Connect with us

ព័ត៌មានជាតិ

លោក នេត ភក្ត្រា បង្ហាញពីចំណុចសម្គាល់សំខាន់ៗនៃសត្វក្របីព្រៃ

បានផុស

នៅ

តាមរយ:ការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២២ ខែឧសភានេះ លោក ​នេត ភត្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងនូវព័ត៌មានមួយចំនួនរបស់សត្វក្របីព្រៃ។ សត្វក្របីព្រៃ ជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោក និងមានវត្តមានរស់នៅប្រទេសកម្ពុជា នៅប្រទេសឥណ្ឌា និងនេប៉ាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១-ភិនភាគ៖ ក្របីព្រៃមានរូបរាងដូចក្របីស្រុកដែរ ប៉ុន្ដែ ក្របីព្រៃមានភាពរហ័សរហួនជាង និងឆាប់ក្រេវក្រោធ។ ក្របីព្រៃអាចមានទម្ងន់មពី៧០០ ទៅ ១២០០គ.ក។ វាមានពណ៌ប្រផេះ ឬត្នោតខ្មៅ។ នៅខាងក្រោមក មានពណ៌សរាងជាអក្សរ (V) ។ ស្នែងទាំងពីរមានរាងសំប៉ែតគន្លាក់ៗបត់ទៅក្រោយ។ ក្របីព្រៃមាន គម្លាតស្នែងធំជាងក្របីស្រុក។ ក្របីព្រៃឈ្មោលមានកម្ពស់រហូតដល់ ២ម៉ែត្រ។

២-ជីវសាស្ត្រ៖ក្របីព្រៃចូលចិត្តរស់នៅតំបន់ព្រៃល្បោះ វាលស្មៅក្បែរទឹក វាពុំចូលចិត្តព្រៃស្រោងទេ។ ក្របីព្រៃរស់នៅជាហ្វូង ហើយចេញទៅរកស៊ីនៅព្រឹកព្រលឹម និងពេលល្ងាច។ វាទំពារអៀង នៅពេលដេក ឬពេលដេកត្រាំទឹក។ ក្របីព្រៃញីដោយឈ្មោលនៅកំឡុងខែតុលា រហូតដល់វិច្ឆិកា និងបង្កើតបានកូន ១ បន្ទាប់ពីបានពពោះរយៈពេល ១០ខែ។

៣-របាយរស់នៅ៖ ក្របីព្រៃជាប្រភេទសត្វកម្រ មានចំនួនតិចតួចដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា។ ក្របីព្រៃមានវត្តមាននៅតែប៉ុន្មានខេត្តប៉ុណ្ណោះ ដូចជាខេត្តមណ្ឌលគិរី ព្រះវិហារ និងរតនគិរី ។ វាមានវត្តមានរស់នៅផងដែរនៅប្រទេសឥណ្ឌា និងនេប៉ាល់។

៤-ស្ថានភាពអភិរក្ស៖ ក្របីព្រៃស្ថិតក្នុងក្រុមប្រភេទជិតផុតពូជ និងជាប្រភេទកំពុងរងគ្រោះថ្នាក់ ជិតផុតពូជជាសកលដែលបានចុះក្នុងបញ្ជីក្រហម IUCN (EN)។ នៅប្រទេសកម្ពុជា ប្រភេទនេះ មានវត្តមានតិចតួចបំផុត ប្រភេទនេះប្រឈមមុខនឹងការរងគ្រោះថ្នាក់ដោយសារការបាត់បង់ ទីជម្រក ការរាំងស្ងួតនៃទីជម្រក និងការបរបាញ់។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០០៥ គេឃើញវត្តមានសត្វក្របីព្រៃនៅក្នុងព្រៃធម្មជាតិកម្ពុជាចុងក្រោយ តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិនៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី។ ប្រភេទសត្វព្រៃដែលធ្លាប់មាននៅកម្ពុជា ហើយបច្ចុប្បន្ននេះ មិនបានជួបប្រទះទៀតនោះរួមមាន សត្វរមាស, គោព្រៃ, ខ្លាធំជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

បណ្ឌិត ងិន បាណាល់ ផ្តល់ម៉ាស៊ីនបូមទឹក៤គ្រឿង ជួយសង្រ្គោះស្រូវ នៅស្រុកបាភ្នំ ដែលខ្វះទឹកស្រោចស្រព

ព័ត៌មានជាតិ៣៣ នាទីutes មុន

កម្មវិធីផ្ដល់ដីការពារព្រៃ៖ ពលរដ្ឋក្រីក្រពិត ក្នុង១គ្រួសារនឹងបានដី៣ហិកតា បើសិនទៅរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

ព័ត៌មានជាតិ៣៩ នាទីutes មុន

គណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក

នយោបាយ៤០ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យក្រសួង២បន្តដោះស្រាយបញ្ហាស្រូវជូនប្រជាពលរដ្ឋ

ជីវិតកម្សាន្ដ៤៨ នាទីutes មុន

ជំទាវឧកញ៉ា សុខ រស្មី ជួយទិញស្រូវពីប្រជាកសិករបាន ៤ខេត្ត សរុបជាង ១២៧តោន

Sokha Hotels

ព័ត៌មានពេញនិយម