ព័ត៌មានអន្ដរជាតិ
ថៃ សុំ កម្ពុជា ឲ្យអនុញ្ញាតទទួលទេសចរចូលទស្សនាប្រាសាទព្រះវិហារតាមច្រកខេត្តស៊ីសាកេតឡើងវិញ
ប្រជាជនថៃកំពុងរង់ចាំយ៉ាងអន្ទះសារចំពោះការបើកឡើងវិញនូវច្រកចូលតាមខេត្តស៊ីសាកេត ដើម្បីបានទៅទស្សនាប្រាសាទព្រះវិហាររបស់កម្ពុជា បន្ទាប់ពីផ្អាកអស់រយៈពេល ១៥ ឆ្នាំដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងកិច្ចសន្ទនាសន្តិភាពជាមួយកម្ពុជា ។
ប្រភពក្នុងស្រុកមួយបាននិយាយថា មានការប៉ុនប៉ងជាច្រើនពីប្រទេសថៃក្នុងការចាប់ដៃជាមួយកម្ពុជា បើកដំណើរការទេសចរណ៍ឡើងវិញជុំវិញបរិវេណប្រាសាទព្រះវិហារ ។ ជាក់ស្ដែង អភិបាលខេត្ត Ubon Ratchathani មួយរូបបានស្នើកម្ពុជា អនុញ្ញាតឲ្យភ្ញៀវទេសចរចូលប្រាសាទព្រះវិហារ តាមច្រកចូលស៊ីសាកេត ប៉ុន្តែសំណើរនេះ មិនត្រូវបានយល់ព្រមពីសំណាក់ភាគីខ្មែរឡើយ ។
ចាប់តាំងពីជម្លោះព្រំដែនកើតមានឡើងនៅក្នុងឆ្នាំ ២០០៨ មក ច្រកទ្វាពីខាងទឹកដីនៃស្រុក Kantharalak ខេត្តស៊ីសាកេត ប្រទេសថៃ គឺត្រូវបានបិទមិនអាចឲ្យអ្នកទេសចរមកទស្សនាប្រាសាទព្រះវិហារ ចូលពីខាងទឹកដីថៃឡើយ ។
គិតមកដល់ពេលបច្ចុប្បន្ននេះ ភាគីកម្ពុជាបានរារាំងការចូលទៅកាន់ប្រាសាទព្រះវិហារពីខាងទឹកដីរបស់ប្រទេសថៃអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ។
គួរបញ្ជាក់ថា កម្ពុជាបានដាក់ប្រាសាទព្រះវិហារចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកនៅក្នុងឆ្នាំ ២០០៨ បន្ទាប់មក ក៏មានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ករហូតដល់ឆ្នាំ ២០១១ ដោយការមិនពេញចិត្តពីសំណាក់ភាគីថៃ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Bangkok Post
ចុចអាន ៖ លោក Pita នឹងបំបែកកំណត់ត្រាថ្មីមួយ បើក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ ថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ