Connect with us

ព័ត៌មានជាតិ

លម្អិត​បន្ថែម​ពី​ការ​​សាងសង់​ស្ពាន​​ឆ្លង​ទន្លេ​មេគង្គភ្ជាប់​ទៅ​​គម្រោង​​ផ្លូវ​ល្បឿន​លឿន​​ទៅ​បាវិត

បានផុស

នៅ

រដ្ឋាភិបាល​នឹង​បញ្ចេញ​ថវិកា​ជាតិ​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​នៅ​ឃុំ​ដី​ឥដ្ឋ ​ដើម្បី​ត​ភ្ជាប់​ជាមួយ​គម្រោង​ផ្លូវ​ល្បឿនលឿន ក៏​ដូចជា​ត​ភ្ជាប់​ទៅតំបន់​​ត្រើយ​ខាង​កើត​ទន្លេ​មេគង្គ​នៅស្រុកល្វាឯម​ខេត្តកណ្តាល។

នៅក្នុង​ពិធីចុះ​ហត្ថលេខា​លើ​​កិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន​លើ​គម្រោង​​សាងសង់​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាល​ពីម្សិលមិញនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា ខណៈ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​បាវិត​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ ០៧ មិថុនា​ខាងមុខ​នេះ ក៏​នឹង​មានការ​សាងសង់​ស្ពាន​ដ៏​វែង​ឆ្លង​ទន្លេ​មេគង្គ​នៅ​ដី​ឥដ្ឋ​​ស្រុក​កៀនស្វាយ ដើម្បី​តភ្ជាប់​ជាមួយ​គម្រោង​ផ្លូវ​ល្បឿនលឿន​ពីភ្នំពេញទៅ​បាវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ពាន​ឆ្លង​កាត់ទន្លេ​មេគង្គ​ដែល​រដ្ឋាភិបាល​នឹង​បញ្ចេញ​ថវិកា​​ជាតិ​សាងសង់​​មាន​ប្រវែង ២២៥០ ម៉ែត្រ ទទឹង ២៦ ម៉ែត្រ​ ដែល​នឹង​​ត្រូវ​ចំណាយ​ជាង ២០០ លាន​ដុល្លារ​អាមេរិក។

លោក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា ការ​ប្រើប្រាស់​​ថវិកា​ជាតិ​សាងសង់ដើម្បី​​បញ្ចៀស​ការ​ចំណាយ​របស់​ពលរដ្ឋ​​ បើ​ឲ្យ​ឯកជន​សាងសង់​ស្ពាន​រួម​ទាំង​ផ្លូវ ក្រុមហ៊ុន​នឹង​ត្រូវ​គិត​ប្រាក់​បន្ថែម​លើការ​​ឆ្លង​ស្ពាន​ទៅ​មក។

«ពលរដ្ឋ​ខ្លះ​អត់​ប្រើ​ផ្លូវ​ល្បឿន​លឿន​ទេ គ្រាន់​តែ​ឆ្លង​ទៅ​ត្រើយ​ខាង​កើត​ឬ​ធ្វើ​ដំណើរ​ជុំវិញ​ខ្សែ​ក្រវាត់​ក្រុង​ប៉ុណ្ណោះ ដូច្នេះ​​​ក្រសួង​សេដ្ឋកិច្ចតាម​រយៈ​ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធ​មុនីរ័ត្ន ស្នើ​ទៅ​ប្រមុខ​រដ្ឋាភិបាល​គួរ​យក​ថវិកា​ជាតិ​មក​សាងសង់​ស្ពាន​ដើម្បី​ពលរដ្ឋ​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ»។

ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នឹងត្រូវសាងសង់ស្ពានមួយកន្លែងមានទីតាំង​នៅ​ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ឆ្លងកាត់ទន្លេមេគង្គ ឆ្ពោះទៅតំបន់ល្វាឯមខេត្ដកណ្ដាលក្បែរនឹងផ្លូវក្រវាត់ក្រុងទី៣ និង​ផ្លូវ​ល្បឿនលឿន​ទៅ​បាវិត។

បើតាមលោក ស៊ុន ចាន់ថុល បច្ចុប្បន្ន​ពលរដ្ឋ​នៅ​តំបន់​នោះ​ត្រូវ​ឆ្លង​ទូក​ដ​ទៅ​មក​ដែល​ត្រូវ​ចំណាយ​​ជា​ប្រចាំ​។ ដើម្បី​សម្រួល​​ការ​ចំណាយ ទើប​រដ្ឋាភិបាលទម្លាក់​​ថវិកា​ជាតិ​សាងសង់​ស្ពាន​ដើម្បី​​ភ្ជាប់ជាមួយ​គម្រោង​​ផ្លូវ​ល្បឿន​លឿន​ ក៏​ដូចជា​​ត​ភ្ជាប់ជាមួយ​​ផ្លូវ​ក្រវាត់​ក្រុង​ផង និងអាច​ឲ្យ​​ពលរដ្ឋ​នៅ​ត្រើយ​ខាង​កើត​ទន្លេ​អាច​​ធ្វើ​ដំណើរឆ្លង​កាត់​ស្ពាន​​ដោយ​ឥត​គិត​ថ្លៃផង​ដែរ​។

​កាលពីម្សិលមិញនេះ មាន​ការ​ចុះ​ហត្ថលេខា​ដែល​មាន​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC)​ លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុងបាវិត ​ក្រោម​កិច្ចសន្យា​ភាព​ជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន (Public Private Partnership)។

ផ្លូវ​ល្បឿនលឿន​ភ្នំពេញបាវិត ​ដែល​គ្រោង​បើក​ការដ្ឋាន​សាងសង់នៅ​ថ្ងៃ ០៧ មិថុនា ខាង​មុខ​នេះ​​​មាន​ប្រវែង ១៣៥,១០ គីឡូម៉ែត្រ ដែល​ប្រើ​ទុន​វិនិយោគ​ប្រមាណ ១,៣៥ ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​ប្រើប្រាស់​រយៈពេល​សាងសង់ ០៤ឆ្នាំ ក្រោម​ទម្រង់​វិនិយោគ​សាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer)។ ក្រុមហ៊ុន​នឹង​ធ្វើ​ប្រត្តិបត្តិការ​រយៈពេល ៥០ ឆ្នាំ មុនពេលផ្ទេរជូនរាជរដ្ឋាភិបាល។

ក្នុង​គម្រោង​នេះក៏​​នឹង​មានការ​​​សាងសង់​ស្ពានឆ្លងកាត់ទន្លេមេគង្គ ហើយ​រដ្ឋាភិបាល​បាន​​​ផ្ដល់កិច្ចសន្យា​សាងសង់​ទៅឲ្យ​ក្រុមហ៊ុន CRBC ដែល​គ្រោង​នឹង​បញ្ចប់​ឱ្យបានរួចរាល់មុនឬ​ដំណាល​គ្នាទៅនឹងការ​បើកដំណើរ​ការផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

​​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ក្រុង​បាវិត ក៏​សាងសង់​​តភ្ជាប់​ជាមួយ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ហូជីមិញ-ម៉ុកបៃ របស់​ប្រទេស​វៀតណាមដែល​រំពឹងថា​នឹងរួចរាល់​ក្នុងពេល​ដំណាលគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម

ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម៣ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម១២ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា១០ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

Sokha Hotels

ព័ត៌មានពេញនិយម