Connect with us

កីឡា

AFC នឹងស៊ើបអង្កេតអំពើហិង្សារវាង​ថៃនិង​ឥណ្ឌូណេស៊ី ស៊ីហ្គេម​នៅកម្ពុជា

បានផុស

នៅ

សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) កំពុងស៊ើបអង្កេតអំពី​ “អំពើហិង្សា” បន្ទាប់ពីមានជម្លោះ និងកាតក្រហមចំនួន៤ ដែលបានកើត​ឡើងក្នុងការប្រកួត​បាល់ទាត់​វគ្គ​ផ្តាច់​ព្រ័ត្រ​រវាង​ក្រុម​បាល់ទាត់​ U22 ឥណ្ឌូណេស៊ី និង ថៃ ក្នុង​កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឥណ្ឌូណេស៊ី បានយកឈ្នះថៃ ៥-២ នៅម៉ោងបន្ថែម ១៥នាទីពីរ​ដង កាលពីថ្ងៃអង្គារ ទី​១៦ ខែ​ឧសភា ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ នៅរាជធានីភ្នំពេញ​ដែល​មាន​​ការប៉ះទង្គិចគ្នា​បាន​កើត​ឡើង​រវាងកីឡាករ និងគ្រូបង្វឹក​របស់​ភាគីទាំងសងខាង។

បន្ទាប់​មក សមាគម​​​កីឡា​បាល់ទាត់​​ថៃ​បាន​ចេញ​សារ​សូម​ទោស​ និងចាប់ផ្តើមការស៊ើបអង្កេតផ្ទាល់ខ្លួន។ កីឡាករ​ត្រូវបានបណ្ដេញចេញរួមមាន អ្នកចាំទី Soponwit Rakyart បន្ទាប់ពី​រូប​គេបានរត់ទៅវាយគូប្រកួតឥណ្ឌូណេស៊ី។

នៅ​ថ្ងៃ​ពុធ ទី​១៨ ខែ​ឧសភា​នេះ អ្នកនាំពាក្យរបស់ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ប្រចាំទ្វីបអាស៊ីបាននិយាយថា ៖«AFC ខកចិត្តចំពោះឧបទ្ទវហេតុ​​​ដែល​បាន​កើត​​ឡើង​​ក្នុង​វគ្គផ្តាច់ព្រ័ត្រ​ ​ក្នុង​កីឡា​ស៊ីហ្គេម។ AFC គូសបញ្ជាក់អំពីសារ​សំខាន់នៃការ​ប្រកួត​ដោយយុត្តិធម៌ ការគោរពគ្នាទៅវិញទៅមក និងភាពរួសរាយរាក់ទាក់របស់កីឡាករ ហើយប្រកាន់ខ្ជាប់​នូវ​​ស្មារតី​​អត់ឱនគ្នា​ ជៀស​វាង​រាល់​សកម្មភាព​​ហិង្សា​ ដែលគំរាមកំហែងដល់រាងកាយរបស់កីឡាករ និងមន្ត្រី»។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រត្រូវបានចាត់ទុកថាជាឱកាសសម្រាប់ឥណ្ឌូណេស៊ី ក្នុងការស្ដា​ឡើងវិញនូវមោទនភាពចំពោះកីឡាបាល់ទាត់របស់ខ្លួន បន្ទាប់ពីមានគ្រោះមហន្តរាយ​នៅ​កីឡដ្ឋានដ៏សោកសៅ និងការបាត់បង់សិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម២០ឆ្នាំ។

ប៉ុន្តែការប្រកួត​បាន​នាំ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ចាប់​ពី​នាទី៩០+៧ នៅពេល​ក្រុម U22 ថៃ ត្រូវបានឥណ្ឌូណេស៊ីនាំមុខ ២-០ ក៏ស៊ុតបញ្ចូលទីតាមបានស្មើ និងឈានទៅដល់ម៉ោងបន្ថែម។

មន្ត្រីថៃបានអបអរគ្រាប់បាល់ចុងក្រោយ ដោយរត់ទៅកៅអីបម្រុងឥណ្ឌូណេស៊ី ដែលបង្កឱ្យមានការប៉ះទង្គិចគ្នាជាលើកដំបូង។ នៅពេលឥណ្ឌូណេស៊ីបាននាំមុខមុនក្នុងម៉ោងបន្ថែម មន្ត្រីរបស់ពួកគេក៏បានធ្វើរឿងនេះត្រលប់មកថៃវិញ ជាមួយនឹងលទ្ធផលដែលកាន់តែមានការប៉ះទង្កិចគ្នាខ្លាំង៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ news.yahoo.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ នាទីutes មុន

ឧក្រិដ្ឋជន​មួយ​ក្រុម​​ក្លែង​បន្លំ​ជា​សមត្ថកិច្ច ​ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិតទារប្រាក់​​នៅ​​ខេត្ត​ព្រះសីហនុ​

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

សន្តិសុខសង្គម៣៣ នាទីutes មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ​មានចំណាប់ខ្មាំង​៨រូប​នៅ​ក្នុងដៃហាម៉ាស និង​អំពាវ​នាវឲ្យដោះលែង​ក្រោម​បទឈប់បាញ់នេះ​​

ចរាចរណ៍១២ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ៩ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

សន្តិសុខសង្គម២៣ ម៉ោង មុន

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

ព័ត៌មានជាតិ៦ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

Sokha Hotels

ព័ត៌មានពេញនិយម