ព័ត៌មានជាតិ
ខ្យល់កន្ត្រាក់ នៅតែបន្តបំផ្លាញផ្ទះពលរដ្ឋក្នុងខេត្តបាត់ដំបង ឥតឈប់ឈរ
លំនៅឋានប្រជាពលរដ្ឋមួយចំនួន នៅក្នុងស្រុកមោងឬស្សី ត្រូវបានរបើករបាញខ្ទេចខ្ទី យ៉ាងដំណំ ខណៈមេឃកំពុងធ្លាក់ភ្លៀង ក៏ស្រាប់តែមានខ្យល់កន្ត្រាក់បោកបក់មកជាមួយផង។
យោងតាមសេចក្ដីរាយការណ៍ពីសំណាក់អាជ្ញាធរ បានបញ្ជាក់ថា គ្រោះធម្មជាតិនេះបានកើតឡើង កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ៥ និង ៥០ នាទីល្ងាច នៅភូមិអ្នកតាទ្វារ ឃុំឫស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
របាយការណ៍ បានបន្តថា នៅពេលនោះ គឺមានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ ធ្វើឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួន ៥ ខ្នង ដោយផ្ទះខ្លះខ្ទេចខ្ទីស្ទើរទាំងស្រុង ប៉ុន្តែមិនមានការប៉ះពាល់ដល់ជីវិតមនុស្សឡើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ