សេដ្ឋកិច្ច
GDP ពលរដ្ឋ រុស្ស៊ី កាលពីឆ្នាំមុន ឡើងដល់ ១៥,០០០ ដុល្លារក្នុងម្នាក់
យោងតាមទិន្នន័យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់រុស្ស៊ីសម្រាប់មនុស្សម្នាក់ បានកើនឡើងដល់ ១៥,០០០ ដុល្លារកាលពីឆ្នាំមុន ពោលខិតជិតដល់កម្រិតខ្ពស់បំផុតដែលធ្លាប់មានក្នុងឆ្នាំ ២០១៣ ។
ទោះបីជាបច្ចុប្បន្ន ប្រទេសរុស្ស៊ីក្រោមការដឹកនាំរបស់លោក វ្ល៉ាឌីមៀរ ពូទីន កំពុងជាប់ដៃធ្វើសង្គ្រាមជាមួយអ៊ុយក្រែនក៏ដោយ ប៉ុន្តែទិន្នន័យដែលដកស្រង់ដោយសារព័ត៌មាន Sputnik បានបង្ហាញថា GDP របស់ពលរដ្ឋរុស្ស៊ីក្នុងម្នាក់ បានឈានដល់ ១៥,៤៤០ ដុល្លារ កើនឡើង ២២.៣ ភាគរយ ឬ ២,៨២០ ដុល្លារបើប្រៀបធៀបនឹងឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីឆ្នាំ ២០១៣ ខណៈនៅពេលនោះ GDP ឡើងខ្លាំងបំផុតនោះគឺ ១៥,៩៣០ ដុល្លារ ។
ទន្ទឹមនឹងនេះ ក្រៅពីរុស្ស៊ី ផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់មនុស្សម្នាក់ក្នុងប្រទេសចំនួន ៧៤ ក្នុងចំណោមប្រទេសចំនួន ១០០ ក៏បានកើនឡើងផងដែរ ខណៈដែលប្រទេសកើនឡើងច្រើនជាងគេនោះគឺនៅប្រទេសហ្គីយ៉ាន ៨៩.១ ភាគរយ, អាមេនី ៤០.៦ ភាគរយ, ហ្សកហ្ស៊ី ៣៣.៤ ភាគរយ, គុយវ៉ែត ៣២.៧ ភាគរយ និងប្រទេសសីស្ហែល កើន ៣១ ភាគរយ ។
ដោយឡែក GDP នៅអឺរ៉ុបវិញ មាន ១៩ ប្រទេសបង្ហាញពីការធ្លាក់ចុះ ។ ចំពោះជប៉ុន GDP បានធ្លាក់ចុះ -១៥.២ ភាគរយ និងស៊ុយអែត -៨.៦ ភាគរយ ជាការធ្លាក់ចុះដ៏ធំបំផុតនៃ GDP សម្រាប់មនុស្សម្នាក់ៗ បន្ទាប់មកប្រទេសហុងគ្រី, បារាំង, ឈីលី, ហ្វាំងឡង់, លុចសំបួ, អាល្លឺម៉ង់ និងអ៊ីតាលី ។
កាលពីដើមខែឧសភា ទិន្នន័យពីធនាគារពិភពលោក និងសេវាកម្មស្ថិតិវិភាគដោយសារព័ត៌មាន Sputnik បានបង្ហាញថា រុស្ស៊ីបានត្រឡប់ទៅជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ១០ កាលពីឆ្នាំមុន និងជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៤ មក ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ លោក ពូទីន ប្រាប់ថា រុស្ស៊ី នៅតែជាប្រទេសកំពូលក្នុងឧស្សាហកម្មអាវុធពិភពលោក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច