Connect with us

ព័ត៌មានអន្ដរជាតិ

G7 ដាក់ទណ្ឌកម្មថ្មី ប្រឆាំងរុស្ស៊ី

បានផុស

នៅ

សហរដ្ឋអាមេរិក និងអង់គ្លេស បានប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ី ខណៈមេដឹកនាំមកពីក្រុមប្រទេសឧស្សាហកម្មធំៗទាំងប្រាំពីរ (G7) ចាប់ផ្តើមកិច្ចប្រជុំកំពូល ក្នុងប្រទេសជប៉ុន នៅថ្ងៃសុក្រទី១៩ខែឧសភា។

(រូបថត៖ TOI)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុងឡុងដ៍និយាយថា ខ្លួនមានផែនការកំណត់គោលដៅលើត្បូងពេជ្ររបស់រុស្ស៊ី ខណៈសារព័ត៌មានជាច្រើនរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន គ្រោងតាមដានអង្គភាពទាំងឡាយណា ដែលជួយទីក្រុងមូស្គូឲ្យចៀសផុតពីទណ្ឌកម្មដែលមានស្រាប់។

នៅលើ Twitter នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បានប្រកាសហាមប្រាមលើការនាំចូលត្បូងពេជ្រ និងលោហៈធាតុពីរុស្ស៊ី រួមទាំងទង់ដែង អាលុយមីញ៉ូម និងនីកែលផងដែរ។

ទន្ទឹមនោះ រដ្ឋាភិបាលរបស់លោក Sunak បានលើកឡើងថា ចក្រភពអង់គ្លេសក៏នឹងកំណត់គោលដៅបុគ្គល និងក្រុមហ៊ុនចំនួន៨៦បន្ថែមទៀត ដែលពាក់ព័ន្ធនៅក្នុងឧស្សាហកម្មយោធារបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ផងដែរ។

ដោយឡែក មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកនិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងដាក់ទណ្ឌកម្មថ្មីមួយទៀត លើរុស្ស៊ី។

យោងតាមមន្ត្រីរូបនេះ, សមាជិក G7 ទាំងអស់ កំពុងរៀបចំដើម្បីអនុវត្តការដាក់ទណ្ឌកម្មថ្មី និងត្រួតពិនិត្យការនាំចេញ ប៉ុន្តែ​សហរដ្ឋ​អាមេរិក ​នឹង​ដាក់​ចេញ​នូវ​កញ្ចប់​ថវិកា​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់ខ្លួន​ផ្ទាល់។

វិធានការរបស់សហរដ្ឋអាមេរិកក៏បូកបញ្ចូលផងដែរនូវ ការកាត់ផ្តាច់ក្រុមហ៊ុនប្រហែល៧០មកពីរុស្ស៊ី និងប្រទេសផ្សេងទៀត ពីការនាំចេញរបស់សហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ DW

ចុចអាន៖ កិច្ចប្រជុំកំពូល G7 ចាប់ផ្តើមថ្ងៃនេះ ខណៈ ចិន និងរុស្ស៊ី ជារបៀបវារៈសំខាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១៦ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម