Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា ចេញបញ្ជា! បើប៉ូលិសធាត់ មិនសម្រកទម្ងន់ នឹងត្រូវដក ឈប់ឲ្យធ្វើការ

បានផុស

នៅ

មន្ត្រីនៅក្នុងរដ្ឋ Assam របស់ប្រទេសឥណ្ឌា បានប្រាប់ប៉ូលិសដែលមានទម្ងន់ធ្ងន់ជ្រុលថា រូបរាងកាយរបស់ពួកគេនឹងត្រូវពិនិត្យ ចាប់ពីពាក់កណ្តាលខែសីហាទៅ ហើយថា មន្រ្តីស្ថិតនៅក្នុងប្រភេទ “ធាត់” ត្រូវតែសម្រកទម្ងន់មុនខែវិច្ឆិកា បើមិនដូច្នេះទេ នឹងឈប់ឲ្យធ្វើការ។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក GP Singh ប្រមុខកងកម្លាំងប៉ូលិសរដ្ឋ Assam បាននិយាយថា “យើងមានគម្រោងទុកពេលបីខែ ដល់ប៉ូលិសរដ្ឋ Assam ទាំងអស់ មុនការធ្វើតេស្តចាប់ផ្តើម។ អ្នកទាំងអស់ដែលមានកម្រិតធាត់ក្នុងប្រភេទ BMI 30+ នឹងត្រូវទុកពេលឲ្យ៣ខែទៀត ដើម្បីសម្រកទម្ងន់”។

លោក Singh បង្ហាញថា ខ្លួនលោកផ្ទាល់ នឹងក្លាយជាមន្ត្រីដំបូងគេដែលឲ្យគេវាស់សន្ទស្សន៍ម៉ាសរាងកាយ ហើយថា មន្ត្រីរូបណាដែលមានជំងឺដូចជា ជំងឺលើសក្រពេញទីរ៉ូអ៊ីត នឹងត្រូវបានលើកលែងពីវិធានការនេះ។

(រូបថត៖ PTI)

គួរបញ្ជាក់ថា បញ្ជានេះធ្វើឡើង បន្ទាប់ពីប្រមុខរដ្ឋ Assam លោក Himanta Biswa Sarma បានចេញសេចក្តីថ្លែងការណ៍មួយនារយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗថា មន្រ្តីប៉ូលិសប្រមាណ៣០០នាក់ដែលផឹកស្រារាល់ថ្ងៃ និងមានរាងកាយមិនសមរម្យ នឹងត្រូវបានស្នើសុំឲ្យចូលនិវត្តន៍មុនអាយុ ក្នុងយុទ្ធនាការមួយដែលលោកហៅថា “កាប់​ឈើ​ងាប់​ចេញ​ពីកង​កម្លាំង​ប៉ូលិស”។

យោងតាមរបាយការណ៍របស់កាសែត Times of India, ប៉ូលិសជាច្រើននាក់នៅក្នុងរដ្ឋ Assam ត្រូវបានដកបញ្ឈរជើង បន្ទាប់ពីឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងពួកគេស្រវឹងស្រា នៅពេលបំពេញកាតព្វកិច្ច៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ប៉ូលិស ឥណ្ឌា ចូលឆែកឆេរការិយាល័យ BBC បន្ទាប់ពីរកឃើញចាក់ផ្សាយ ឯកសារអាស្រូវលោក Modi

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤ នាទីutes មុន

តើបង​ប្អូន​ទៅ​មើល​ការ​ប្រកួត​បាល់ទាត់​មិត្តភាព ​​អបអរ​ ទិវាសន្តិភាព​កម្ពុជា​របៀប​ណា?

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

តម្លៃប្រេងកើន​ជាង ១ ភាគរយ ពេលបញ្ចប់ការ​ជួញដូរថ្ងៃអង្គារ​ ក្នុង​​រដូវបុណ្យសកល

សេដ្ឋកិច្ច១៣ នាទីutes មុន

កម្ពុជា-ជប៉ុន ជំរុញការផ្តល់សេវាទឹកស្អាត និងការគ្រប់គ្រងទឹកកខ្វក់

ព័ត៌មានជាតិ១៦ នាទីutes មុន

ក្រុមការងារបច្ចេកទេសគណនេយ្យ នៃអគ្គនាយកដ្ឋានរតនាគារជាតិ មកស្វែងយល់ពីការអនុវត្តថវិការបស់ ប.ស.ស

ព័ត៌មានជាតិ២៣ នាទីutes មុន

អគ្គស្នងការរង ប្រាប់សន្តិសុខឯកជនរួមសហការជាមួយសមត្ថកិច្ច បង្ការទប់ស្កាត់និងបង្ក្រាបបទល្មើស

សន្តិសុខសង្គម១៨ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម៣ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ចរាចរណ៍២ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម