Connect with us

ព័ត៌មានជាតិ

ប្រើ​ពេល​តែ​ជាង​មួយ​ម៉ោង​ ផ្លូវ​ល្បឿន​លឿន​​ភ្នំពេញ​​​បាវិត​ចម្ងាយ​ជាង ១៣០ គីឡូម៉ែត្រ

បានផុស

នៅ

រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​បញ្ជាក់​ថា គម្រោង​សាងសង់​ផ្លូវ​ល្បឿនលឿនភ្នំពេញ-បាវិត នឹង​កាត់​បន្ថយការ​ប្រើប្រាស់​​ពេល​វេលា​បានយ៉ាងច្រើន​​ ដោយ​ចំណាយ​ពេល​​​ត្រឹម​ជាង​មួយ​ម៉ោងប៉ុណ្ណោះសម្រាប់ការ​​ធ្វើ​ដំណើរ​​ពី​ភ្នំពេញទៅ​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង។

ថ្លែង​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ភាព​ជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន ​លើ​គម្រោង​សាងសង់​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ​បាវិត​នៅ​ព្រឹក​មិញនេះ លោករដ្ឋមន្រ្តី​បាន​គូស​បញ្ជាក់ថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត​​​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ ០៧ មិថុនា​ខាងមុខ​នេះ។

ផ្លូវនេះ​មាន​ប្រវែង​ ១៣៥ គីឡូម៉ែត្រ​ចាប់​ចេញ​ពី​ស្រុក​ល្វាឯម​ដល់​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង ដោយចំណាយ​​រយៈ​ពេល​សាងសង់ ៤ ឆ្នាំ ខណៈ​បច្ចេកទេស​សាងសង់​យក​គំរូ​​ដូច​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ​មាន​ពីរ​គន្លងទៅ​ពីរ​គន្លង​មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​លោក​រដ្ឋមន្រ្តី​ លើ​ចម្ងាយផ្លូវ​ ១៣៥ គីឡូម៉ែត្រ ការ​ធ្វើ​ដំណើរ​នឹង​កាត់​បន្ថយ​​ប្រើ​ពេលត្រឹម​​ ១ ម៉ោង ១០ នាទី​ប៉ុណ្ណោះ​។

​លោក ស៊ុន ចាន់ថុល​ បានបន្ត​ថា ការ​ស្ថាបនា​ផ្លូវ​នេះ​ក៏​មានការ​សិក្សា​ជាមួយ​ភាគី​វៀតណាម​ ខណៈ​វៀតណាមក៏​គ្រោង​​ស្ថាបនា​ផ្លូវ​ល្បឿនលឿន​​ហូជីមិញ-ម៉ុកបៃ ដែល​នឹង​ត​ភ្ជាប់​ជាមួយ​គម្រោង​ផ្លូវ​ល្បឿន​របស់​​កម្ពុជា​​ដែលរំពឹងនឹងរួចរាល់ក្នុងពេលដំណាលគ្នា។

ទាក់ទង​ការ​ស្ថាបនា​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ​-បាវិត លោក​រដ្ឋមន្រ្តី​បាន​អះអាង​ថា នឹង​បង្កើត​សក្តានុពល​សេដ្ឋកិច្ច​ជាតិ ហើយ​​កម្ពុជា​នឹង​ក្លាយ​ជា​មជ្ឍមណ្ឌល​ឆ្លង​កាត់​ការ​ដឹក​ជញ្ជូននិងការ​ធ្វើ​ពាណិជ្ជកម្មរវាង​​ប្រទេស​ថៃ​និង​វៀតណាម​ក្នុង​ទំហំទឹកប្រាក់​​រាប់ពាន់​លាន​ដុល្លារ។

គម្រោង​សាងសង់​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ​-​បាវិត រដ្ឋាភិបាល​កម្ពុជា​នឹង​រ៉ាប់រង​ក្នុង​ការ​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​នៅ​ដី​ឥដ្ឋ​ប្រវែង ២២៥០ ម៉ែត្រ​និង​ផ្លូវ​តភ្ជាប់​ប្រវែង ៣ ៧០០ ម៉ែត្រ​ ដែល​ប្រើប្រាស់​ថវិកា​ជាតិ​ជាង ២០០ លាន​ដុល្លារ។

​លោក ស៊ុន ចាន់ថុល​ បាន​លើកឡើង​ថា ​មូលហេតុ​រដ្ឋាភិបាល​ចំណាយ​ថវិកា​ជាង ២០០ លាន​ដុល្លារ​សាងសង់ស្ពាន​ ដោយ​សាររដ្ឋាភិបាល​មិន​ចង់​ឲ្យ​ពលរដ្ឋ​ចំណាយ​បន្ថែម​​លើ​ការ​ប្រើប្រាស់​ផ្លូវ​ល្បឿនលឿននេះ​។

លោក​អះអាង​ថា »ខាង​ក្រុមហ៊ុន​ក៏​អាច​សាងសង់ស្ពាន​បានដែរ​ តែ​បើ​​ឲ្យ​ក្រុមហ៊ុន​​សាងសង់​ពេលជិះ​ឆ្លង​កាត់​​ត្រូវបង់​លុយ​ឆ្លង​ម្តង​យក​លុយ​ម្តង។ ចឹង​ទេ​តាម​អនុសាសន៍​​ណែនាំ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី ​រដ្ឋាភិបាល​​នឹង​រ៉ាប់រ៉ង​លើ​ការ​ស្ថាបនា​ស្ពាន​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពលរដ្ឋ​ក្នុងការ​ធ្វើ​ដំណើរ​​ឆ្លង​កាត់​ទៅ​មក​»។

លោក Zhou Yong តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ដែល​ទទួល​បន្ទុក​សាងសង់​ផ្លូវ​ល្បឿនលឿនភ្នំពេញ​-បាវិត បាន​​ប្តេជ្ញា​នឹង​​សម្រេច​ការ​សាងសង់​​ប្រកប​ដោយ​គុណភាព និង​ទាន់​ពេល​វេលា។ លោ​កក៏​​អរគុណ​រដ្ឋាភិបាល​កម្ពុជា​ដែល​ផ្តល់​ការ​ទុក​ចិត្ត​​ដល់​ក្រុមហ៊ុន ក្នុង​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ទីពីររបស់កម្ពុជានេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដាក់ចេញទិសដៅសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរ

កីឡា៣ ម៉ោង មុន

ខ្សែប្រយុទ្ធ​ចូល​​សញ្ជាតិ​វៀតណាម​ថ្មី Rafaelson លេង២​ប្រកួត ស៊ុត​បាន៣​គ្រាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តរតនគិរី៖ ដំឡូងមីធ្លាក់ថ្លៃ អ្នកដាំស្នើអ្នកទិញកុំទម្លាក់តម្លៃខ្លាំងពេក តែអ្នកទិញថា តម្លៃទិញ វាអាស្រ័យលើតម្លៃលក់ចេញ

Sokha Hotels

ព័ត៌មានពេញនិយម