Connect with us

ព័ត៌មានអន្ដរជាតិ

ដំណើរការឈានទៅបង្កើតរដ្ឋាភិបាលចម្រុះ ថៃ កាន់តែពិបាក ក្រោយមាន​គណបក្សប្រកាសដកខ្លួន

បានផុស

នៅ

គណបក្សថ្មី (NP) ដែលបានឈ្នះតែ ១ អាសនៈសភា បានសម្រេចចិត្តដកខ្លួនចេញពីក្រុមចម្រុះដែលដឹកនាំដោយគណបក្សចលនាឆ្ពោះទៅមុខ (MFP) បន្ទាប់ពីគណបក្សនេះរងការវាយប្រហារយ៉ាងចាស់ដៃពីប្រព័ន្ធផ្សព្វផ្សាយសង្គម ជុំវិញគោលនយោបាយរបស់ខ្លួនស្ដីពីការរឹតបន្តឹងច្បាប់ប្រមាថព្រះមហាក្សត្រ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​គណបក្ស​ថ្មី និង​ជា​សមាជិក​សភា​ជាប់​ឆ្នោត លោក Kritditat Saengthanayothin បាន​ពន្យល់​ថា គណបក្ស​របស់​លោកមិនមាន​ផែនការ ឬ​គោល​នយោបាយ​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ ដើម្បី​បង្កើន​ទោស​ប្រហារ​ជីវិត​ចំពោះ​អ្នក​ប្រព្រឹត្ត​បទល្មើសនេះឡើយ ។

លោក Kritditat បញ្ជាក់ថា បន្ទាប់ពីមានការិះគន់ពីបណ្ដាញសង្គមរួចហើយ លោកមិនស្រណុកក្នុងខ្លួនឡើយ ហើយបានជូនដំណឹងដល់អនុប្រធានគណបក្សចលនាឆ្ពោះទៅមុខ ពីការសម្រេចចិត្តរបស់លោកក្នុងការដកខ្លួនចេញពីក្រុមចម្រុះមួយនេះ ។

គណបក្សថ្មីបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ថា គណបក្សមិនមានគោលការណ៍បង្កើនការពិន័យណាមួយ រួមទាំងការដាក់ទោសទណ្ឌចំពោះបទល្មើសប្រមាថព្រះមហាក្សត្រនោះទេ ហើយគោល​នយោបាយ​ចម្បង​របស់​គណបក្ស​គឺ​ការ​កម្ចាត់​អំពើ​ពុក​រលួយ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ គណបក្សចលនាឆ្ពោះទៅមុខ ទើបតែប្រមូលបានគណបក្សចំនួន ៧  ដែលមានអាសនៈសរុប ៣១៣ ប៉ុណ្ណោះក្នុងបង្កើតរដ្ឋាភិបាលចម្រុះ ហើយដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រីបាន, រដ្ឋាភិបាលចម្រុះត្រូវការសំឡេងភាគច្រើននៅក្នុងសភាជាន់ទាបចំនួន ៣៧៦ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thai PBS

ចុចអាន ៖ ថ្ងៃនេះ ខេត្តភាគកណ្ដាល ថៃ រៀបចំការបោះឆ្នោតសកលឡើងវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ទំនាក់ទំនងជាង២២ឆ្នាំ កម្ពុជាសម្រេចបង្កើតស្ថានទូតនៅក្នុងប្រទេសទីម័រឡេស្តេ

ជីវិតកម្សាន្ដ១០ នាទីutes មុន

អ្នកនាង កាឆយ ទម្លាយរឿងឈឺចាប់ពីក្រោយសំណូមពរ “សុំកៅអី ១០” ទៅរាល់ម្ចាស់ដើមការ

សេដ្ឋកិច្ច១៣ នាទីutes មុន

កម្ពុជារកចំណូលបានជាង ១​ ពាន់លានដុល្លារ ពីការ​នាំ​ចេញស្វាយចន្ទីនៅឆ្នាំ ២០២៤ កើនជាង ៣០%

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ជនចំណាកស្រុកជាង១ម៉ឺននាក់បានស្លាប់ក្នុងឆ្នាំ​២០២៤ ដោយសារ​ការ​ឆ្លង​សមុទ្រ​ទៅ​អេស៉្បាញ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ក្រោយ​ប្រើ​ជាង​២៤០​ឆ្នាំ អាមេិក​ទើប​សម្រេច​ដាក់​​ឥន្ទ្រី​ក្បាល​ ស ជា​សត្វ​តំណាង​ជាតិ​ផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម