរ ទៅមុខទៀតនៅសល់តែជ្រើសរើសអ្នកគ្រប់គ្រងគម្រោងទេពេលជ្រើសរើសបានហើយ នឹងត្រូវរៀបចំគូសប្លង់អគារហើយដាក់ដេញថ្លៃទើបអាចចាប់ផ្តើមការសាងសង់បាន»។
លោកសាស្ត្រាចារ្យបានបន្ថែមថា តាមការប៉ាន់ស្មានអគារថ្មីនេះ អាចនឹងចាប់ផ្តើមសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៤ខាងមុខ ដោយគ្រោងនឹងបញ្ចប់ការសាងសង់រយៈពេល៣ទៅ៣ឆ្នាំកន្លះ។
បើតាមលោកសាស្ត្រាចារ្យ អគារថ្មីនេះអាចដាក់គ្រែបានចំនួន ១៦៩គ្រែ និងមានកន្លែងសម្រាប់បណ្តុះបណ្តាល និងការអនុវត្តផ្ទាល់ដល់ក្រុមគ្រូពេទ្យផ្នែកជំនាញកុមារមកពីតាមបណ្តាខេត្តផ្សេងៗ និងមានផ្នែកពិគ្រោះជំងឺក្រៅតាមឯកទេសនីមួយៗ មានអាហារដ្ឋាន កន្លែងក្មេងលេង និងមានបង្កើតសេវាថ្មីៗសម្រាប់កុមារដូចជា ជំងឺត្រចៀក ច្រមុះបំពង់ក ភ្នែក តម្រង់នោម ក្រពេញក្នុង ម៉ាស៊ីនលាងឈាមផ្នែកកុមារ ជំងឺមហារីកឈាម សួត ក្រពះពោះវៀន ម៉ាស៊ីនថតឆ្លុះក្រពះទងសួត និងជំងឺ អូទីសឹមជាដើម៕
អត្ថបទ៖ សំអឿន



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ