ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់ពាណិជ្ជកម្ម ជំរុញប្រធានសភាពាណិជ្ជកម្មអាណត្តិទី២ កៀរគរអ្នកវិនិយោគចូលអភិវឌ្ឍ ក្នុងខេត្តស្វាយរៀង
(ខេត្តស្វាយរៀង): លោក ឈរ ស៊ុនហុង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក សុខា រ៉ាម អភិបាលរងខេត្ត បានធ្វើការជំរុញឲ្យប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀងអាណត្តិទី២ ចូលរួមគោរពច្បាប់ពាណិជ្ជកម្ម និងត្រូវទាក់ទាញវិនិយោគិនឲ្យចូលមកបណ្តាក់ទុនរកស៊ីនៅមូលដ្ឋានរបស់ខ្លួន ដើម្បីជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាមួយរាជរដ្ឋាភិបាលកម្ពុជា
លោក ឈរ ស៊ុនហុង លើកឡើងបែបនេះ នៅក្នុងពិធីបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តស្វាយរៀង អាណត្តិទី២ លើកទី១ ដែលបានរៀបចំដោយក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្តស្វាយរៀង និងសភាពាណិជ្ជកម្មខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។
មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ដោយសារតែប្រទេសជាតិមានសុខសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបមានអ្វីៗដូចសព្វថ្ងៃនេះ។ ជាក់ស្តែងខេត្តស្វាយរៀង ក៏បានកែប្រែមុខមាត់ លើកកម្ពស់ការអភិវឌ្ឍលើគ្រប់វិស័យ និងមានកម្លាំងសេដ្ឋកិច្ចល្អប្រសើរ ជាពិសេសបានទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅក្នុងទឹកដីខេត្តស្វាយរៀង ក៏ដូចជាក្នុងតំបន់សេដ្ឋកិច្ចពិសេសផងដែរ។
លោកឧកញ៉ា សុក រ៉ាដូ ដែលទើបត្រូវបានបោះឆ្នោតជាប់ជាប្រធានសភាពាណិជ្ជកម្មខេត្តសម្រាប់អាណត្តិទី២នេះ បានប្តេជ្ញាចិត្តថា នឹងបន្តរៀបចំផែនការយុទ្ធសាស្រ្ត និងកៀរគរអ្នកវិនិយោគបន្ថែមទៀត ចូលមកអភិវឌ្ឍខេត្តស្វាយរៀង ឲ្យកាន់តែមានការរីកចម្រើនតទៅថ្ងៃអនាគត៕
អត្ថបទ ៖ ភក្ដី
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ