Connect with us

សេដ្ឋកិច្ច

ថៃ បង្កើនការនាំចូលឧស្ម័នធម្មជាតិរាវ ខណៈសេដ្ឋកិច្ចស្ទុះងើបឡើងវិញ

បានផុស

នៅ

ក្រុមហ៊ុន PTT ដែលជាក្រុមហ៊ុនប្រេង និងឧស្ម័នធំជាងគេរបស់ប្រទេសថៃ គ្រោងនឹងនាំចូលឧស្ម័នធម្មជាតិរាវ (LNG) រហូតដល់ ៦ លានតោននៅឆ្នាំនេះ ដោយសារការកើនឡើងនៃតម្រូវការ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Noppadol Pinsupa នាយកក្រុមហ៊ុន PTT បាននិយាយកាលពីថ្ងៃសៅរ៍ថា ការនាំចូលឧស្ម័នធម្មជាតិរាវរបស់ PTT នឹងមានចំនួន ២ លានតោនខ្ពស់ជាងបរិមាណដែលបាននាំចូលកាលពីឆ្នាំមុន ហើយការដឹកជញ្ជូននេះ ​នឹង​ត្រូវ​ចំណាយ​យ៉ាង​ហោច​ណាស់​នាវា ​១០០ ​គ្រឿង​ដើម្បី​ចែកចាយឲ្យបាន ​៦ ​លាន​តោននេះ ។

លោក Noppadol ប្រាប់ថា PTT បានបញ្ជាទិញឧស្ម័នធម្មជាតិរាវចំនួន ៤ លានតោនរួចហើយក្នុងតម្លៃតិចជាង ២០ ដុល្លារក្នុងមួយលាន BTU (ឯកតារបស់ចក្រភពអង់គ្លេស) ដែលមានតម្លៃថោកជាងឆ្នាំមុន ៥០ ភាគរយ ។ លោក​បាន​បន្ថែម​ថា ​ការ​ទិញ​នេះ​គោរព​តាម​បទប្បញ្ញត្តិ​របស់​គណៈកម្មការ​គ្រប់គ្រង​ថាមពល ហើយ​ការ​ធ្លាក់​ចុះ​តម្លៃ​ឧស្ម័នធម្មជាតិរាវ ទំនង​នឹង​ធ្វើ​ឲ្យ​តម្លៃ​អគ្គិសនី​ធ្លាក់​ចុះផងដែរ ។

ដោយឡែកលោក Prasong Intaranongpai អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន PTT បាននិយាយថា ក្រុមហ៊ុនចង់រក្សាភាពប្រកួតប្រជែងនៅក្នុងអាជីវកម្មលើអ៊ីដ្រូកាបូន និងបង្កើតផលិតផលថ្មីដែលមានតម្លៃខ្ពស់ ដើម្បីបន្តជាមួយនឹងពិភពលោកទាំងមូល ។ លោកបានបន្ថែមថា PTT ក៏មានបំណងធ្វើកិច្ចព្រមព្រៀងថ្មីៗនៅក្នុងឧស្សាហកម្ម ក្រៅពីថាមពលផងដែរ ។

លោក Prasong បញ្ជាក់ទៀតថា PTT បានបង្កើតប្រព័ន្ធដើម្បីជួយគ្រប់គ្រងឧស្សាហកម្មប្រេងរបស់ប្រទេស នៅពេលដែលតម្លៃប្រែប្រួល ដូចជាការប្រើប្រាស់មជ្ឈមណ្ឌលសហប្រតិបត្តិការខ្សែសង្វាក់តម្លៃអ៊ីដ្រូកាបូនជាដើម ។

យោងតាមក្រុមហ៊ុន PTT បរិមាណប្រេងសរុបដែលបានជួញដូររាល់ថ្ងៃមានលើសពី ១.៥ លានបារ៉ែលក្នុងឆ្នាំ ២០២២ ។ តម្រូវការខ្ពស់នេះទំនងជានៅមានមួយរយៈពេលទៀត ខណៈដែលមជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់សេដ្ឋកិច្ចធនាគារ Siam Commercial Bank (SCB EIC) រំពឹងថា នឹងមានកំណើនសេដ្ឋកិច្ចរហូតដល់ចុងបញ្ចប់នៃត្រីមាសទីបី ។

ទន្ទឹមនេះ ការកើនឡើងនៅក្នុងឧស្សាហកម្មទេសចរណ៍បានជំរុញឲ្យសេដ្ឋកិច្ចថៃប្រសើរឡើងផងដែរ ហើយរំពឹងថានឹងឃើញកំណើន ២.៧ ភាគរយ នៅក្នុងត្រីមាសទី៣ បើប្រៀបធៀបទៅនឹងត្រីមាសមុន ។ ស្របពេលជាមួយគ្នានេះ ចាប់តាំងពីតម្លៃថាមពលកំពុងធ្លាក់ចុះ អតិផរណានៅថៃក៏ធ្លាក់ចុះផងដែរនៅក្នុងខែឧសភា ។

តែទោះជាយ៉ាងណា កំណើនសេដ្ឋកិច្ចនៅក្នុងត្រីមាសចុងក្រោយអាចនឹងត្រូវបានរារាំងដោយការពន្យារពេលក្នុងការអនុវត្តថវិកាជាតិប្រចាំឆ្នាំ ប្រសិនបើរដ្ឋាភិបាលថ្មីមិនត្រូវបានបង្កើតឡើងទាន់ពេលវេលា ខណៈរហូតមកដល់ពេលនេះគណបក្សចលនាឆ្ពោះទៅមុខ មិនទាន់រកបានសំឡេងភាគច្រើននៅក្នុងការបង្កើតរដ្ឋភិបាលចម្រុះនៅឡើយទេ ៕

ប្រែសម្រួល៖​ នាង រតនៈ

ប្រភព៖ Nation Thailand

ចុចអាន៖ ដំណើរការឈានទៅបង្កើតរដ្ឋាភិបាលចម្រុះ ថៃ កាន់តែពិបាក ក្រោយមាន គណបក្សប្រកាសដកខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៨ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម