ព័ត៌មានជាតិ
ឯកអគ្គរាជទូតកម្ពុជាស្នើភាគីជប៉ុនផ្តល់សេវាគាំពារដល់ពលករខ្មែរ
ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន លោក ទុយ រី បានស្នើអាជ្ញាធរខេត្តតូយ៉ាម៉ាផ្ដល់សេវាគាំពារដល់កម្មសិក្សាការី និងពលករជំនាញកម្ពុជាដែលកំពុងបម្រើការនៅខេត្តនេះរបស់ប្រទេសជប៉ុន។ លោកឯកអគ្គរាជទូតស្នើបែបនេះក្នុងជំនួបជាមួយលោកអភិបាលខេត្តតូយ៉ាម៉ា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។
![](https://www.kampucheathmey.com/wp-content/uploads/2023/05/image-1263-edited.png)
តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅជប៉ុន បានឲ្យដឹងថា «នៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា និងសហការី បានជួបពិភាក្សាជាមួយលោក Hachiro Nitta អភិបាលខេត្តតូយ៉ាម៉ា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តតូយ៉ាម៉ា និងស្ថានទូតកម្ពុជាឲ្យកាន់តែរលូនបន្ថែមទៀត។
ក្នុងជំនួបនោះ លោក ទុយ រី បានជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុនជប៉ុនឲ្យសិក្សាពីការវិនិយោគនៅកម្ពុជា ក៏ដូចជាការលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនជប៉ុនដែលមានតម្រូវការកម្លាំងពលកម្មជនបរទេស គឺធ្វើការជ្រើសរើសកម្មសិក្សាការី និងពលករជំនាញរបស់កម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត។ លោកឯកអគ្គរាជទូត បានលើកឡើងថា ប្រទេសកម្ពុជា គឺជាប្រទេសដែលមានកម្លាំងពលកម្មវ័យក្មេងច្រើននៅក្នុងចំណោមបណ្តាប្រទេសអាស៊ាន។ លើសពីនេះ លោកឯកអគ្គរាជទូត ក៏បានស្នើសុំដល់លោកអភិបាលខេត្តតូយ៉ាម៉ា និងអាជ្ញាធរពាក់ព័ន្ធបន្តជួយផ្តល់សេវាគាំពារដល់កម្មសិក្សាការី និងពលករជំនាញខ្មែរនៅក្នុងខេត្ត ដែលបច្ចុប្បន្នមានប្រមាណ២០០នាក់។
![](https://www.kampucheathmey.com/wp-content/uploads/2023/05/image-1264-edited.png)
ដោយឡែក លោក ទុយ រី ក៏បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុនផងដែរ ដោយលោកបានលើកទឹកចិត្ត និងពន្យល់ពីគោលនយោបាយគាំពាររបស់រាជរដ្ឋាភិបាលកម្ពុជាដល់វិនិយោគិនបរទេស និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា ព្រមជាមួយនឹងការស្នើសុំជ្រើសរើសកម្លាំងខ្មែរមកធ្វើការនៅតាមរោងចក្រសហគ្រាសរបស់ជប៉ុន។ ទន្ទឹមនេះ លោកក៏បានចុះជួបសំណេះសំណាលជាមួយកម្មសិក្សាការីខ្មែរ និងបានស្នើសុំដល់ថ្នាក់ដឹកនាំក្រុមហ៊ុនផ្តល់ការយកចិត្តទុកដាក់ដល់កម្មសិក្សាការីខ្មែរប្រកបដោយក្តីស្រឡាញ់ និងអធ្យាស្រ័យ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ទុយ រី ក្នុងនាមឯកអគ្គរាជទូតកម្ពុជា ក៏បានចូលរួមកម្មវិធីគម្រប់ខួបលើកទី៤០ នៃការបង្កើតសមាគមមិត្តភាពតូយ៉ាម៉ា-កម្ពុជា នៅខេត្តតូយ៉ាម៉ា ផងដែរ។ សមាគមនេះបានចូលរួមអភិវឌ្ឈន៍ធនធានមនុស្សនៅកម្ពុជា និងវប្បធម៌ខ្មែរដល់ប្រទេសជប៉ុន ក៏ប៉ុន្តែត្រូវបានផ្អាកសកម្មភាពរបស់ខ្លួនមួយរយៈ ដោយសារការីករាលជំងឺឆ្លង កូវីដ១៩។ លោក បានថ្លែងអំណរគុណដល់សមាគមដែលបានចំណាយកម្លាំងពេលវេលា និងថវិកានៅក្នុងសកម្មភាពមនុស្សធម៌នៅកម្ពុជា និងស្នើសមាគមពង្រីកវិសាលភាពនៅតាមខេត្តក្រុងរបស់កម្ពុជាដែលមិនទាន់មានគម្រោងនេះផងដែរ៕
![](https://www.kampucheathmey.com/wp-content/uploads/2023/05/image-1265-edited.png)
ដោយ៖ ធឿន វ៉ាន់សុង / រូបភាព៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំជប៉ុន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត