Connect with us

ព័ត៌មានជាតិ

សម្ដេចសាយ ឈុំ សុំ​ឲ្យ​បន្តរួមគ្នាការពារសន្តិភាព ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ

បានផុស

នៅ

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានគណៈប្រចាំការ និងជាប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញបានបញ្ជាក់ថា សម្រាប់មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បានបំពេញការងារបានយ៉ាងល្អប្រសើរ។ តែយើងត្រូវតែធ្វើអោយកាន់តែល្អថែមទៀត និងបន្តរួមគ្នាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ជាមួយនិងការបន្តការផ្តល់សេវាជូនប្រជាពលរដ្ឋអោយកាន់តែលឿន និងទាន់ចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់បែបនេះរបស់សម្ដេចវិបុលសេនាភក្តីខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។

ក្នុងឱកាសនោះ លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានមានប្រសាសន៍ថា ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ស្ពានថ្ម មានទីតាំងស្ថិតនៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញនេះ មានផ្ទៃដីទំហំ ១៩,៥០ម៉ែត គុណនឹង ៨០,៥០ម៉ែត្រ។ កាលដើមឡើយទីស្នាក់ការនេះ មានអគាររដ្ឋបាលតូច ចង្អៀតទំហំត្រឹម ៦ ម៉ែត្រ គុណនឹង៨ម៉ែត្រប៉ុណ្ណោះ។ ដោយពិបាកបំពេញការងារ ក្រុមការងារគណបក្ស និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ បានផ្តួចផ្ដើមកសាងអគាររដ្ឋបាលថ្មី ក្នុងបរិវេណទីស្នាក់ការគណបក្សសង្កាត់នេះឡើងវិញ។

អគាររដ្ឋបាលថ្មីនេះមានទំហំ ១៤,៣៥ម៉ែត្រ គុណនឹង ៣៦ម៉ែត្រ និងមានកម្ពស់ ២ ជាន់ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ និងបានបញ្ចប់ការសាងសង់កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ដោយចំណាយថវិកាសាងសង់អស់ចំនួន ២៥៣.៧៧៨ (ម្ភៃប្រាំម៉ឺន បីពាន់ប្រាំពីរយចិតសិបប្រាំបួនដុល្លាអាមេរិក) និងបានសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ ។

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសនោះបានសម្តែងនូវការកោតសរសើរចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្ពានថ្ម ដែលបានរួមគ្នាក្នុងការកសាងអគាររដ្ឋបាលថ្មីដ៏ធំសម្បើមក្នុងបរិវេណទីស្នាក់ការគណបក្ស សង្កាត់ស្ពានថ្មខាងលើនេះ ដែលស្នាក់ការនេះស័ក្កសមនិងកិត្តិយសរបស់គណបក្សប្រជាជនកម្ពុជារបស់យើង។

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ មានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសនាបតី តេជោ ហ៊ុន សែន ជាប្រមុខដ៏ឈ្លាសវៃ, កម្ពុជាបានបន្តខិតខំ ពុះពារ ជម្នះការលំបាកទាំងអស់ ធ្វើឱ្យដំណើរការសេដ្ឋកិច្ច និងសង្គម មានភាពល្អប្រសើរជាបន្តបន្ទាប់ ហើយខិតខំសម្រេច ឱ្យបាន នូវគោលដៅអភិវឌ្ឍន៍ ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។

សម្ដេចវិបុលសេនាភក្តីបានបន្តទៀតថា ២០ ឆ្នាំចុងក្រោយនេះប្រទេសកម្ពុជាមានការអភិវឌ្ឍខ្លាំងណាស់ សូម្បីតែប្រជាពលរដ្ឋរស់នៅក្នុងស្រុកនិងនៅក្រៅស្រុក ពួកគាត់សុទ្ធតែនឹកស្មានមិនដល់ ថាកម្ពុជាយើងបានដើរមកដល់ចំណុដូចសព្វថ្ងៃនេះឡើយ។ ប្រជាពលរដ្ឋធ្វើស្រែ ចំការ បានធ្វើទំនើបកម្មលើមុខរបររបស់ខ្លួនទាំងមិនដឹងខ្លួនឬត្រៀមទុកជាមុន ពោលគឺកម្លាំងពលកម្មនៃការធ្វើស្រែចំការនេះ លេងប្រើគោ ក្របីដូចមុនទៀតហើយ ដោយបែរមកប្រើគ្រឿងចក្រ និងបច្ចេកវិទ្យាជំនួសវិញ។

សម្ដេចវិបុលសេនាភក្តី បានបន្ថែមទៀតថា សម្រាប់មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា យើងបានបំពេញការងារល្អប្រសើរហើយ តែសម្រាប់ទិសដៅទៅមុខ យើងត្រូវតែធ្វើអោយកាន់តែល្អថែមទៀត ។ បន្ត ការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ។បន្តការផ្តល់សេវាជូនប្រជាពលរដ្ឋអោយបានលឿន និងទាន់ចិត្ត៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ២១ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ២២ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ៣៤ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

Sokha Hotels

ព័ត៌មានពេញនិយម