Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ថា ខ្លួននឹងឈ្នះសង្គ្រាម បើបានយន្តហោះចម្បាំង F-16

បានផុស

នៅ

យន្តហោះចម្បាំង F-16 នឹងផ្លាស់ប្តូរជម្លោះដែលកំពុងបន្តរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ។ នេះបើតាមការបញ្ជាក់ ពីអ្នកនាំពាក្យទីបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន លោក Yury Ignat នៅក្នុងសុន្ទរកថាទៅកាន់ទូរទស្សន៍ Espreso អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ទី២១ ខែឧសភា ។

យន្តហោះចម្បាំង F-16 (រូបថត៖ កងទ័ពអាកាសអាមេរិក)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ignat និយាយថា “នៅពេលយើងមាន F-16 យើងនឹងឈ្នះសង្រ្គាមនេះ។ ទីក្រុងកៀវ បានប្រាប់អ្នកគាំទ្រលោកខាងលិច ម្តងហើយម្តងទៀតថា ប្រព័ន្ធការពារដែនអាកាសដែលខ្លួនទទួលបានរួចហើយនោះ គឺមិនគ្រប់គ្រាន់ដើម្បីការពារទឹកដីអ៊ុយក្រែនទាំងអស់ ប្រឆាំងនឹងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី នោះទេ”។

អ្នកនាំពាក្យរូបនេះនិយាយថា “ទឹកដីរបស់ប្រទេស និងប្រវែងព្រំដែនគឺធំ ហើយសមរភូមិជួរមុខមានប្រវែងជាង ២៥០០ គីឡូម៉ែត្រ”។

លោក Ignat បន្ត​ថា វា​មិន​អាច​ទៅ​រួច​ទេ​ក្នុង​ការ​គ្រប​ដណ្តប់​លើទឹកដីដ៏ធំ​បែប​នេះ ​ជាមួយ​នឹង​ប្រព័ន្ធ​ការពារ​អាកាស។ លោកក៏និយាយដែរថា យន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក នឹងក្លាយជាផ្នែកមួយនៃការការពារដែនអាកាស ហើយនឹងត្រូវបានប្រើនៅក្នុងតំបន់ដែលមិនមានប្រព័ន្ធមូលដ្ឋាន។

លោក Yury Ignat (រូបថត៖ Ukrinform)

អ្នកនាំពាក្យខាងលើក៏ទទួលស្គាល់ដែរថា យន្តហោះផលិតដោយសូវៀត ដែលអ៊ុយក្រែនបានប្រើប្រាស់រហូតមកដល់ពេលនេះ គឺមិនអាចទប់ទល់នឹងយន្តហោះគ្មានមនុស្សបើក និងមីស៊ីលផ្លោងរបស់រុស្ស៊ីប្រកបដោយប្រសិទ្ធភាពនោះទេ។

ការអះអាងរបស់លោក កើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោននិយាយថា ខ្លួននឹងគាំទ្រកម្មវិធីរួមគ្នាមួយ ដើម្បីបណ្តុះបណ្តាលភីឡុតអ៊ុយក្រែនលើយន្តហោះទំនើបៗដូចជា F-16 ជាដើម ហើយនឹងអនុញ្ញាតឲ្យសម្ព័ន្ធមិត្ត ផ្គត់ផ្គង់យន្តហោះដែលផលិតដោយសហរដ្ឋអាមេរិកទៅកាន់ទីក្រុងកៀវ។

កាលពីថ្ងៃសៅរ៍ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានប្រាប់អ្នកសារព័ត៌មានថា លោកប្រធានាធិបតី ចូ បៃដិន បានជូនដំណឹងដល់សមភាគី G7 របស់លោកថា ទីក្រុងវ៉ាស៊ីនតោន នឹងអនុញ្ញាតឲ្យសម្ព័ន្ធមិត្តលោកខាងលិច ផ្គត់ផ្គង់យន្តហោះទំនើបៗដល់អ៊ុយក្រែន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ មកស្គាល់ យន្តហោះចម្បាំង F-16 ដ៏មានឥទ្ធិពលរបស់ អាមេរិក ដែល អ៊ុយក្រែន កំពុងទទូចចង់បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម១០ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ១៣ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៣ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ២០ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៨ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម